ខេត្តព្រះសីហនុៈ បុរសជនបរទេសចំនួន ២នាក់ ត្រូវបានកម្លាំងកងរាជអវុធហត្ថ
ខេត្តព្រះសីហនុ សហការជាមួយអយ្យការ អមសាលាដំបូងខេត្ត បានធ្វើការបង្ក្រាប
និងចាប់ខ្លួនពួកគេ នៅក្នុងផ្ទះជួលមួយកន្លែង សង្ស័យចែកចាយ
និងប្រើប្រាស់គ្រឿងញៀន ។
ការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១៤ រសៀល ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១២ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅចំណុចភោជនីយដ្ឋាន និងផ្ទះសំណាក់ មង្គលជ័យ ក្នុងក្រុមទី៨ ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ការបង្ក្រាបនោះ បានប្រព្រឹត្តទៅ ដោយមានកម្លាំង កងរាជអាវុធហត្ថ ប្រមាណជាង ២០នាក់ ដឹកនាំដោយលោក រាម ច័ន្ទមុនី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្ត ព្រមទាំងអាជ្ញារធរដែនដីផងដែរ ។
តាមការអះអាង របស់មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនបរទេសទាំង២រូប ដែលត្រូវចាប់ខ្លួន ១-ឈ្មោះ ចូរហានេស ខុនន័រ ជាជនជាតិ ន័រវេស មានអាយុ ៥៦ឆ្នាំ ជាភ្ញៀវទេសចរណ៏ ។ ២-ឈ្មោះ រ៉ូម៉េន ប្រូវាទី ជាជនជាតិ បារាំង អាយុ ៣០ឆ្នាំ ជាភ្ញៀវទេសចរណ៏ ។ សម្ភារៈដែលរឹបអូសបាន ក្នុងការបង្ក្រាបមាន សម្ភារៈប្រើ ប្រាស់ក្នុងការជក់គ្រឿងញៀន ជាច្រើនប្រភេទ ម៉ាទឹកកក ពណ៌ផ្កាឈូក និងកញ្ឆា ជាច្រើន តែពុំទាន់សរុបលទ្ធផលផ្លូវការ ប៉ុន្មានច្បាស់លាស់នៅឡើយ ។
ជនសង្ស័យទាំង២ ក្រោយពីត្រូវចាប់ខ្លួន និងត្រូវនាំខ្លួន ទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទទាទោសតាមច្បាប់ ៕