នៅក្នុងកម្មវិធី X-File តារារបស់ប៉ុស្តិ៍ទូរទស្សន៍ tvN កូរ៉េដែលបានផ្សាយនៅថ្ងៃទី១៣/៨
នាង Seo Ah Ra បានធ្វើឲ្យមានការចាប់អារម្មណ៍ ព្រោះត្រូវបានគេហៅថា "ស្រីស្អាត
ញៀនប៊ីគីនី"។ ព្រោះស្រលាញ់ចូលចិត្តសំលៀកបំពាក់ប៊ីគីនីខ្លាំងពេក នាងក៏សំរេចចិត្ត
ស្លៀកប៊ីគីនីដើរគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងការប្រកួតស្លៀកប៊ីគីនីមួយ។
ស្រីស្អាតកូរ៉េម្នាក់នេះ បានដើរលើចម្ងាយផ្លូវដ៏ឆ្ងាយមួយពីទីក្រុង Seoul រហូតដល់ទីក្រុងសមុទ្រ
Pusan របស់កូរ៉េ ព្រោះដើម្បីតែការប្រលងមួយដែលប្រារព្ធឡើងនៅឆ្នេរសមុទ្រ។ ពេលទៅដល់
នោះភ្លាម នាងបានក្រាលផ្ទាំងក្រណាត់ និងគេងសំរាកនៅលើវាលខ្សាច់ពណ៌ស បើទោះជាដឹងថា
វាជះឥទ្ធិពលមិនល្អដល់ស្បែកនាងក៏ដោយ។
នាង Seo Ah Ra ត្រូវបានគេដាក់រហស្សនាមជា "ស្រីស្អាតញៀនប៊ីគីនី"
Seo Ah Ra គេងលើកម្រាលទាំងកណ្តាលថ្ងៃក្តៅ
ដើម្បីត្រៀមសំរាប់ការប្រលងនេះ នាងបានយកតាមខ្លួននូវសំលៀកបំពាក់ប៊ីគីនីចំនួន ៥០ឈុត
ដែលមានតំលៃប្រហែល ៤,៨០០ ដុល្លារអាមេរិច។ ជាពិសេសជាងនេះ នាងបានស្លៀកប៊ីគីនីគ្រប់
ពេល គ្រប់ទីកន្លែងដែលនាងបង្ហាញខ្លួន។ ពេលទៅជាមួយមិត្តភក្តិ នៅក្នុងហាង រឺក្នុងបន្ទប់ទឹក...
គ្រប់ទីកន្លែង គឺនាងបានធ្វើឲ្យអ្នកនៅជុំវិញខ្លួននាងមានការភ្ញាក់ផ្អើល។ ក្នុងនោះ ពេលទៅញ៉ាំ
អាហារនៅហាងមួយ នាងបានផ្លាស់ប៊ីគីនីដល់ទៅ ៥ឈុត។

ក្រោយពេលការប្រកួតប៊ីគីនីនៅឆ្នេរសមុទ្រ Pusan បានបញ្ចប់ នាងបានវិលត្រលប់មក Seoul វិញ
ដោយបន្តស្លៀកឈុតប៊ីគីនីលើចម្ងាយផ្លូវ ៩០០km ដដែល៕
ដោយបន្តស្លៀកឈុតប៊ីគីនីលើចម្ងាយផ្លូវ ៩០០km ដដែល៕