Monday, June 18, 2012

បោះឆ្នោត​ប្រធានាធិបតី​​ជុំទី២នៅ​អេហ្ស៊ីប​​លោក​​ម័រ​ស៊ីជាអ្នក​ឈ្នះ​

សមាជិក​​​ម្នាក់​របស់​​ក្រុម​​បងប្អូន​​​អ៊ិស្លាម​​​ អេហ្ស៊ីប​​ថ្លែងកាលពី​ព្រឹក​ថ្ងៃទី​១៨​មិថុនា​​ថា បេក្ខ​ជន​របស់​ខ្លួន​​លោក​មហា​ម៉េដ​ម័រស៊ី​​ជាអ្នក​​ឈ្នះក្នុង​ការ​បោះ​ ឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប​ជុំទី២។
សមាជិក​ក្រុម​បងប្អូន​​​អ៊ិស្លាម​​​​រូបនេះ​​ក្នុង​ សន្និសីទ​​​សារព័ត៌មាន​​​មួយ​ថ្លែងថាក្រោយ​​ការ​រាប់សន្លឹក​ឆ្នោត​៩៧%​ លោក​​ម័រស៊ី​​​ដណ្តើម​សំឡេង​បាន​​៥២,៥%​ខណៈ​ដែល​លោក​​​អាម៉េដ​​សាហ្វិក​​​​ អតីត​​​​នាយករដ្ឋ​មន្ត្រី​​​ទទួល​​សំឡេង​បាន ៤៧,៥% ។​
ពួក​អ្នក​គាំទ្រ​លោក​​ម័រស៊ី​​បាន​​ទះដៃស្រែក​ ហ៊ោចំពោះ​​ការ​ប្រកាសពីព័ត៌​មាន​​នេះ ។ គណៈ​កម្មាធិការ​​​បោះឆ្នោត​​នឹងប្រកាស​លទ្ធផល​ជាស្ថាពរ​នាថ្ងៃ​ទី​២១​មិថុនា ​ ៕​

Comments system

Disqus Shortname