ភ្នំពេញ:
ជនសង្ស័យជាមុខសញ្ញាមេក្លោងចែកចាយគ្រឿងញៀនពីរនាក់ប្តីប្រពន្ធ
ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
ធ្វើការឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង ខណៈពេលដេញចាប់ដល់លើផ្ទះតែម្តង
ហើយគ្រឿងញៀនមួយចំនួនធំត្រូវជនសង្ស័យចាក់បំបាត់ភស្តុតាងដាក់ក្នុង
បង្គន់អនាម័យអស់មួយចំនួនធំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវព្រះសីហនុ ផ្ទះជាន់ទី២ លេខ២០៣E2 សង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្នុងប្រតិបត្តិការចាប់គ្រឿងញៀនមានការចូលរួម ពីលោកគង់ អ៊ុងសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោសាន វុទ្ធី នាយការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀត។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀន២នាក់ប្តី ប្រពន្ធ ឈ្មោះង្វៀង ធីហុង ភេទស្រីអាយុ២៣ឆ្នាំ និងប្តីឈ្មោះសុស ម៉ាត់លី អាយុ២៥ឆ្នាំ។ ពួកគេស្នាក់នៅកើតហេតុខាងលើ។
មូលហេតុ ឈានទៅដល់ការឃាត់ខ្លួនជនពីរនាក់នេះ កម្លាំងសម្ងាត់របស់ក្រសួងមហាផ្ទៃផ្នែកប្រឆាំងគ្រឿងញៀនបានតាមដាន ជនសង្ស័យទាំងពីរនាក់អស់ជាច្រើនខែមកហើយ ក៏ប៉ុន្តែនៅថ្ងៃកើតហេតុជនសង្ស័យពីរនាក់ប្តីប្រពន្ធបានយកគ្រឿងញៀន ពីខាងក្រៅមកស្តុកទុកនៅផ្ទះកើតហេតុខាងលើ។ ក្រោយពេលទទួលព័ត៌មានគ្រប់គ្រាន់ លោកសាន វុទ្ធី ដឹកនាំកម្លាំងចុះប្រតិបត្តិការដោយធ្វើការឃាត់ខ្លួនបានជាក់ស្តែង ក្នុងនោះមានគ្រឿងញៀនមួយចំនួនធំជនសង្ស័យបានយកទៅចាក់ចូលក្នុងបង្គន់ អនាម័យដើម្បីបំបាត់ភស្តុតាង ហើយនៅសល់៣ថង់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្រោយការប្រដេញចាប់ជនសង្ស័យជាបន្ទាន់ហើយត្រូវជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធរត់ឡើងចូលក្នុងផ្ទះហើយចាក់សោសូឡិចពីខាងក្រៅ។ លុះប្រហែលជាកន្លះម៉ោងក្រោយមកទើបលោកព្រះរាជអាជ្ញារង បញ្ជាឲ្យការសោដើម្បីកម្លាំងសមត្ថកិច្ចចូលឆែកឆេររកឃើញវត្ថុតាងនិង ឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃុំខ្លួននៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕