Tuesday, June 19, 2012

សុគន្ធ នីសា ប៉ះគ្នាជាមួយ សុគន្ធ កញ្ញា នៅមុខ ណាហ្គាវើល

Photo by DAP-Newsភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៦


































ខែមិថុនា ឆ្នាំ២០១២ សុគន្ធ នីសា បានប៉ះគ្នាជាមួយ អតីតមិត្តភក្តិ រួមដំបូល ផលិតកម្មរស្មី ហង្សមាស គឺ ឱក សុគន្ធកញ្ញា ជាលើកទី១ ក្នុងកម្មវិធីអបអរសាទរ ឆ្នោត ណាហ្គាវើល (Naga lottery) ដែលបើកលក់ជាផ្លូវការ ។
ចាប់តាំងពី សុគន្ធ នីសា ចាកចេញពីផលិតកម្ម រស្មីហង្សមាស ដោយសារតែនាង យករឿង ស្នេហាជាធំ ដោយត្រូវតែដើរ ចេញពីលោក សុខ ជំនោ ជាដាច់ខាតរួចមក តារាចម្រៀងស្រី សំឡេងស្រទន់ រូបនេះ បានវេចបង្វិចទៅសាង ប្រជាប្រិយភាព នៅក្នុងផលិតកម្ម ថោន ហើយបើមើល ទៅលើ សន្ទុះនៃ ការគាំទ្រ ពីសំណាក់មហាជន ក៏មិនចាញ់ ពេលនាង នៅក្នុងផលិតកម្ម រស្មីហង្សមាសដែរ ។
នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏អធិកអធមនោះ ត្រូវបានគេមើលឃើញថា សន្ទុះនៃការគាំទ្រ ទៅលើតារាស្រី ទាំងពីរដួងនេះ ថ្វីបើចែកផលិតកម្ម គ្នាជ្រក ចែក ទីគ្នាច្រៀងក៏ដោយ ក៏នៅមាន ទស្សនិកជន គាំទ្រនាង ប្រហាក់ប្រហែលគ្នា ។
សុគន្ធ នីសា ពេលនាងបង្ហើរនូវសំនៀង និងបានចេញមុខនៅលើឆាក តន្ត្រីភ្លាម មានទស្សនិកជន ជាច្រើន នាក់ ទះដៃអបអរសាទរ ហ៊ោកញ្ជ្រៀវ តាមចង្វាក់ភ្លេង ពិសេសក្រុមយុវវ័យ ដោយមាន អ្នកខ្លះបានជូនកាដូ ជាតុក្កតា ជារូបថត ប្រកបដោយស្នាមញញឹម និងបង្ហាញពីទឹកចិត្ត គាំទ្រយ៉ាង ខ្លាំងក្លា ទៅលើ សុគន្ធ នីសា ថ្វីបើនាងដូរផលិតកម្ម ពិតមែនក្តី ។
ជាមួយគ្នានេះ អាចនិយាយបានថា កម្រិតនៃការគាំទ្រ និងកេរ្តិ៍ឈ្មោះរបស់ សុគន្ធ នីសា នៅតែមាន សភាពខ្លាំងក្លា អាចប្រមែប្រមូល ការគាំទ្រ ពី មហាជន មិនចាញ់អតីតមិត្តភក្តិ រួមដំបូល ផលិតកម្ម ឱក សុគន្ធកញ្ញា ប៉ុន្មានឡើយ ។
ដោយឡែក យើងក្រឡេកមកមើសន្ទុះនៃការគាំទ្រ របស់ ឱកសុគន្ធកញ្ញា វិញ ក៏មិនចាញ់ សុគន្ធនីសា ដាច់ឆ្ងាយ នោះទេ ពោលមហាជន ក៏ដូចជា ក្រុមយុវវ័យ គ្រាន់តែនាងបង្ហាញ មុខលើឆាកតន្ត្រីភ្លាម ស្នូរទះដៃ លាន់ឡើងក៏ក្រើកឆាក ជាពិសេស Fan club របស់នាង ដែលតែងតែ តាមហែរហម គាំទ្រ នាងស្ទើរ តែគ្រប់កន្លែងទាំងអស់ ដោយអ្នកខ្លះ មានកាន់បដាអក្សរ ឈ្មោះរបស់នាង និងរំលេចនូវ ភ្លើងពណ៍ភ្លឹបភ្លែតៗ ជាសញ្ញាបង្ហាញថា កម្លាំងនៃការគាំទ្រ សុគន្ធកញ្ញា នៅតែមានយ៉ាង គគ្រឹកគគ្រេង ដដែល មិនចាញ់ សុគន្ធនីសា នោះឡើយ ។
ទោះបីជាយ៉ាងណា ថ្វីបើសុគន្ធ នីសា និង ឱក សុគន្ធកញ្ញា បានប៉ះគ្នាមួយទឹក កាលពីយប់ ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១២នោះក្តី ក៏មិនបានធ្វើឲ្យ អ្នកទាំងពីរ មានការរង្គៀសចិត្ត ឬ អាក់អន់ស្រពន់ ចិត្ត ទៅលើ ស្នូរទះដៃគាំទ្រ សម្រាប់នរណាម្នាក់ ឲ្យច្រើនជាងអ្នក ណាម្នាក់នោះឡើយ ពោល ពួក គេទាំងពីរនាក់ នៅតែ បង្ហាញស្នាមញញឹម ដាក់គ្នា ក្នុងនាមជាអ្នក សិល្បៈដូចគ្នា និងក្នុងនាម ជាអតីតមិត្ត រួមដំបូលផលិតកម្ម ។ ប៉ុន្តែ នៅក្នុង ឆ្នាំ២០១២នេះទស្សនិកជន បានសង្កេតឃើញថា ឱក សុគន្ធកញ្ញា នាងបានក្តោបក្តាប់ ទីផ្សារស្ពតពាណិជ្ជកម្ម របស់បណ្តាក្រុម ហ៊ុនផលិតផលធំៗ បានច្រើនជាង សុគន្ធ នីសា ៕
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname