ភ្នំពេញ ៖ បុរសម្នាក់ អាយុជាង ៤០ឆ្នាំ ត្រូវបានគេដឹងថា
ជាអ្នកកាសែតនៅអង្គភាព រស្មីបុរី កាលពីវេលាម៉ោង ១២និង២០នាទី រសៀល ថ្ងៃទី១៩
ខែមិថុនា ឆ្នាំ២០១២ នេះ ត្រូវបានជនមិនស្គាល់មុខ ចាក់សាំងដុតទាំងរស់
ខណៈដែលជនរងគ្រោះរូបនេះ កំពុងដេកលក់យ៉ាងត្រជាក់ល្ហឹម នៅលើប៉ាវអ៊ី
ក្រោមដើមស្វាយ ក្នុងបរិវេណ ពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា
ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យ៉ាងណាក៏ដោយ គេមិនទាន់ ដឹងថា តើជនរងគ្រោះ មានស្ថានភាពយ៉ាងណានោះទេ ខណៈកំពុងជួយសង្គ្រោះជាបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ ម៉ែត ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោក អ៊ឹម វុទ្ធី អាយុជាង ៤០ឆ្នាំ ក្រៅពី ធ្វើជាអ្នកកាសែតក្នុងអង្គភាព ដែលមិនល្បីឈ្មោះមួយនេះ ជនរងគ្រោះបានរត់ម៉ូតូកង់បី ដើម្បីរកប្រាក់ចំណូល បន្ថែមក្នុងគ្រួសារ ។
លុះដល់វេលាម៉ោង ១២ និង២០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដោយសារតែ រាងអស់កម្លាំងបន្ដិច ជនរងគ្រោះរូបនេះ បានចតម៉ូតូកង់បីរបស់ខ្លួន រួចហើយទៅដេកនៅលើប៉ាវអ៊ី ក្រោមដើម ស្វាយ ក្នុងបរិវេណពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា ។
សេចក្ដីរាយការណ៍បានបន្ដថា ពេលកំពុងដេកលក់ យ៉ាងស្កប់ស្កល់នោះ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅកន្លែងជនរងគ្រោះ ដេក ពេលនោះបានយកសាំងចាក់ទៅលើជនរងគ្រោះ រួចដុតតែម្ដង ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព។
បន្ទាប់ ពីមានហេតុការណ៍នេះ មានការភ្ញាក់ផ្អើល និងមានការជួយពន្លត់ពីប្រជាពលរដ្ឋនៅក្បែរនោះ ហើយជួយដឹកជន រងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជក់ពីហេតុផលពិត ប្រាកដ ដែលនាំឱ្យមានការ ដុតមនុស្សទាំងរស់នេះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងធ្វើការ ស្រាវជ្រាវ តាមចាប់ ឃាតក៕