Showing posts with label សុខភាព និង អាហារ. Show all posts
Showing posts with label សុខភាព និង អាហារ. Show all posts

Friday, October 2, 2015

ទទួលទាន​ផ្លែ​ប៉េងប៉ោះ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង

យោង​តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ទទួលទាន​ប៉េងប៉ោះ​ស្រស់​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដល់​១/៤ ។

ការ ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Tufts University នៅ​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ដែល​ផ្ទុក​សារធាតុ​លី​កូ​ប៉ែន​ទៀងទាត់​រយៈពេល​ជា ​ច្រើន​ឆ្នាំ​អាច​ការពារ​បេះដូង​ដ៏​មាន​ប្រសិទ្ធភាព ។

លទ្ធផល​នៃ​ការ ​សិក្សា​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ British Journal of Nutrition បាន​បង្ហាញ​ទៀត​ថា ការ​ទទួលទាន​អាហារ​ដែល​ផ្ទុក​សារធាតុ​លី​កូ​ប៉ែន​ទៀងទាត់​រាល់ថ្ងៃ​អស់​ រយៈពេល​ជាង​១១​ឆ្នាំ​អាច​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដល់​ ទៅ​២៦​ភាគរយ តែ​នេះ​មិនមែន​មាន​ន័យ​ថា វា​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នោះ​ឡើយ ។

ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​នូវ​ភស្តុ​តាង​គាំទ្រ​ការជាប់​ ពាក់ព័ន្ធ​បញ្ច្រាស​គ្នា​រវាង​លី​កូ​ប៉ែន និង​ជំងឺ​បេះដូង ។ ទោះជា​យ៉ាងណា ចាំបាច់​ត្រូវ​តែ​មានការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​មើល​ឱ្យ​កាន់តែ​ច្បាស់​ ថា​តើ​លី​កូ​ប៉ែន​ឬ​សមាសធាតុ​ផ្សេង​ទៀត​របស់​ប៉េងប៉ោះ​មាន​ជាប់​ពាក់ព័ន្ធ​ គ្នា​បែប​ណា ?

ដោយឡែក ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បណ្តា​បុរស​ដែល​មាន​កម្រិត​សារធាតុ​លី​កូ​ប៉ែន​ទាប​បំផុត​៦០​ភាគរយ​ប្រឈម​ នឹង​ហានិភ័យ​ពី​ជំងឺ​គាំងបេះដូង ៕

Sunday, September 2, 2012

បន្លែ​​ផ្លែ​​ឈើ​​១០​​មុខ​​ជួយ​​ឱ្យ​ថ្លើម​​មាន​​សុខ​​ភាព​​ល្អ​

បន្លែ​ផ្លែ​ឈើ​១០​មុខ​ជួយ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល
សារ​សំ​ខាន់​​នៃ​​ការ​ថែ​រក្សា​​ថ្លើម​​ឱ្យ​​មាន​​សុខ​​ភាព​ល្អ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​បំ​ភ្លេចចោល​ក្នុង​ពេល​ដែល​ជី​វិត​មមា​ញឹក​ដោយ​ការ​ងារ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​សូម​ណែ​នាំ​នូវ​អា​ហារ​​ពី​ធម្ម​ជាតិ​ចំ​នួន​១០​មុខ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ជួយ​ឱ្យ​ថ្លើម​របស់​អស់​លោក​អ្នក​មាន​សុខ​ភាព​ល្អ ៖
១. មើម​ខ្ទឹម.ស​ ៖ 
ខ្ទឹម​មួយ​កម្ពឹស​មាន​កម្លាំង​គ្រប់​គ្រាន់​ជួយ​ការ​ពារ​ថ្លើម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​ថ្លើម​មាន​សកម្ម​ភាព ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​និង​បញ្ចេញ​ចោល​សារ​ធាតុ​ពុល​របស់​រាង​កាយ ។ ខ្ទឹម​.​ស​ត្រូវ​គេ​ដឹង​ថា សំ​បូរ​ទៅ​ដោយ​​ Allicinនិង Selenium​ដែល​ជា​​សារ​ធាតុ​មាន​នា​ទី​សំ​ខាន់​ជួយ​រក្សា​មុខ​ងារ​ថ្លើម​ ។
២. ផ្លែ​ទំ​ពាំង​បាយ​ជូ​ ៖ 
​វី​តា​មីន C​ដ៏​សំ​បូរ​បែប​​​​នៅ​ក្នុង​ទំ​ពាំង​បាយជូ​គឺ​ជា​អត្ថ​ប្រ​យោជន៍​យ៉ាង​​​លើស​លប់​ជួយ​​ការ​ពារ​ថ្លើម​ពី​ការ​ប៉ះ​ពា​ល់​ដោយ​ការ​សឹក​រិច​រិល​របស់​រាង​កាយ ។​ វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​​​ការ​ផលិត​វត្ថុ​ធាតុ​បន្សាប​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​មុខ​ងារ​សរី​រាង្គ​ទៀត​ផង ។ 
៣. ពពួក​​​បន្លែ​មើម​ ៖
វត្ត​មាន​សារ​ធាតុ Flavonoids នៅ​ក្នុង​ពពួក​បន្លែ​មើម​ដូចជា កា​រ៉ុត ដំ​ឡូង​បា​រាំង និង​ឆៃ​ថាវ​ក្រហម​មាន​អត្ថ​ប្រ​យោធន៍​​ដ៏​លើស​លប់​ជួយ​បណ្តុះ​កោ​សិកា​មុខ​ងារ​ក្នុង​ថ្លើម ។​ និយាយ​ជា​រួម ការ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ពពួក​បន្លែ​មើម​នឹង​ជួយ​ធា​នា​ឱ្យ​ថ្លើម​​បំ​ពេញ​មុខ​ងារ​បាន​ល្អ ។​
៤.​ ពពួក​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ ៖
បន្លែ​ស្លឹក​ពណ៌​បៃ​តង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អា​ហារ​ល្អ​បំ​ផុត​ជួយ​​​សំ​អាត​សារ​ធាតុ​ពុល​ក្នុង​ថ្លើម​ ។ សមាស​ធាតុ Chlorophyllមាន​នា​ទី​ស្រូប​យក​សារ​ធាតុ​អា​ក្រក់​ពី​រាងកាយ​និង​បន្សាប​ប្រ​សិទ្ធ​ភាព​គី​មី​ពុល ។ ពពួក​បន្លែ​ដូចជា ម្រះ​ ស្ពៃ​ស្លឹកម្យ៉ាង(Spinach)និង​ស្ពែ​ក្តោប​មាន​អត្ថ​ប្រ​យោជន៍​យ៉ាង​លើស​លប់​ ។
៥.​តែ​បៃ​តង ៖
វា​មាន​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​ខ្លាំង​ក្លា​បំ​ផុត​ឈ្មោះ Catechins។ សមាធាតុ​នេះ​មាន​នា​ទី​កំ​ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​ថ្លើម​ព្រម​ទាំង​សំ​អាត​​ជាតិ​ពុល​បាន​រហ័ស​ទៀត​ផង ។ 
៦. ផ្លែ​ប៊័រ ៖
ផ្លែ​ឈើ​នេះ​​​សំ​បូរ​ទៅ​ដោយ​​សមាស​ធាតុ Glutathioneនិង​អា​ស៊ីដខ្លាញ់​ monounsaturated fats ដែល​វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​និ​តិ​វិធី​សំ​អាត​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើត​​ជា​លិ​កា​និង​កោ​សិ​កា​ថ្មី​ផង​ដែរ​ ។ 
៧. ផ្លែ​ប៉ោម ៖ 
ទទួល​ទាន​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​ ។ 
៨. ប្រេង​អូ​លីវ ៖
ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​លី​ពីត​ដ៏​ល្អ​សម្រាប់​ថ្លើម​ក្នុង​ការ​ស្រូប​យក​​សារ​ធាតុ​ពុល​ពី​រាង​កាយហើយ​ដែល​បញ្ហា​នេះ​នឹង​ជួយ​កាត់​បន្ថយ​សារ​ធាតុ​ពុល​​ធ្វើឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារ​កាន់​តែ​ល្អ​ប្រ​សើរ​ក្នុង​រយ​ៈ​ពេល​វែង ។ 
៩. គ្រាប់​ធញ្ញ​ជាតិ ៖ 
សំ​​បូរ​​ទៅ​ដោយ​វីតា​មីន B-complex គ្រាប់​ធញ្ញជាតិ​បាន​ជួយ​ជម្រុញ​សមត្ថ​ភាព​ថ្លើម​ក្នុង​ការ​​រំ​លាយ​ជាតិ​ខ្លាញ់​និង​ជា​លិ​កា​ដែល​ធ្វើឱ្យ​ស្ទះ​ ។ អង្ករ​សម្រូបមាន​​ប្រ​យោជន​៍​យ៉ាង​លើស​លប់​សម្រាប់​ថ្លើម ។ 
១០. ខាត់​ណា​ខៀវ ៖ 
ផ្កាស្ពៃ​ប្រ​ភេទ​នេះ​សំ​បូរ​ទៅ​ដោយ​ glucosinolatesដែល​ជួយលើ​ផលិត​កម្ម​អង់​ហ្ស៊ីម ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​លាង​សំអាត​ជាតិ​ពុល​និង carcinogensពី​រាង​កាយ​ ៕

Monday, August 13, 2012

ទទួល​ទាន​សាច់​ក្រហម​​ប្រ​ឈម​ខ្ពស់ទៅ​នឹង​ជំ​ងឺ​មហារីក​​

អ្នក​វិទ្យា​សាស្ត្រ​​អះ​អាង​ថា​ កម្រិត​សារ​ធាតុ​ដែក​ខ្ពស់​ខ្លាំង​នៅ​ក្នុង​សាច់​ក្រហម​ជា​បច្ច័យ​មួយ​ដែល​ នាំ​ឱ្យ​អ្នក​ទទួល​ទាន​​ប្រ​ឈម​ខ្លាំង​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀន ។​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ប្រ​ឈម​​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀនរង​ឥទ្ធិ​ពល​ខ្លាំង​ពី​សារ​ធាតុ​ ដែក​និង​ពន្ធុ(gene)មាន​ឈ្មោះ​ថា APC។ នៅ​ពេល​ដែល​ពន្ធុ APCដំណើរ​ការ​​មិន​ត្រឹម​ត្រូវ សត្វ​កណ្តុរ​ដែល​គេ​ឱ្យចំណី​មាន​សារ​ធាតុ​ដែក​ច្រើន​​ ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​មហារីក​ពោះ​វៀន​២ទៅ​៣​ដងធៀប​ទៅ​នឹង​សត្វ​កណ្តុ​រ​ ដែល​គេ​ឱ្យ​ចំណី​មាន​សារ​ធាតុ​​ដែក​ទាប​ ។​
​អ្នក​ស្រាវ​ជ្រាវនិយាយ​ថា នៅ​ពេល​ដែល ពន្ធុ APCមិន​ដំ​ណើរ​ការ​  សារ​ធាតុ​ដែក​បាន​ទៅ​ប្រ​មូល​ផ្តុំ​គ្នា​ក្នុង​ស្រ​ទាប់​កោ​សិកា​ពោះ​វៀន ។ សកម្ម​ភាព​នេះ​បាន​បាន​ជម្រុញ​ឱ្យ​ពន្ធុ​មហារីក​ ឈ្មោះ wnt​កម្រើក​ខ្លួន​ឡើង​ ហើយ​បន្ទាប​់​មក​ធ្វើ​ឱ្យ​កោ​សិ​កា​ទាំង​ឡាយ​បង្កើត​កូន​ចៅ​ដែលមិន​អាច​​ គ្រប់​គ្រង​បាន ។​
អ្នក​ដឹក​នាំ​ការ​សិក្សា​ សាស្ត្រា​ចារ្យ​ Owen Sansom​មក​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​មាន​ មូល​ដ្ឋាន​នៅ​ក្រុង Glasgowបាន​ថ្លែង​ថា​ ៖«យើង​បាន​បោះ​១ជំ​ហ៊ាន​យ៉ាង​វែង​នៅ​ក្នុង​ការ​ស្វែង​យល់​ដំណើរ​នៃ​ការ​អភិ​ វឌ្ឍ​មហារីក​ពោះ​វៀន ។​ វា​ច្បាស់​ណាស់​ដែល​ថា សារ​ធាតុ​ដែក​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​អភិ​ វឌ្ឍមហារីក​ពោះ​វៀន​លើ​បណ្តា​អ្នក​ដែល​ពន្ធុ APC​មាន​ដំណើរ​ការ​មិន​ប្រ​ក្រតី ។​
តែ​យ៉ាង​ណាក្តី​ ការ​សិក្សា​យើង​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បើ​ទោះ​ជា​មាន​សារ​ធាតុ​ដែក​ច្រើន​ក្នុង​អា​ហារ​ក្តី​ ក៏​វា​មិន​បណ្តាល​ឱ្យ​កើត​មហារីក​ដែរ​ ប្រ​សិន​ជា​ពន្ធុ​ APCដំណើរ​ការ​ដូច​ធម្ម​តា ។​ ដូច្នេះ​អ្វី​ៗ​ទាំង​អស់​ វា​អា​ស្រ័យ​លើ​ពន្ធុ​នេះ​ផង​ដែរ »។ការទទួល​ទាន​សាច់​ក្រ​ហម​បាន​ធ្វើ​ឱ្យ​មនុស្ស​១៧០០០​នាក់​ក្នុង​មួយ​ឆ្នាំ ​កើត​ជំ​ងឺ​មហារីក​ពោះ​វៀន ៕

Saturday, June 30, 2012

កំហុសបុរសនៅ ក្នុងពេលរួមភេទ

Photo by Lookingtoday

















ការធ្វើអ្វីៗទាន់ហន់ ខ្លាំងពេកធ្វើឱ្យការងារ នៅលើគ្រែពុំទទួល បាននូវភាពស្រណុក ស្រួលឡើយ ។ ជា ធម្មតាស្ដ្រី ត្រូវការភាពផ្អែមល្ហែម ស្រើបស្រាលបបោស អង្អែល ធ្វើឱ្យរំជួលចិត្ដ ទើបមានអារម្មណ៍ភេទ ។ បើចាប់ផ្ដើមភ្លែត វាយលុកភ្លាម វាមិនបានទទួល ផលល្អនោះឡើយ ។
-ការវាយសម្រុកខ្លាំងពេក ៖ នេះក៏ជាកំហុសឆ្គងមួយដែរ ពីព្រោះ អវយវៈភេទរបស់ស្ដ្រី ងាយរងនឹងការឈឺចាប់ ខ្លាំងណាស់ ។ ប្រសិនបើអ្នកវាយ លុកគំហុកខ្លាំងពេក ឬប្រើម្រាមដៃឆ្កឹះឆ្កៀលតាមរឿងវីដេអូសិចនោះ ។ ជា ពិសេសប្រើម្រាម ដៃអ្នកដែលមានក្រចកមិនស្អាត វែង វាអាចធ្វើឱ្យនាងរងការឈឺ ចាប់ដោយងាយ ។
-ដៃកុំនៅស្ងៀមស្ងាត់ពេក ៖ បញ្ហានេះវាជារឿងមួយ ដែលធ្វើ ឱ្យស្ដ្រីមានការមិនពេញចិត្ដ ព្រោះស្ដ្រីមួយចំនួន តែងតែពេញចិត្ដ និងស្រលាញ់បុរសដែល ប៉ិនប្រសប់បបោសអង្អែល ថ្នាក់ថ្នមទៅលើរូបកាយ បង្កើតឱ្យមាន ភាព ស្រើបស្រាលមុន ឈានទៅដល់រឿងលើគ្រែ ។ ប្រសិនបើអ្នកមិន បានបបោស អង្អែល ឬប៉ះពាល់ផ្នែក ផ្សេងៗរបស់ នាងខណៈដែលរួមរ័កនោះ វាអាចធ្វើឱ្យនាងតូចចិត្ដ និងតែងតែគិតថា អ្នកគ្រាន់តែចង់គេង ជាមួយនាងតែប៉ុណ្ណោះ គ្មានចិត្ដ ស្រលាញ់នាងទេ ។
-នៅពេលដែល អ្នកចេញទៅ មានអីៗនៅខាងក្រៅផ្ទះ ៖ នៅខាងក្រៅនោះ សូមកុំភ្លេចប្រើ ស្រោមអនាម័យ ព្រោះ ថា វាជាឧបករណ៍ ការពារដ៏មាន ប្រសិទ្ធភាពមួយឱ្យ អ្នកចៀសផុតពីក្ដីអស់សង្ឃឹម និងសោកស្ដាយនៅពេល ក្រោយ ។
-ការឈប់ពាក់ កណ្ដាលទី ៖  ជាមូលហេតុ ដែលធ្វើឱ្យស្ដ្រីមាន ការតូចចិត្ដដែរ ។ នៅពេលដែល អ្វីៗជិតទៅ ដល់ទិសដៅហើយ សូមកុំឈប់ ពាក់កណ្ដាលផ្លូវឱ្យសោះ ព្រោះវាបណ្ដាល ធ្វើឱ្យនាងមាន អារម្មណ៍អាក់អន់ចិត្ដ ។ ឧបមាថា អ្នកកំពុងបបោស អង្អែលនាងចាប់ ពីចុះមកដល់ ត្រង់ផ្ចិតទៅហើយ សូមកុំបន្ទុចឈប់ នៅត្រង់នេះអី សូមបន្ដទៅទៀត រហូតដល់គោល ដៅ កុំបង្ហាញកាយវិការដូចជាចង់ គេចវេសនៅម្ដុំនោះឱ្យសោះ ។
-ការមិនអើពើ នៅពេលរួមរ័ក ៖ ស្ដ្រីចង់ដឹងពីអ្វីដែលនាង ធ្វើឱ្យគូស្នេហ៍ពេញចិត្ដ ដូច្នេះបុរសពុំគួរលាក់ទុកនូវ អារម្មណ៍របស់ខ្លួន ទេ ត្រូវបញ្ចេញឱ្យ ទៅតាមធម្មជាតិ ប៉ុន្ដែកុំដង្ហក់ ឬក៏ថ្ងូរខ្លាំងពេក ។
-កុំរឹងស្ដូកដូច មនុស្សស្លាប់ ៖ សិចពុំមែនជា ការងារគួរឱ្យធុញ ទ្រាន់ទេ បុរសគួរតែ ញញឹមបង្ហាញ នូវភាពស្រស់ ស្រាយ និងដកដង្ហើមឱ្យ នាងបានឮខ្លះផង ។
-ស្ដ្រីគឺជាភាគីរង់ចាំ ៖ ស្ដ្រីតែង តែមានភាពខ្មាសអៀន ដូច្នេះភាគី បុរសជាអ្នកចាប់ផ្ដើមមុន ។ អ្នកមិនត្រូវដំអក់ រង់ចាំឱ្យនាងហាមាត់ ប្រាប់ ទើបចាប់ផ្ដើម ឬទាល់តែ នាងជាអ្នកបើក ឆាកចាប់ផ្ដើមមុន នោះទេ ។ ចូរគិតថា បើរវល់តែចាំគ្នា ទៅវិញទៅមក តើឱ្យអ្នកទាំងពីរ មានសេចក្ដីសុខ នឹងគ្នាម្ដេចបានទៅ លើកលែងតែអ្នកបានជួបស្ដ្រី ភេទនាងជាអ្នកចាប់ផ្ដើមមុន ។
-កំពុងអនុវត្ដសិចកុំ ប្រើពាក្យមិនគប្បី ៖ ស្ដ្រីជាច្រើនមិនចូលចិត្ដ ការនិយាយពាក្យដែល រំខានដល់អារម្មណ៍នាងទេ ។ ដូចនេះអ្នកពុំគួរ និយាយពាក្យ ផ្ដេសផ្ដាសខ្លះ ដែល ធ្វើឱ្យនាងមាន អារម្មណ៍មិនល្អនោះទេ ដូចជា“អូនឯងទៅដល់ទី ហើយ ឬនៅ ?” ស្ដ្រីមិនត្រូវការ ឱ្យហួសពី ការទៅដល់ ចំណុចកំពូលរបស់ នាងទេ ?។
Photo by Lookingtoday

Friday, June 29, 2012

អ្នក​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ទ្វេដង​

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​ស្ទើរតែ​បង្កើន​ហានិភ័យ​នៃ​ការវិវត្តន៍​ជំងឺ​ រលាក​សន្លាក់ឆ្អឹង​ទ្វេដង​ឯណោះ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​អា​ការៈពាក់ព័ន្ធ​នឹង​ការ​ដេក​ស្រ​ ម៉ុក​ដូចជា​ការ​ដេក​អត់​ដកដង្ហើម​ជាដើម​គឺ​ស្ទើរតែ​ទទួលរង​នូវ​ជំងឺ​រលាក​ សន្លាក់ឆ្អឹងរ​ហូត​ដល់​ទៅ​ពីរដង ។ 

​របកគំហើញ​ដែល ​កើតចេញពី​ការស្រាវជ្រាវ​ធ្វើឡើង​នៅ​តៃវ៉ាន់​មួយ​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ ភ្ញាក់ផ្អើល​ខណៈដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ដែល​ប៉ះពាល់​មនុស្ស​ជាង ៣៥ ម៉ឺន​នាក់​នៅ​អង់គ្លេស ត្រូវគេ​គិតថា​បង្កឡើង​នៅពេល​មាន​អ្វីមួយ​មិន​ស្រួល​ជាមួយនឹង​ប្រព័ន្ធ​ ភាពស៊ាំ ។​


​ការសិក្សា​ដដែល​នេះ​ ក៏បាន​រកឃើញ​ការកើនឡើង​គ្រោះថ្នាក់​នៃ​ជំងឺ​មួយទៀត​ផងដែរ​ដែល​គេ​ហៅថា Autoimmune Disorders (​វិបត្តិ​ប្រព័ន្ធ​ភាពស៊ាំ​) ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចាប់ផ្តើម​វាយប្រហារ​លើ​ជាលិកា​ដែលមាន ​សុខភាព​ល្អ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ពួកគេ​ជឿថា​ការ​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​ហើម​រលាក​ក្នុង​ សរសៃឈាម​ធំ​ពេញ​រាងកាយ​ទាំងមូល​ដែល​ដើរតួ​ជា​កាតាលីករ​មួយ​សម្រាប់​ជំងឺ​ រលាក​សន្លាក់ឆ្អឹង​នេះ ។ បើទោះបីជា​ការសិក្សា​មុនៗ​បានលើកឡើង​ថា​ការ​ដេក​ស្រ​ម៉ុក​អាច​បង្កើន​ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ក៏ដោយ ក៏​ការសិក្សា​ចុងក្រោយ​នេះ​គឺជា​ការសិក្សា​លើកដំបូង​គេ​ហើយ​ដែល​បង្ហាញ​នូវ​ ទំនាក់ទំនង​ជាមួយ​ជំងឺ​រលាក​ឆ្អឹង ៕

ស្ត្រី​កើត​មហារីក​ស្បូន​ធ្ងន់ធ្ងរ នៅ​ខេត្ត​ព្រះសីហនុ ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​វិញ​ហើយ ដោយសារ​ពេទ្យ គ្មាន​លទ្ធភាព​សង្គ្រោះ​

ព្រះសីហនុ: ស្ត្រី​កើត​មហារីក​ស្បូន​ធ្ងន់ធ្ងរ នៅ​ខេត្ត​ព្រះសីហនុ បាន​ចាក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅដ្ឋាន ទាំង​ក្តី​អស់សង្ឃឹម រួម​នឹង​តំណក់ទឹកភ្នែក កាលពី​វេលា​ម៉ោង​ប្រហែលជា ១០ និង ៣០ នាទី ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២​នេះ​។ ការចាកចេញ​បែបនេះ ដោយសារតែ​ការ​អស់សង្ឃឹម ក្នុងការ​ជួយសង្គ្រោះ​រប​ស់​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ ព្រះសីហនុ​។​
​    ​
​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆាយ ឈុន​លាង បាន​រៀបរាប់​ប្រាប់​គេហ​ទំ​ព​រ័ CEN កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១២ ថា គាត់​អស់សង្ឃឹម​ហើយ​ពេលនេះ មិនអាច​រស់រានមានជីវិត​បន្តទៀត​បានទេ ព្រោះ​អី​ទៅ​កន្លែង​ព្យាបាល​ទីណា ក៏​តម្រូវ​ឲ្យ​បង់​លុយកាក់​ដែរ​។

​កន្លងមក​គាត់​ធ្លាប់​ទៅដល់​ មន្ទីរ​ពេទ្យរុស្ស៊ី​ម្តង​រួចហើយ កាលពី​ឆ្នាំកន្លងមក ពេល​នោះគេ​ទារ​ថ្លៃ​វះកាត់ ចំនួន ១.០០០ ដុល្លារ​អា​មេ​រិច​។ តែ​គាត់​អត់​មាន​លុយ គេ​ដេញ​គាត់​ចេញមក​វិញ រហូតដល់​សព្វថ្ងៃនេះ​។

​ ស្ត្រី ឆាយ ឈុន​លាង បាន​និយាយ​ទាំង​ក្តុ​ត​ក្តួល​បន្ថែមទៀតថា "​នាង​ខ្ញុំ មិន​បំភ្លេច​គុណ​ដ៏​ធំធេង​នេះ​បានទេ ប៉ុន្តែ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​គេ​ប្រាប់​ខ្ញុំ​ថា ពុំមាន​លទ្ធភាព​សង្គ្រោះ​ទេ ដូចនេះ​មានតែ​បង្ខំចិត្ត​វិល​មក​ផ្ទះ​វិញ ដើម្បី​ជួប​មុខ​កូនប្រុស មុនពេល​ស្លាប់​"​។​
​    ​
​ទាក់ទង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត យន់ សេង ទទួលបន្ទុក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​គេហទំព័រ CEN នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១២ ថា មន្ទីរពេទ្យបង្អែក​ខេត្ត មិនមាន​លទ្ធភាព​សង្គ្រោះ​ព្យាបាល​ទេ ព្រោះ​ជំងឺ​របស់គាត់ វា​ជ្រុលពេល​ទៅហើយ​។​
​    ​
​ចំណែក​លោកស្រី ប្រាក់ ច័ន្ទ​សុខា អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា បើ​ស្តាប់​តាម​សេចក្តីរាយការណ៍​របស់​គ្រូពេទ្យ គេ​និយាយ​ប្រាប់ថា ជនរងគ្រោះ​ធ្លាប់​ឆ្លងកាត់​មន្ទីរពេទ្យ​ច្រើន​រួចមកហើយ​កន្លងមក នៅតែ​មិនអាច​ព្យាបាល​បាន​។ ឥឡូវនេះ មិនដឹងថា គិត​យ៉ាងដូចម្តេច​ទៀត​ទេ​ក្នុងការ​សង្គ្រោះ​នោះ​។

​ប៉ុន្តែ​ អាជ្ញាធរខេត្ត​មាន​ជំហរ​មួយ​ថា នឹង​សាងសង់​ផ្ទះមួយ ដើម្បី​ឲ្យ​គាត់​រស់នៅ និង​ធ្វើ​សេចក្តីរាយការណ៍​ទៅ​កាកបាទក្រហម ឲ្យ​ជួយសង្គ្រោះ​ផែ្ន​ក​ជីវភាព​គាត់ ឲ្យ​បាន​គ្រប់គ្រាន់​មុនពេល​ស្លាប់​តែប៉ុណ្ណោះ​។​
​    ​
​គ្រូពេទ្យ​ ម្នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បាន​ពន្យល់ថា ប្រសិនបើ​ជនរងគ្រោះ មានការ​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​មូលនិធិ​អង្គការ​ណាមួយ ឬក៏​អាជ្ញាធរ​ដែនដី ឬក៏​រាជរដ្ឋាភិបាល​ចេញមុខ​​ជនរងគ្រោះ អាចធ្វើ​ការវះកាត់ និង​បាញ់​កាំរស្មី​អិ​ច ទើប​រស់រាន​បាន​បន្តទៀត​។ ប៉ុន្តែ​បើ​ដូចជា​សព្វថ្ងៃនេះ គ្មាន​អ្នកគាំទ្រ​គ្មាន​អ្នក​ឧបត្ថម្ភ គឺ​ត្រូវ​បញ្ចប់ជីវិត​ហើយ ព្រោះ​បច្ចុប្បន្ន​អ្វីៗ​ស្ថិតនៅលើ​លុយ​ទាំងអស់​។​
​    ​
​ទោះជា​ យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​ជនរងគ្រោះ បាន​និយាយ​ពន្យល់ថា ជនរងគ្រោះ​មាន​អាយុ​ទើបតែ ៣៩ ឆ្នាំ មិនអាច​បង្ខំ​បញ្ចប់ជីវិត​បានទេ​។ ដូចនេះ​ពួកគាត់​ជា​អ្នកជិតខាង​ដោយមាន​ការអាណិតអាសូ ក៏​សូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​លោកជំទាវ មេត្តាជួយ​សង្គ្រោះ និង​បានធ្វើ​ការវះកាត់​ផង​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​រស់នៅ​សំ​យ៉ាប​ផ្ទះ​គេ នៅក្រោយ​សាលាសង្កាត់​លេខ​១ ក្នុង​ក្រុម​១០ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​៕​

Wednesday, June 27, 2012

បុគ្គលិកក្រុមហ៊ុន ធ្វើស្ពានឆ្លងកាត់ ទន្លេបាកសាក់ ធ្លាក់ដែកចំពីលើ ស្លាប់បន្ទាប់ពី បញ្ជូនទៅដល់ គ្លីនិកឯកជន

Photo by DAP-Newsភ្នំពេញ៖ ជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត បន្ទាប់ពីបញ្ជូនដល់ គ្លីនិកឯកជន ដោយសារ ដែកធ្លាក់ចំ ពីលើ ខណៈកំពុងបំពេញ ការងារស្ថាបនា ស្ពាន ឆ្លងកាត់ទន្លេបាសាក់ ។
ជនរងគ្រោះមាន ឈ្មោះ គូរ ឆូវហ័ង ភេទប្រុស អាយុ ៥៤ ឆ្នាំមាន មុខរបរជាកម្មករ បច្ចេកទេស ផ្សារដែកធ្វើ ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល រស់នៅស្រុកចិន ត្រូវបានស្លាប់នៅគ្លីនិក ចាក់អង្រែក្រោម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២ ។
នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា មុនពេល កើតហេតុជនរងគ្រោះ បានទៅផ្សារដែក ស្ពាន លុះពេលចុះមក ក្រោមស្ពាន ដោយផ្សារដែកស្ពាន មិន ជាប់ ក៏ធ្លាក់ចំពីលើ បណ្ដាលឱ្យ បែកក្បាល បាក់ដៃ និងបុកដែកចំដើមទ្រូង ផ្ទប់នឹងសសរស្ពាន បណ្ដាលឱ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅ សង្គ្រោះ នៅ គ្លីនិកឯកជន ចាក់អង្រែក្រោម ប៉ុន្ដែជាអកុសល ត្រូវបានស្លាប់ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក មិនអាចជួយ សង្គ្រោះបាន ។
លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែលនេះ សពជនរងគ្រោះ ត្រូវប្រគល់ទៅឱ្យ មេការម៉ៅការ ស្ពាន ដើម្បីបញ្ជូន សាកសពទៅឱ្យក្រុម គ្រួសារនៅឯ ស្រុក កំណើត ធ្វើបុណ្យទៅតាម ប្រពៃណីចិន ៕
Photo by DAP-News

អូត ភូថង ស្មើ​ពិន្ទុ ភេឌី ម៉ឺនសុភា ទាំង​មិន​ទំនង

ភ្នំពេញៈ ការ​សម្រេច​ឲ្យ​អ្នក​ប្រដាល់​ជើង​ចាស់ អូត ភូថង ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​វ័យ​ក្មេង​មក​ពី​ក្លិប​យុវជន​អង្គរ ភេឌី ម៉ឺនសុភា សម្រាប់​ជំនួប​សងសឹក​ជា​លើក​ទី​២ នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពីថ្ងៃ​អាទិត្យ​កន្លង​មក បាន​ប្រាស​ចាក​ពី​ការ​ផ្តល់​ពិន្ទុ​ដោយ​ភ្នែក​ទទេ​របស់​ទស្សនិក​ជន ប៉ុន្តែ​លទ្ធផល​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា វា​ជា​ការ​ទុក​មុខ​ និង​លើក​ទឹក​ចិត្ត​ដល់ អូត ភូថង ដែល​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​។
ឆ្លង​កាត់​ការ​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន ​ខ្លា​ចាស់ អូត ភូថង ដែល​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដោយ​សារ​ម្តាយ​របស់​ខ្លួន ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៧​ ឆ្នាំ ពី​បទ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៧​នោះ ហាក់​មិន​សូវ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល ក្នុង​ការ​វាយ​បក​ទៅ​លើ ភេឌី ម៉ឺនសុភា នោះ​ឡើយ បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះជា​ជំនួប​សង​សឹក​ក៏​ដោយ​។
សម្រាប់​ការ​ប្រកួត​២​ទឹក​ដំបូង អូត ភូថង បាន​ត្រឹម​ទាត់​ចេញមួយ​ៗ នៅ​ពេល ម៉ឺនសុភា បាន​ទាត់​ និង​ម៉ាត់​សន្ធាប់​ទៅ​លើ​ផ្ទៃ​មុខ​របស់​គេបែប​ខ្លាច​រអា​ម្តង​ម្កាល​។ សកម្មភាព​នេះ​ បាន​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល ធ្វើ​ការ​ព្រមាន​ដល់​អ្នក​ទាំង​ពីរ នៅ​ដើម​ទឹក​ទី​៣ ខណៈ​ពួក​គេ​នៅ​តែ​បន្ត​សកម្មភាព​វាយ​បក​គ្នា​ក្នុង​សភាព​គ្មាន​រស​ជាតិ​។
ក្រោយ​ការ​ព្រមាន​ ភេឌី ម៉ឺនសុភា បាន​សម្រេច​ចិត្ត​ចូល​វាយ​លុក​ដោយ​គេ​បាន​ចូល​ទាត់ និង​ប្រើ​ប្រាស់​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ម៉ាត់​សន្ធាប់​ចូល​ផ្ទៃ​មុខ អូត ភូថង លឿនៗ។ ផ្ទុយ​ទៅ​វិញ​អ្នក​ប្រដាល់​ចាស់​វស្សា​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ ការពារ​ជាតិ នៅ​តែ​រក្សា​ការ​ទាត់​ចេញ​មួយៗ ដើម្បី​ទប់​ស្ថានភាព​នៃ​ការ​ប្រកួត​។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ នៅ​ពេល ម៉ឺនសុភា បង្កើន​ការ​ទាត់ និង​ម៉ាត់​ចូល​ផ្ទៃ​មុខ​របស់​គេ​កាន់​តែ​ខ្លាំង​នោះ អូត ហាក់​បាន​បង្កើន​ការ​វាយ​បក​វិញ​ ច្រើន​ជាង​បណ្តា​ទឹក​កន្លង​មក ប៉ុន្តែ​ស្នៀត​ទាត់​របស់​គេ នៅ​តែ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដោយ​កណ្តាប់​ដៃ​ដ៏​លឿន​របស់ ម៉ឺនសុភា ដដែល។
ដោយ​សារ​អត់​វិធីសាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ពី​ការ​ទាត់ និង​ម៉ាត់​ចូល​ពេញៗ​របស់ ម៉ឺនសុភា នោះ អូត បាន​បង្ខំ​ចិត្ត​ប្រើ​ដៃ​ទាំង​ពីរ​របស់​ខ្លួន​ចូល​ប្តូរ​ជា​មួយ ម៉ឺនសុភា ហើយ​នៅ​ពេល ម៉ឺនសុភា ចូល​កៀក​នោះ អូត បាន​ស្ទុះ​ចូល​បុក​ជង្គង់ និង​វាយ​កែង​ថែម​យ៉ាង​លឿន។ ស្នៀត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ ម៉ឺនសុភា បង្ហាញ​អាការៈ​ភិតភ័យ​នៅ​ពេល អូត ចាប់​ក្រៀក​បាន​ម្តងៗ ហើយ​ស្ថានភាព​នេះ បាន​ផ្តល់​ឱកាស​ឲ្យ អូត អាច​ប្រើ​ទម្ងន់​ជើង​ទាត់​សន្ធាប់​ខ្លាំង​ទៅ​លើ ម៉ឺនសុភា បាន​យ៉ាង​ល្អ។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្រោយ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ភ្លាម អ្នក​ទស្សនា​ប្រមាណ​៨០​ទៅ​៩០​ភាគរយ ដែល​បាន​ចូល​រួម​ទស្សនា​នៅ​សង្វៀន​ផ្ទាល់​បាន​ស្រែក​ខ្លាំងៗ​ថា​៖​«​ក្រហម​ (ភេឌី ម៉ឺនសុភា)​ឈ្នះ!​ក្រហម​ឈ្នះ!» ប៉ុន្តែ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​អាប់អួ​នោះ​លោក មាស សុខគ្រី បាន​ញាក់​ភ្នែក​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ប្រកាស​ឲ្យ អូត ភូថង ស្មើ​ពិន្ទុ​ជាមួយ ភេឌី ម៉ឺនសុភា ជា​ឯកច្ឆន្ទ ហើយ​ការ​សម្រេច​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រែក​រិះគន់​ខ្លាំងៗ​ពី​អ្នក​ទស្សនា។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ ដែល​សួរ​ថា តើ​ឯង​យល់​បែប​ណា​ចំពោះ​ការ​កាត់​សេចក្តី​នេះ? អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ ភេឌី ម៉ឺនសុភា បាន​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា​៖​«​ខ្ញុំ​ក៏​មិន​ដឹង​ពី​ការ​កាត់​សេចក្តី​ នេះ​ដែរ ប៉ុន្តែ​មុន​ពេល​គេ​ប្រកាស​លទ្ធ​ផល​នេះ ខ្ញុំ​ជឿ​ថា​ ខ្ញុំ​ជា​អ្នក​ឈ្នះ ព្រោះ​ខ្ញុំ​បាន​វាយ​ចូល​គាត់​ច្រើន»។
ចំណែក​លោក ភេឌី គ្រូ​បង្វឹក​ធំ​របស់ ភេឌី ម៉ឺនសុភា ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​វាយ​លុក​របស់ ម៉ឺនសុភា នោះ​ឡើយ។ ជន​ជាតិ​អាហ្វ្រិក​រូប​នេះ បាន​ធ្វើ​ការ​ណែនាំ​ដល់ ម៉ឺនសុភា ក្រោយ​ការ​ប្រកួត​ថា​៖​«​ជា​អ្នក​ប្រដាល់​ម្នាក់​ត្រូវ​តែ​មាន​ភាព​ជឿជាក់​ ក្នុង​ការ​វាយ​លុក​របស់​ខ្លួន ព្រោះ​ភាព​ជឿ​ជាក់​បាន​ធ្វើ​ឲ្យ​ការ​វាយ​ចេញ​បាន​លឿន និង​មាន​ទម្ងន់»។
លោក​បាន​បញ្ជាក់​ប្រាប់​សិស្ស​របស់​ខ្លួន​ទៀត​ថា​៖​«​វាជា​ការ​ងាយ​ស្រួល ​ បំផុត​ក្នុង​ការ​យក​ឈ្នះ​លើ អូត ភូថង ព្រោះ​គេ​បាន​បង្ហាញ​អាការៈ​ហត់​ស្ទើរ​តែ​ដក​ដង្ហើម​លែង​ដល់​គ្នា​ទៅ​ហើយ ប៉ុន្តែ​ឯង​បែរ​ជា​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​វាយ​លុក​ទៅ​វិញ»៕

ម៉េច​ដែរ​ប្រលង​ឆមាស​ទី​២

ការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ ​ឆមាស​លើក​ទី​២​​ នៅ​ទូទាំង​ប្រទេស ​បាន​ប្រព្រឹត្តិ​ទៅ​​​ ២​ ថ្ងៃ​មក​ហើយ។ បើ​តាម​ការ​លើក​ឡើង​របស់​យុវសិស្ស​មួយ​ចំនួន​ ​​ ​ថា​​ នៅ​តាម​វិទ្យាល័យ​នៅភ្នំពេញ​​ខ្លះ​ គ្រូ​​រិត​បណ្ដឹង​​ខ្លាំង​ ក៏​បុន្តែ​ នៅ​តែ​​​អាច​លួច​មើល​បាន​ខ្លះ។
យុវជន យ៉ាង ណារ៉ា សិស្ស​ប្រឡង​នៅ​វិទ្យាល័យ​សន្ធរម៉ុក​ បាន​និយាយ​ថា “តឹង​ណាស់​ កុំ​ថា​ដល់​ក្រដាស ​ត្រឹម​ទូរស័ព្ទ​ក៏​គ្រូ​​ប្រមូល​ យក​ទៅ​ទុក​អស់​ហើយ​”។ ​បើ​ទោះ​ជា​យ៉ាង​នេះ​​ក្ដី​ ណារ៉ា ​អះអាង​ថា​ ​រូប​គេ​និង​មិត្តភ័ក្ត​រួម​​​បន្ទប់​ ​នៅ​តែ​​អាច​ចម្លង​បាន​​ រយៈ​ពេល​ពីរថ្ងៃ​កន្លង​មក​នេះ​​។
ស្រប​​គ្នា​នឹង​ការ​លើក​ឡើង​ខាង​លើ យុវជន​​ ​អា​ឈូ​ ​សិស្ស​ប្រឡង​នៅ​វិទ្យាល័យ​សន្ធរម៉ុក​ដែរ​នោះ  ​បាន​និយាយ​ថា ​”​ការ​ប្រឡង​មាន​ភាព​តឹង​រ៉ឹង​ ប៉ុន្តែ​អាច​មាន​ឱកាស​ចម្លង​គ្នា​​បាន​ខ្លះ​”។ ចំណែក​ការ​ប្រមូល​​លុយ​​​ឲ្យ​អនុរក្ស ជា​ថ្នូរ​នឹង​ការ​បើក​ចម្លង​វិញ​ នៅ​តែ​មាន​ ហើយ​​​សម្រាប់​​​ប្អូន​ បើ​មុខ​វិជ្ជា​ណា​ចេះ ​ប្អូន​មិន​ឲ្យ​ឡើយ​ ​គឺ​ធ្វើ​តាម​សមត្ថភាព​​។
មិន​ខុស​ពី​អ្នក​ខាង​លើ​ប៉ុន្មាន​​​នោះ​ទេ ​ ​សម្រាប់​​ កញ្ញា ជា​ សូធីតា កំពុង​ដើរ​ចូល​ប្រឡង​នៅ ​វិទ្យាល័យ​​បាក់​ទូក បាន​ឲ្យ​ដឹង​ថា ​ចំពោះ​ការ​ប្រមូល​​​លុយ​ឲ្យ​អនុរក្ស ​​មិន​មាន​ទេ​ក្នុង​បន្ទប់​ប្អូន​ ​ប៉ុន្តែ​ការ​ចម្លង​គ្នា​ ​នៅ​តែ​មាន​តិចតួច​ដែរ តែ​ភាគ​ច្រើន​ប្រើប្រាស់​គំនិត​ផ្ទាល់​ខ្លួន​ច្រើន​ជាង ចំណែក​ឯកសារ​យក​ទៅ​មើល​ក៏​មិន​មាន​ដែរ ព្រោះ​​ខាង​អនុរក្ស​​​នៅ​មណ្ឌល​ប្អូន​ ​ឆែក​មុន​ចូល​ក្នុង​មណ្ឌល​។
ទៅ​មើល​ការ​​​ប្រឡង​នៅ​ខេត្ត​ស្វាយ​រៀង​វិញ​ ​​លោក ជូ វណ្ណា គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​ នៅ​ វិទ្យាល័យ​ហ៊ុន សែន ដូនសរ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព ប្រឡង​ឆមាស​ទី​២ រយៈ​ពេល​២​ថ្ងៃ​នេះ​ មិន​មាន​​ភាព​មិន​ប្រក្រតី​កើត​ឡើង​នោះ​ទេ គឺ​ស្ថានភាព​ ​​​ស្ងប់​ស្ងាត់​តែ​ម្ដង។ ​បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី​ បើ​តាម​ការ​អះអាង​របស់​ យុវតី​ ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​ សិស្ស​​ប្រឡង​នៅ​ក្នុង​បន្ទប់​​ជា​មួយ​ប្អូន​នៅ​តែ​​លួច​មើល​គ្នា​បាន​ ហើយ​​នៅ​តែ​អាច​បើក​សំណៅ​ឯកសារ​បាន​ដដែល។ ចំពោះ​សូក​ប៉ាន់​គ្រូ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​លួច​ចម្លង​ និង​មើល​គ្នា ​​គឺ​នៅ​តែ​កើត​មាន​ ជា​ពិសេស​នៅ​ម៉ោង​មុខ​វិជ្ជា​សំខាន់ៗ។
Sabay បាន​ព្យាយាម​ទាក់​ទង​ ​ទៅ​ខាង​ក្រសួង​អប់រំដែរ​ ប៉ុន្តែ​មិន​ទាន់​អាច​​​ សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ណា​ម្នាក់​បាន​នោះ​ទេ​ ដោយ​មន្ត្រី​ទាំង​នោះ​ ឆ្លើយ​ថា​ ​”រវល់​ប្រជុំ​”​ និង​មិន​ព្រម​លើក​ទូរស័ព្ទ។ ដូច​គ្នា​ដែរ ខាង​សមាគម​ គ្រូ​បង្រៀន​ ឯករាជ្យ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​រសៀល​នេះ៕

អ៊ិត សេដ្ឋា ប្រពន្ធ​ប្តឹង​សុំ​លែង​លះ!

ភ្នំពេញៈ ចំណង​អាពាហ៍​ពិពាហ៍​ត្រជាក់​ល្ហឹម​ដូច​ទឹក​អម្រិត​ជាង​១០​ឆ្នាំ​របស់​ ពិធីករ​ចាស់​វស្សា​លោក អ៊ិត សេដ្ឋា​ និង​អ្នក​ស្រី ស សុភាព ដែល​ទទួល​បាន​ចំណង​ដៃ​បុត្រ​ចំនួន​៣​នាក់​(ស្រី២​ប្រុស១​)នៅ​ពេល​នេះ​កំពុង​ វិវត្ត​ខុស​ភាព​ប្រក្រតី​ ខណៈ​ថ្មីៗ​នេះ​ល្បី​ថា ​អ្នក​ស្រី ស​ សុភាព បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែង​លះ​នោះ​។
ប្រភព​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ សំណុំ​រឿង​ប្តឹង​លែង​លះ​របស់​លោក អ៊ិត សេដ្ឋា និង​ភរិយា​បាន​មក​ដល់​ដៃ​តុលាការ​យូរ​ហើយ ​ដែល​លិខិត​នោះ​ គឺ​ខាង​ភរិយា​របស់​លោក​អ៊ិត សេដ្ឋា​ ជា​អ្នក​ដាក់​ពាក្យ​សុំលែង​លះ​។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ចន្ទ ទី២៥​ មិថុនា ​ តុលាការ​កោះ​ហៅ​លោក​អ៊ិត សេដ្ឋា​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​ករណី​នេះ​ ក៏​ប៉ុន្តែ​លោក​អ៊ិត សេដ្ឋា ប្រហែល​ជា​មិន​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់​នោះ​ឡើយ​ គឺ​លោក​ប្រហែល​ជា​ឲ្យ​មេធាវី​ទៅ​ជំនួស​វិញ។
សកម្មភាព​បិតបាំង​របស់​ពិធីករ​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN រូប​នេះ​ត្រូវ​បាន​ប្រភព​នោះ​និយាយ​ថា កាល​ដែល​លោក​អ៊ិត សេដ្ឋា​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​នោះ ​ទំនង​ជា​លោក​ខ្លាច​មាន​ភាព​ភ្ញាក់​ផ្អើល​និង​វត្តមាន​លោក​នៅ​ក្នុង​ តុលាការ​ ព្រោះ​សម្អាង​ថា​លោក​ជា​ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ នរណាៗ​ក៏​ស្គាល់​លោក​នោះ។
តាម​រយៈ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ អ្នក​ស្រី​ ស​ សុភាព ដែល​ជា​ភរិយា​របស់​លោក​អ៊ិត សេដ្ឋា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃទី​២៤​ មិថុនា​ម្សិលមិញ ថា​ បញ្ហា​ទាំង​អស់​នេះ​ អ្នក​ស្រី​សុំ​មិន​និយាយ​អ្វី​ច្រើន​ឡើយ​ ព្រោះ​ត្រូវ​រង់ចាំ​ការ​កាត់​សេចក្តី​របស់​តុលាការ​សិន​។
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​ស្រី​ ស សុភាព​ ជា​ភរិយា​ ពិធីករ​ទូរទស្សន៍ ​CTN​ ល្បី​ឈ្មោះ​​លោក​ អ៊ិត សេដ្ឋា បាន​ច្រាន​ចោល​ព័ត៌មាន​នេះ​ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា៖​«ខ្ញុំ​មិន​បាន​ ដឹង​រឿង​ហេតុ​នៃ​ការ​ដាក់​ពាក្យ​លែង​លះ​របស់​ភរិយា​នោះ​ ឬ​យ៉ាង​ណា​ឡើយ​ ហើយ​រឿង​នេះ​ផ្ទុះ​ចេញ​ទៅ​ក្រៅ​ដោយ​ការ​យល់​ច្រឡំ​»។
ផ្ទុយ​ពី​ចម្លើយ​លាក់​លៀម​របស់​ពិធីករ​ល្បី​ឈ្មោះ​លោក​អ៊ិត សេដ្ឋា​ និង​ភរិយា ​ប្រភព​ក្នុង​រង្វង់​សិល្បៈ​ក៏​បាន​បង្ហើប​ថា​ អ្នក​ស្រី ស សុភាព​ ពិត​ជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ សុំ​លែង​លះ​លោក អ៊ិត សេដ្ឋា ពិត​មែន​ ហើយ​ពាក្យ​ប្តឹង​សុំ​លែង​លះ​ស្វាមី​នោះ គឺ​ដាក់​តាំង​ពី​មួយ​សប្តាហ៍​មុន​ម្លេះ ក្រោយ​ពី​ពីរ​នាក់​ប្តី ប្រពន្ធ​នេះ​ផ្ទុះ​ជម្លោះ​ នឹង​គ្នា​មួយ​ប្រាវ​ធំ ហើយ​ចាប់​តាំង​ពេល​នោះ​មក​ ពួក​គាត់​ក៏​មិន​បាន​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​ជាមួយ​គ្នា​នោះ​ដែរ​ បើ​ទោះ​ជា​ក្រោយៗ​មក​មាន​ការ​ព្យាយាម​ផ្សះផ្សា​ពី​សាច់​ញាតិ​ទាំង​សងខាង​ យ៉ាង​ណា​ក៏​ដោយ​។
ដោយ​ឆ្លង​កាត់នៃ​ដំណើរ​ផ្សះផ្សា​ដោយ​ធម៌​សន្តោស​ជា​ច្រើន​លើក​ច្រើន​ សាពី​សាច់​ញាតិ​ពុំ​ទទួល​បាន​ផ្លែផ្លា​នោះ​ប្រភព​ដដែល​បាន​លើក​ឡើង​ថា ករណី​នេះ​ប្រហែល​ជា​មិន​អាច​វិល​ទៅ​រក​ភាព​ដើម​បាន​ឡើយ​ ព្រោះ​រឿង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ភាគី​ទាំង​សងខាង​សុទ្ធ​តែ​ខ្លាំង​ ព្រម​ទាំង​ប្រកាន់​គោល​ជំហរ​ត្រូវ​រៀងៗ​ខ្លួន។
លោក អ៊ិត សេដ្ឋា​ និង​អ្នក​ស្រី ​ស សុភាព​បាន​ចាប់​ដៃ​គ្នា​ជាប្តី​ប្រពន្ធ​នៅ​ឆ្នាំ​១៩៩៩​ ក្រោម​ចំណង​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​ ក្រោយ​ពី​លោក​អ៊ិត សេដ្ឋា​ វិល​ពី​រស់​នៅ​ជំរំ​ខាវ​អ៊ីដាង​មក​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍ ​IBC​ គឺ​ប៉ុស្តិ៍​លេខ​៥​សព្វ​ថ្ងៃ​ នៅ​ឆ្នាំ​១៩៩០​។ ​១៣​ឆ្នាំ​ក្រោយ​ពី​បង្កើត​បាន​កូន​ប្រុស​ស្រី​៣នាក់​ហើយ​ធំៗ​ជិត​ស្មើ​ ម៉ាក់​ ប៉ា​នោះ​ គេ​ទើប​តែ​ឮ​គ្រួសារ​មួយ​នេះ​ផ្ទុះ​រឿង​រ៉ាវ​ប្រេះ​ឆាជា​លើក​ទី១៕

Wednesday, June 20, 2012

អាហារ៦ប្រភេទ ជួយឱ្យរបត់ឈាម របស់ស្ដ្រីកាន់តែ ប្រសើរ

Photo by DAP-News
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយកាលពី ពេលថ្មីៗនេះថា ស្ដ្រីគួរតែទទួល ទានអាហារ៦ ប្រភេទដែលអាចជួយ ឱ្យរបត់ឈាម កាន់តែ ប្រសើរឡើង ។
ប្រភពព័ត៌មានបានចុះផ្សាយថា អាហារទាំង៦ប្រភេទ ដែលស្ដ្រីគួរដឹងរួមមានៈ
១.ល្ពៅ
២.ទំញំងបាយជូ
៣.ដំណាប់ផ្លែឈើ
៤.ការ៉ុត
៥.ផ្លែពុទ្រាក្រហម
៦.អំពៅ
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Friday, June 15, 2012

មហារីកសុដន់នឹងកើនឡើងប្រាំដងធៀបនឹង បច្ចុប្បន្ន

អង់គ្លេស៖ យោងតាមអ្នកជំនាញខាងវេជ្ជសាស្ដ្រ នៃប្រទេសអង់គ្លេសបានអោយដឹងថា ស្រ្ដី
ទូទៅក្នុងពិភពលោក នឹងមានជម្ងឺមហារីកសុដន់ច្រើនឡើងៗ។ នោះមានន័យថាស្រ្ដីនឹងមាន
ជម្ងឺមហារីកសុដន់កើនរហូតដល់ ៥ ដងបើធៀបនឹងពេលសព្វថ្ងៃនេះ។

ជម្ងឺមហារីក ឬពាក្យសាមញ្ញថា "ដុំសាច់ដែលដុះដោយឯងៗ" (Tumours) គឺជាជម្ងឺដ៏កាចសា
ហាវមួយ ហើយមិនងាយព្យាបាលជាសះស្បើយទៀតផង។ តាមការវិភាគរបស់វេជ្ជបណ្ឌិត
ជាច្រើននាក់នៃផ្នែកជម្ងឺនេះ បានអោយដឹងថាជម្ងឺនេះភាគច្រើន តែងតែកើតមកពីតំនរពួជនៃ
គ្រួសារ គឺអរម៉ូន (Genes) ពីឪពុកម្ដាយខាងដើម។ បើតាមការស្រាវជ្រាវមួយបានអោយដឹងថា
មានស្រ្ដីចំនួន ១,០០០ នាក់ដែលផ្ទុកមេរោគនេះកាលពីឆ្នាំ ១៩៩៩។
តាមការបញ្ចាក់របស់ក្រុមគ្រូពេទ្យប្រទេសអង់គ្លេសបានអោយដឹងថា មានចំនួន​​ ២១៤ ករណី
ដែលស្មើនឹង ២២.៦ ភាគរយនៃជម្ងឺនេះ បានវិលត្រលប់មកកាន់ស្រ្ដីវិញ បន្ទាប់ពីពួកគេបាន
ព្យាបាល​ ក្នុងរយៈពេល ៣​ ឆ្នាំមុន។ ហើយជាលទ្ធផលស្រ្ដីនោះឯង នឹងមិនអាចរស់បានរយៈ
ពេល១០ ឆ្នាំទៅមុខទៀតទេ។




វេជ្ជបណ្ឌិត Adam Glaser មកពីវិទ្យាស្ថានស្រាវជ្រាវ St James Oncology បានអោយដឹងថា
មានស្រ្ដី ៤៨,០០០ នៅអង់គ្លេសបានផ្ទុកជម្ងឺមហារីកសុដន់នេះ។ មិនតែប៉ុណ្ណោះ​ស្រី្ដចំនួន
១១,៥០០នាក់ នឹងប្រឈមមុខនឹងការស្លាប់។ តែទោះបីជាយ៉ាងណាក្ដី លោកនឹងខិតខំប្រឹងប្រែង
យកពេលវេលាមកពន្យល់នូវវិធីសាស្រ្ដក្នុងការថែទាំ ដល់ស្រ្ដីទាំងនោះ ក្នុងការការពារ ក៏ដូចជា
ការព្យាបាលជម្ងឹនេះ ដើម្បីអោយពួកនាងគេចផុតពីសេចក្កីស្លាប់ផងដែរ៕

Comments system

Disqus Shortname