អ្នកវិទ្យាសាស្ត្រអះអាងថា
កម្រិតសារធាតុដែកខ្ពស់ខ្លាំងនៅក្នុងសាច់ក្រហមជាបច្ច័យមួយដែល
នាំឱ្យអ្នកទទួលទានប្រឈមខ្លាំងទៅនឹងជំងឺមហារីកពោះវៀន
។ការសិក្សាទៅលើសត្វកណ្តុរ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា
ការប្រឈមទៅនឹងជំងឺមហារីកពោះវៀនរងឥទ្ធិពលខ្លាំងពីសារធាតុ
ដែកនិងពន្ធុ(gene)មានឈ្មោះថា APC។ នៅពេលដែលពន្ធុ
APCដំណើរការមិនត្រឹមត្រូវ
សត្វកណ្តុរដែលគេឱ្យចំណីមានសារធាតុដែកច្រើន
ប្រឈមនឹងការកើតជំងឺមហារីកពោះវៀន២ទៅ៣ដងធៀបទៅនឹងសត្វកណ្តុរ
ដែលគេឱ្យចំណីមានសារធាតុដែកទាប ។
អ្នកស្រាវជ្រាវនិយាយថា នៅពេលដែល ពន្ធុ
APCមិនដំណើរការ
សារធាតុដែកបានទៅប្រមូលផ្តុំគ្នាក្នុងស្រទាប់កោសិកាពោះវៀន ។
សកម្មភាពនេះបានបានជម្រុញឱ្យពន្ធុមហារីក ឈ្មោះ
wntកម្រើកខ្លួនឡើង
ហើយបន្ទាប់មកធ្វើឱ្យកោសិកាទាំងឡាយបង្កើតកូនចៅដែលមិនអាច
គ្រប់គ្រងបាន ។
អ្នកដឹកនាំការសិក្សា សាស្ត្រាចារ្យ Owen
Sansomមកពីវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសមាន
មូលដ្ឋាននៅក្រុង Glasgowបានថ្លែងថា
៖«យើងបានបោះ១ជំហ៊ានយ៉ាងវែងនៅក្នុងការស្វែងយល់ដំណើរនៃការអភិ
វឌ្ឍមហារីកពោះវៀន ។ វាច្បាស់ណាស់ដែលថា
សារធាតុដែកដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការអភិ
វឌ្ឍមហារីកពោះវៀនលើបណ្តាអ្នកដែលពន្ធុ
APCមានដំណើរការមិនប្រក្រតី ។
តែយ៉ាងណាក្តី
ការសិក្សាយើងក៏បានបង្ហាញផងដែរថា
បើទោះជាមានសារធាតុដែកច្រើនក្នុងអាហារក្តី
ក៏វាមិនបណ្តាលឱ្យកើតមហារីកដែរ ប្រសិនជាពន្ធុ
APCដំណើរការដូចធម្មតា ។ ដូច្នេះអ្វីៗទាំងអស់
វាអាស្រ័យលើពន្ធុនេះផងដែរ
»។ការទទួលទានសាច់ក្រហមបានធ្វើឱ្យមនុស្ស១៧០០០នាក់ក្នុងមួយឆ្នាំ
កើតជំងឺមហារីកពោះវៀន ៕