Monday, June 18, 2012

សហប្រជាជាតិ​ផ្អាក​បេសកកម្ម​នៅ​ស៊ី​រី នៅពេល​មាន​ការព្រមាន​អំពី​ការសម្លាប់​រង្គាល​

ពួក​អ្នកសង្កេតការណ៍​អង្គការសហប្រជាជាតិ​បាន​ផ្អាក​ បេសកកម្ម​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរិ៍ ដោយ​បន្ទោស​លើ​អំពើ​ហិង្សា​កាន់តែ​​ខ្លាំង​ឡើង​នៅពេល​ទាហាន​រដ្ឋាភិបាល​ កំពុង​បាញ់​ផ្លោង​ដាក់​ទីតាំង​ឧទ្ទាម​រួមមាន​ទីក្រុង​ហូ​ម កន្លែង​ដែល​ក្រុម​ប្រឆាំង​បាន​ព្រមាន​អំពី​ការសម្លាប់​រង្គាល​មួយ​ក្នុង​ពេល ​ឆាប់ៗ​។​
​សហរដ្ឋអាមេរិក​បាន​និយាយថា​ការសំរេចចិត្ត​នេះ​កត់សម្គាល់រ​បត់​សំខាន់​ មួយ​សំរាប់​ស៊ី​រី​និង​ថា​ខ្លួន​បាន​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​​ដើម្បី​ រក​ផ្លូវ​ទៅមុខ​សំរាប់​"​អន្តរកាល​នយោបាយ​"​មួយ​ដូច​បាន​កំណត់​ដោយ​ សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​
​ពួក​អ្នកសង្កេតការណ៍​ដែល​គ្មាន​កាន់​អាវុធ​បាន​ក្លាយ​ជា​គោលដៅ​ វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​ការ​ដាក់​ពង្រាយ​ពួកគេ​កាលពី​​ ពាក់កណ្តាល​ខែ​មេសា​មក​ដើម្បី​ត្រួត​មើល​បទ​ឈប់​បាញ់​ដែល​គាំទ្រ​ដោយ​ សហប្រជាជាតិ​តែ​ត្រូវបាន​បំពាន​ជាទូទៅ​នេះ​។​
​ក្រុមប្រឹក្សា​ជាតិ​ស៊ី​រី​ដែលជា​ក្រុមប្រឆាំង​ក្នុងពេល​ជាមួយគ្នា​បាន​ ព្រមាន​អំពី​ការសម្លាប់​រង្គាល​ក្នុងពេល​ឆាប់ៗ​នៅ​ទីក្រុង​ហូ​ម​ដែល​កំពុង​ ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​ពី​ទាហាន​និង​ពួក​ជីវពល​ប្រមាណ​៣០.០០០​នាក់​។​ សមាជិក​ក្រុម​នេះ​ម្នាក់​បាន​អំពាវនាវ​អោយ​អង្គការ​សហ​ប្រ​​ជា​ជាតិ​ បញ្ជូនទាហាន​ថែរក្សា​សន្តិភាព​មក​កាន់​ស៊ី​រី​ក្នុង​បេសកកម្ម​មួយ​ដែល​មាន​ បុគ្គលិក​ច្រើន​ជាង​មុន​៕

Comments system

Disqus Shortname