Wednesday, June 27, 2012

បុគ្គលិកក្រុមហ៊ុន ធ្វើស្ពានឆ្លងកាត់ ទន្លេបាកសាក់ ធ្លាក់ដែកចំពីលើ ស្លាប់បន្ទាប់ពី បញ្ជូនទៅដល់ គ្លីនិកឯកជន

Photo by DAP-Newsភ្នំពេញ៖ ជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត បន្ទាប់ពីបញ្ជូនដល់ គ្លីនិកឯកជន ដោយសារ ដែកធ្លាក់ចំ ពីលើ ខណៈកំពុងបំពេញ ការងារស្ថាបនា ស្ពាន ឆ្លងកាត់ទន្លេបាសាក់ ។
ជនរងគ្រោះមាន ឈ្មោះ គូរ ឆូវហ័ង ភេទប្រុស អាយុ ៥៤ ឆ្នាំមាន មុខរបរជាកម្មករ បច្ចេកទេស ផ្សារដែកធ្វើ ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល រស់នៅស្រុកចិន ត្រូវបានស្លាប់នៅគ្លីនិក ចាក់អង្រែក្រោម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២ ។
នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា មុនពេល កើតហេតុជនរងគ្រោះ បានទៅផ្សារដែក ស្ពាន លុះពេលចុះមក ក្រោមស្ពាន ដោយផ្សារដែកស្ពាន មិន ជាប់ ក៏ធ្លាក់ចំពីលើ បណ្ដាលឱ្យ បែកក្បាល បាក់ដៃ និងបុកដែកចំដើមទ្រូង ផ្ទប់នឹងសសរស្ពាន បណ្ដាលឱ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅ សង្គ្រោះ នៅ គ្លីនិកឯកជន ចាក់អង្រែក្រោម ប៉ុន្ដែជាអកុសល ត្រូវបានស្លាប់ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក មិនអាចជួយ សង្គ្រោះបាន ។
លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែលនេះ សពជនរងគ្រោះ ត្រូវប្រគល់ទៅឱ្យ មេការម៉ៅការ ស្ពាន ដើម្បីបញ្ជូន សាកសពទៅឱ្យក្រុម គ្រួសារនៅឯ ស្រុក កំណើត ធ្វើបុណ្យទៅតាម ប្រពៃណីចិន ៕
Photo by DAP-News

Comments system

Disqus Shortname