បុរសម្នាក់ស្លាប់
និងម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពីផឹកស្រាអស់ចំនួន២ដបរួចបបួលគ្នា
ទៅដើរលេងនិងចូលរាំក្នុងក្លឹប
ក៏ត្រូវរថយន្តចំណុះ២,៥តោនបុកកាលពីយប់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១២
នៅចំណុចភ្លើងស្តុកទួលគោក មុខហាងរតនាស្រីម៉ៅ ខណ្ឌទួលគោ។
បុរសដែលស្លាប់ឈ្មោះខុម វិន អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រម៉េងអៀង ស្នាក់នៅផ្ទះជួលភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងអ្នករងរបួសធ្ងន់ឈ្មោះយុម វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ ស្នាក់នៅជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1J 4313 ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវម៉ៅសេទុង ក៏ត្រូវបុកដោយរថយន្ត Hyundai ពណ៌ខៀវ ស្លាកលេខភ្នំពេញ 3B 1679 បើកបរដោយឈ្មោះព្រុំ សុភាព ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីនៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កបើកយ៉ាងលឿនហើយស្របពេលដែលបុរស២ នាក់ជិះម៉ូតូដល់ចំណុចភ្លើងស្តុបទួលគោកត្រង់ចំណុចមុខរតនាស្រីម៉ៅ ក៏ត្រូវរថយន្តបុកស្លាប់ម្នាក់របួសម្នាក់ដឹកយកសង្គ្រោះនៅគ្លីនិក ឯកជន។
តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុគេបានឃាត់ខ្លួនអ្នកបើកបរបានទាន់ពេលវេលាផងដែរ ចំណែកអ្នករួមដំណើរម្នាក់ទៀតធ្វើការគេចខ្លួនបាត់។ បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង៕