ភ្នំពេញ:
តារាចម្រៀងសម្បុរស្រអែម អ៊ឹង ប៊ុនលាភ
បានបាត់ខ្លួនអស់រយៈពេលបីសប្តាហ៍មកហើយ ដែលបច្ចប្បុន្នបងប្អូន
និងភរិយារបស់លោកកំពុងតែស្វះស្វែងតាមរក។
នេះបើតាមការឲ្យដឹងពីពិធីការិនី អ្នកនាង យុគ ចិន្តា
ដែលបានប្រកាសតាមកញ្ចក់ទូរទស្សន៍ CTN នៅក្នុងកម្មវិធី
"មន្តស្នេហ៍សំនៀង" នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២នេះ។
អ្នកនាង យុគ ចិន្តា បាននិយាយថា តារាចម្រៀងរូបនេះបានបាត់ពីផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ២០១២ គឺក្រោយពេលដែលបានចាកចេញពីកម្មវិធី "តន្ត្រីថ្ងៃអាទិត្យ" របស់ស្ថានីយទូរទស្សន៍
CTN ក្រោយពេលដែលបានត្រឡប់ទៅដល់ផ្ទះបានបន្តិចប៉ុណ្ណោះ ក៏មាននារីម្នាក់ទូរស័ព្ទទៅលោក ប៊ុនលាភ ឲ្យចេញមកក្រៅមួយភ្លែត តាំងពីពេលនោះមកក៏បាត់ដំណឹងរបស់លោក អ៊ឹង ប៊ុនលាភ រហូតដល់ពេលនេះ។
អ្នកនាង យុគ ចិន្តា បានបញ្ជាក់ថា “ប្រពន្ធរបស់លោក អ៊ឹង ប៊ុនលាភ បានមករកខ្ញុំឲ្យជួយផ្សព្វផ្សាយដំណឹងនេះ ព្រោះដំបូងឡើយគាត់ខ្លាច មិនទាន់ប្តឹងប៉ូលិសទេ ហើយដើររកគ្រប់ច្រកល្ហក សូម្បីតែច្រកព្រំដែននានា។ តែមកដល់ពេលនេះ គាត់បានមកប្តឹងអាជ្ញាធរមានសមត្ថកិច្ច”៕