កាលពី២០ឆ្នាំមុន បច្ចេកវិទ្យាខ្ពស់បំផុតគឺតេឡេ Gameboy ។
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០
ឧបករណ៍លេងសាន្តបំពាក់បច្ចេកវិទ្យាខ្ពស់បំផុតដែលអ្នកអាចរកទិញបាន
គឺមានតែតេឡេ Gameboy ប៉ុណ្ណោះ ។ កន្លងផុតទៅ ៣០ ឆ្នាំ និង
ដោយមានភស្តុតាងជាក់ស្តែងបង្ហាញនៅឯពិព័រណ៍បច្ចេកវិទ្យាឧបករណ៍លេង
សាន្តនៅក្រុងតូក្យូ ឬ ហៅថា Tokyo Toy Show ទៀតនោះ
ឧបករណ៍លេងកំសាន្តល្អបំផុតដែលអ្នកអាចផ្តល់ឲ្យកូនៗគឺស្មាតហ្វូ
ន ។
ការរកឃើញវិធីរួមបញ្ចូលស្មាតហ្វូន iPhone ចូលទៅក្នុងឧបករណ៍លេងកំសាន្តបានទទួលការចាប់អារម្មណ៍ខ្លាំងជាងគេបំផុត នៅកន្លែងតាំងពិព័រណ៍ដោយទីធ្លាតាំងពិព័រណ៍ទាំងមូលគឺមានសុទ្ធតែ សត្វចិញ្ចឹមឌីជីថលស្ទើរតែទាំងស្រុង ។
ក្រុមហ៊ុនដែលគេហៅថា Bandai បានទទួលជ័យជំនះសម្រាប់ប្រភេទឧបករណ៍លេងកំសាន្តច្នៃប្រឌិតថ្មីដែលមាន ឈ្មោះថា Smart Pet ជាសត្វឆ្កែមួយក្បាលដែលពុំមានផ្ទៃមុខនោះទេលុះត្រាតែអ្នកចុច ទៅក្នុង iPhone ។ នៅត្រង់ចំណុចនេះ ឆ្កែចាប់ផ្តើមមានជីវិតដោយមានបង្ហាញចេញនូវទឹកមុខច្រើនបែបយ៉ាង អាស្រ័យលើអារម្មណ៍របស់ឆ្កែដែលផ្អែកទៅលើកំរិតនៃការយកចិត្តទុកដាក់រ បស់ក្មេងប្រុសឬក្មេងស្រីដែលមានចំពោះវា ។
ឆ្កែឌីជីថល Smart Pet នេះថែមទាំងចេះកណ្តាស់ និងផ្លាស់ទីចុះឡើង ហើយនៅពេលប្រើកម្មវិធី Facetime ឬ កម្មវិធីគ្រប់គ្រងសម្លេង (Voice Control) Siri អ្នកអាចបញ្ជា Smart Pet ឲ្យសម្តែងភាពក្រម៉ិចក្រម៉ើម ហើយឧបករណ៍មួយនេះមានទឹកមុខនិងអារម្មណ៍រហូតដល់ទៅជាង ១០០ ឯណោះ ។
ប៉ុន្តែ Smart Pet មិនមែនជាឆ្កែតែមួយគត់នៅក្នុងទីក្រុងតូក្យូនោះទេ ។ ក្រុមហ៊ុនផលិតឧបករណ៍លេងកំសាន្ត Takara Tomy បានបង្កើតឆ្កែឌីជីថលកំណែថ្មីដែលចេះរាំ និងច្រៀងបានសព្វបែបយ៉ាង ។ ឆ្កែឌីជីថលចេះរាំនិងច្រៀងឈ្មោះ i-Sodog នេះអាចទប់ជំហរខ្លួនឯងបាន និង ចេះរាំតាមរយៈឧបករណ៍បញ្ជាពីចម្ងាយ ឬ កម្មវិធីទូរស័ព្ទ ហើយវាអាចនឹងក្លាយជាឆ្កែឌីជីថលដែលបង្ហាញខ្លួននៅក្បែរអ្នកនៅឆ្នាំ ២០១៣ ខាងមុខនេះ ។
ប្រសិនបើអ្នកគិតថាក្មេងៗកំពុងធំលូតលាស់យ៉ាងលឿនជាមួយនឹងរបស់ ក្មេងលេងទាំងនេះ អ្នកច្បាស់ជាយល់ឃើញត្រឹមត្រូវហើយ ។ សម្រាប់ក្រុមហ៊ុនតូយ៉ូតាវិញ ក៏បានបង្ហាញនូវរថយន្តគំរូ Camette Concept ដែលនឹងជួយឲ្យកុមាររៀនបើកបរបានផងដែរ ។
បើទោះបីជាមានលក្ខណៈជាឧបករណ៍លេងកំសាន្តដែលមានរូបរាងសាមញ្ញ និងមានតួស្រួលរើចេញក៏ដោយ ក៏រថយន្តមួយនេះពិតជាអាចផ្លាស់ទីទៅមុខបាន និង មានបំពាក់ម៉ាស៊ីន, ហ្វ្រាំង និង ចង្កូតដែលត្រូវបានបំពាក់នៅទីតាំងងាយស្រួល និងមានសូម្បីតែកៅអីអង្គុយនៅខាងក្រោយសម្រាប់ឪពុកម្តាយទៀតផង ប្រសិនបើកូនៗមិនហ៊ានជិះ ។
គួរបញ្ជាក់ដែរថា ពិព័រណ៌ឧបករណ៍លេងកំសាន្តនៅក្រុងតូក្យូដែលចាប់ផ្តើមកាលពីថ្ងៃទី ១៤ មិថុនា នឹងបន្តធ្វើរហូតដល់ថ្ងៃអាទិត្យខាងមុខនេះ ៕