យោងតាមទូរទស្សន៍ ”ប៊ីប៊ីស៊ី” ផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ថា ថ្នាំគ្រាប់ដែលបង្កឱ្យបុរស មិនអា ចមានកូនបាន នឹងលេចចេញរូបរាង នៅក្រោយការពិសោ ធន៍ លើសត្វកណ្ដុរចប់សព្វគ្រប់ជា ស្ថាពរ។
ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួ ន បានយល់ឃើញ និងជឿជាក់ថា ពួកគេចាប់ផ្ដើមបង្កើនការអភិវឌ្ឍថ្មីមួយ ជាមួយនឹងការផលិតគ្រាប់ថ្នាំ ឬក៏ប្រភេទឱសថ ដែលមិនអាចឲ្យបុរស មានកូ នបាន ហើយករណីនេះ នឹងអាចទទួលបានជោគជ័ យទាំងស្រុង ក្រោយពីការធ្វើពិសោធន៍ ទៅលើ សត្វកណ្ដុររួចរាល់នោះ ។
សម្រាប់ប្រភេទឱសថ ដែលប្រើសម្រាប់ ស្ដ្រីវិញ ក៏នឹងអាចបង្កើតឡើងផងដែរ ក្នុងអំ ឡុងពេល ២ទសវត្សរ៍ខាងមុខ ប៉ុន្ដែសម្រាប់បុរស វាមានឥទ្ធិ ពលខ្លាំងក្លាជាង។
ផ្អែកតាមការសិក្សាមួយ នៅសហរដ្ឋអា មេរិក បានបញ្ជាក់ឱ្យដឹងថា ឱសថដែលគេយកទៅពិសោធន៍ លើសត្វកណ្ដុ រ ពិតជាអាចមានប្រសិទ្ធភាពបង្អាក់ ការបង្កកំណើត របស់សត្វកណ្ដុរបា នពិតមែន។
ក្រុមអ្នកជំនាញការមួយចំនួន បានលើ កឡើងថា នេះជាការរកឃើញមួយដែល ”គួរឱ្យភ្ញាក់ផ្អើលមែនទែន” ប៉ុន្ដែវាត្រូវការធ្វើការសាកល្បង លើមនុស្សជាមុនសិន។
ព្រោះថាការប្រើនូវឱសថប្រភេទនេះ វាអាចមានផលប៉ះពាល់ ដល់ការមានគភ៌ របស់ស្ដ្រី ពោលវាជាវិធីសាស្ដ្រមួយ ដែលអាចរារាំងការបង្ក កំណើតបាន ខណៈដែលគេ មិនអាចដឹងអំពី ការបង្កកំណើត និងការមានគភ៌ពិតប្រាកដនោះ ។
ក្រុមអ្នកស្រាវជ្រាវមួយចំនួន នៅ អាមេរិក មកពីវិទ្យាស្ថានមហារីក ”
Dana-Farber Cancer Institute” និងសាកលវិទ្យាល័យឱសថសាស្ដ្រ បៃល័រ ” Baylor
College of Medicine” បានធ្វើការសាកល្បងទៅលើឱសថ មួយប្រភេទ ដែលគេឱ្យឈ្មោះថា ”
JQ1” ដែលវាជាគោលដៅមួយ របស់ប្រូតេអ៊ីន ហើយអាចធ្វើការសាកល្បង និងការរារាំង
ដល់ការបង្កកំណើតរបស់ស្ពែម ”មេជីវិតឈ្មោល” បាន។
ចំពោះការធ្វើតេស្ដ ទៅលើសត្វកណ្ដុ រវិញ ឱសថប្រភេទមួយនេះ អាចញែកស្ពែម ឬហៅថា ទឹកកាម ដោយមិនឱ្យមានការផលិតបានច្រើន និងធ្វើឱ្យស្ពែមទាំងនោះ មានកា រចល័តទីបានតិចបំផុត
ដែលនេះជាវិធីមួយ ដែលហៅថា ជាការចម្រាញ់ឱ្យស្ពែមកាន់តែខ្សត់ទៅៗ។
ក៏ប៉ុន្ដែនៅពេលដែលសត្វ មិនអាចទទួលយកឱសថ ប្រភេទនេះរយៈពេលវែងទេនោះ
សត្វនឹងអាចមានកូនជាប្រក្រតីបាន៕
ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួ
សម្រាប់ប្រភេទឱសថ ដែលប្រើសម្រាប់
ផ្អែកតាមការសិក្សាមួយ នៅសហរដ្ឋអា
ក្រុមអ្នកជំនាញការមួយចំនួន បានលើ
ព្រោះថាការប្រើនូវឱសថប្រភេទនេះ
ក្រុមអ្នកស្រាវជ្រាវមួយចំនួន នៅ
ចំពោះការធ្វើតេស្ដ ទៅលើសត្វកណ្ដុ