Friday, June 29, 2012

អ៊ី​គីន ចេង និយាយថា​ហុងកុង​កកកុញ​ខ្លាំងណាស់ មិនល្អ​សម្រាប់​ការចិញ្ចឹម​កូន​នោះទេ

បណ្តាញ​ព័ត៌មាន​ហុងកុង​បាន​រាយការណ៍​ថា តារាភាពយន្ត និង តារាចម្រៀង​ហុងកុង លោក អ៊ី​គីន ចេង បាន​បង្ហើប​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​មួយ​នាពេល​ថ្មីៗ​ថា លោក​មិន​ចង់​បានកូន​នោះទេ បន្ទាប់ពី​រៀបការ​ជាមួយ​មិត្តស្រី​ដែលជា​តារាភាពយន្ត​ស្រី នាង យ៉ូ យ៉ូ មុង ។​

​លោក​បាន​អះអាងថា​ហុងកុង​មិន​សក្តិសម​នឹង​ ការចិញ្ចឹម​បីបាច់​កូន​នោះទេ ។ លោក​ចេង​ដែល​ធ្លាប់​ប្រាប់ថា​កូន​មិនមែនជា​រឿង​ចាំបាច់​សម្រាប់​ខ្លួន​ នោះបាន​និយាយថា "​ប្រសិនបើ​មាន​ជន​ចំណាកស្រុក​ច្រើន​ថែមទៀត​មកកាន់​ហុងកុង នោះ​វា​នឹង​កាន់តែ​កកកុញ រួចហើយ​ផ្ទុះ​តែម្តង ។ វា​មិន​សក្តិសម​សម្រាប់​ការចិញ្ចឹម​បីបាច់​កូន​នោះទេ ។ ខ្ញុំ​ច្បាស់​ណាស់​នឹងមិន​យក​កូន​នោះទេ ។ កូនៗ​នៅ​ហុងកុង​ភាគច្រើន​មិន​សប្បាយរីករាយ​នោះទេ ។ ការរកបាន​ដៃគូ​ដែល​ចុះសម្រុង​ជាមួយ​អ្នក​គឺជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ​ណាស់​ រួចទៅហើយ ។ ចិញ្ចឹមសត្វ​ពីរ​បី​នៅផ្ទះ​គឺ​ប្រសើរ​ជាង​" ។​

​ នៅពេល​សួរថា​តើ​គាត់​បាន​ពិភាក្សា​ជាមួយ​នាង​មុង​អំពី​ការគិត​ចង់​មានកូន​ ហើយ​ឬ​នៅ លោក​ចេង​បាន​និយាយថា នាង​មុង​ក៏មាន​អារម្មណ៍​មិនទាន់​ចង់​មានកូន​ដែរ ។ តារា​វ័យ ៤៤ ឆ្នាំ​រូបនេះ​និយាយថា "​នាង​មាន​អារម្មណ៍​ថា​យើង​មាន​មិត្តភក្តិ​ច្រើន​នៅ​ជុំវិញខ្លួន​យើង និង អាច​លេង​ជាមួយ​កូនៗ​របស់​អ្នកដទៃ​បាន ។ យើង​ទាំងពីរ​មាន​អារម្មណ៍​ថា​មានកូន​គឺមាន​សម្ពាធ​ខ្លាំងណាស់​" ។​

​ បើទោះបីជា​លោក​ចេង​បានប្រកាស​ទំនាក់ទំនង​ស្នេហា​របស់លោក​ជាមួយ​នាង​មុង​ជា​ សាធារណៈ​អស់​ពេល​ជា​យូរ​មកហើយ ក៏​តារាចម្រៀង​រូបនេះ​មិនទាន់បាន​បញ្ជាក់ថា​នៅពេលណា​ទើប​លោក​ពាក់ចិញ្ចៀន​លើ ​ម្រាមដៃ​របស់​នាង​នោះទេ ដោយ​លោក​គ្រាន់តែ​និយាយថា "​លោក​ប្រាកដជា​រៀបការ​មុន​ទីបញ្ចប់​នៃ​ពិភពលោក​" ៕

Comments system

Disqus Shortname