Tuesday, June 26, 2012

ប្រើ iPhone ចំណាយតែ 2,310៛ថ្លៃអគ្គិសនី ក្នុងមួយឆ្នាំ

តាមការបង្ហាញរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលអគ្គិសនីសហរដ្ឋអាមេរិច (Electric
Power Research Institute - VPRI), ទូរស័ព្ទ iPhone 4/4S ប្រើអស់ភ្លើងតែ 3,3kWh
ប្រសិនបើអ្នកសាកថ្មឲ្យបានត្រឹមត្រូវរាល់ថ្ងៃក្នុងមួយឆ្នាំ។

ជាក់ស្តែង បើយើងគិតជាមធ្យមនូវតំលៃអគ្គិសនីបច្ចុប្បន្ននៅទីក្រុងភ្នំពេញ ដោយគិត 700រៀល
ក្នុង1kWh អ្នកប្រើប្រាស់ iPhone ចំណាយតែប្រាក់ 2,310៛/ឆ្នាំ ប៉ុណ្ណោះសំរាប់ថ្លៃអគ្គិសនី ក្នុងពេល
ដែល iPad 2012 ចំណាយប្រហែល 8,400៛/ឆ្នាំ (ប្រហែល 12kWh)។
បើប្រៀបធៀបជាមួយផលិតផលផ្សេងទៀត iPhone/iPad មានការចំណាយថ្លៃភ្លើងតិចជាងគេ។
VPRI បានឲ្យដឹងថា គ្រប់Laptop ទាំងអស់គិតជាមធ្យមស៊ីភ្លើងអស់ 72kWh/ឆ្នាំ ឯកុំព្យូទ័រលើតុ
គឺ 246kWh/ឆ្នាំ Tivi Plasma ប្រហែល 246kWh/ឆ្នាំ។
តាមរយះការស្រាវជ្រាវនេះបានឲ្យឃើញថា បណ្តាផលិតផលដូចជា Smartphone, Tablet, ម៉ាស៊ីន
ស្តាប់ចម្រៀង... មិនបានស៊ីភ្លើងច្រើនដូចអ្វីដែលយើងបានគិតឡើយ៕

Comments system

Disqus Shortname