កម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធជាច្រើនរាប់រយនាក់នៅ
ថ្ងៃព្រហស្បតិ៍នេះ បានរាំងខ្ទប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់
និងសហគមន៍បុរីកីឡាដែលប៉ុនប៉ងដាក់ញត្តិដោយផ្ទាល់ដៃ
ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ញត្តិរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ និងបុរីកីឡាដែលគ្រោងដាក់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានអត្ថន័យស្រដែងគ្នា ដែលបានដាក់ជូនក្រសួងយុត្តិធម៌ រដ្ឋសភា ព្រះមហាក្សត្រ ស្ថានទូតសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបផងដែរ គឺគោលបំណងតែមួយគត់សុំអន្តរាគមន៍ដោះលែងអ្នកភូមិចំនួន១៥នាក់ ដែលកំពុងជាប់ឃុំ និងផ្តល់ចំនួន១២ហិចតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើប្រទានកម្មដល់ប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋចំនួន១៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៤ ខែឧសភា បានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលពីរឆ្នាំ ប្រាំមួយខែ បន្ទាប់ពីពួកគេហ៊ានចេញមុខតវ៉ាកាពារសិទ្ធិលំនៅដ្ឋាន។
បន្ទាប់ពីធ្វើសន្និសីទព័ត៌មានរយៈពេលខ្លីប៉ុណ្ណោះ នៅក្នុងបរិវេណតំបន់បឹងកក់ ក្រុមប្រជាពលរដ្ឋបានធ្វើដំណើរតាមម៉ូតូកង់បី ដើម្បីយកញត្តិទៅដាក់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែពួកគេត្រូវបានកម្លាំងប្រជាពលរដ្ឋជាច្រើនរាំងខ្ទប់។
ក្រុមប្រជាពលរដ្ឋបានត្រឹមតែអង្គុយសំពះស្រែកតវ៉ាចង្ងាយប្រមាណ ប្រាំរយម៉ែត្រ ដើម្បីស្នើសុំលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ៏មានឥទ្ធិពលជួយតែប៉ុណ្ណោះ។
«កូនចៅចង់បានសម្តេចជួយ! កូនចៅមានទុក្ខហើយ»។
លោកវីរៈសេនីយ៍ឯក ភួង ម៉ាល័យ ស្នងការប៉ូលិសក្រុងភ្នំពេញបានបដិសេធមិនបានផ្តល់បទសម្ភាសណាមួយ ជាមួយនឹងអ្នកយកព័ត៌មានអំពីសកម្មភាពសមត្ថកិច្ចបានរាំងខ្ទប់ ប្រជាពលរដ្ឋនោះទេ។ ក្រុមអ្នកតវ៉ាហាក់បីដូចជាមានការភ័យខ្លាចការចាប់ខ្លួនបន្តទៀត នៅពេលដែលសមត្ថកិច្ចបានយករថយន្តខ្លុបបិទជិតរបស់ប៉ូលិស ដែលធ្លាប់ចាប់ពួកគេមកគំរាមគំហែងនៅកន្លែងតវ៉ា។
អ្នកស្រីប៊ូ ឆវី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បានថ្លែងប្រាប់អ្នកយកព័ត៌មានទាំង ខកចិត្ត បន្ទាប់ពីខកខានមិនបានដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយផ្ទាល់ដៃ។
«ខ្ញុំទៅរកអ្នកជួយ ឥតមានរកដំណោះស្រាយជូនពួកខ្ញុំទេ។ មានតែដាក់កម្លាំងមកបង្រ្កាបពួកខ្ញុំទៅវិញ។ ពួកខ្ញុំទ្រាំយកបានដែរ ឬទេ។ ពួកខ្ញុំមកដាក់កន្លែងហ្នឹងឥតដែលបានដំណោះស្រាយ។ ឥឡូវពួកខ្ញុំឥតដាក់ទេ។ ខ្ញុំចង់ទៅដាក់ ទៅដល់មុខផ្ទះសម្តេច»។
មានមន្ត្រីខុទ្ធកាល័យមួយរូបរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមកទទួលញត្តិដែរ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនបានប្រគល់ជូនឲ្យមន្ត្រីនោះទេ ដោយសារតែខ្លាចបារម្ភមិនបានដល់ដៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកគង់ ចំរើន លេខាផ្ទាល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានថាលោកមានបំណងមកទទួលញត្តិពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនបានដាក់ញត្តិតាមរយៈគាត់ទេ។
«អាហ្នឹងខ្ញុំមាននាទីមកទទួល ហើយអ្នកចាត់ការដំណោះស្រាយរបស់គាត់ហ្នឹង អ្នកផ្សេង។ គ្រាន់ខ្ញុំមកទទួលរបស់គាត់ដែលគាត់ដាក់មក។ ហើយខ្ញុំនឹងមើលតាមទម្រង់ត្រឹមត្រូវ តើខ្ញុំអាចទទួលបាន ខ្ញុំនឹងទទួល។ ទទួលយកទៅខាងក្នុងហ្នឹង មានអ្នកបច្ចេកទេសគេចាត់ចែងទៀត»។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបានបន្ទោស ការរារាំងរបស់សមត្ថកិច្ចថា គួរតែមានការសម្របសម្រួលណាមួយ ដើម្បីជៀសវាងនៅអំពើហិង្សា។
«គឺធ្វើយ៉ាងណាឲ្យការដែលដាក់ញត្តិ ឬក៏ការពាំនាំនូវពាក្យរបស់ប្រជាពលរដ្ឋបានដល់សម្តេចនាយករដ្ឋមន្ត្រីគឺជាការល្អ»។
ខណៈដែលអ្នកភូមិបឹងកក់កំពុងតែស្វះស្វែងរកអន្តរាគមន៍ឲ្យដោះលែង ពួកគេដែលបានកំពុងជាប់ឃុំ មន្ត្រីសិទ្ធិមនុស្ស និងអ្នកភូមិបឹងកក់បាននិយាយថាចំនួនអ្នកធ្វើកូដកម្មអត់អាហារកំពុង ជាប់ឃុំ មន្ត្រីសិទ្ធិមនុស្ស និងអ្នកភូមិបឹងកក់បាននិយាយថា ចំនួនអ្នកធ្វើកូដកម្មឥតអាហារបានកើនឡើងដល់៧នាក់ហើយ នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមការបញ្ជាក់របស់អ្នកភូមិបឹងកក់ និងមន្ត្រីសិទ្ធិមនុស្សបាននិយាយមានចំនួនបួននាក់នៅក្នុងចំណោម ប្រាំពីរនាក់ ដែលកំពុងធ្វើកូដកម្មឥតអាហារ បានប្រឈមមុខអស់កម្លាំងយ៉ាងខ្លាំង ដោយសារតែពួកគេបានអត់អាហារដ៏ច្រើនថ្ងៃ៕