ក្រចេះ៖ នៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១២នេះ
មានករណីគ្រោះថ្នាក់ ចរាចរណ៌ដ៏រន្ធត់មួយ ដោយរថយន្តដឹក ដំឡូងមី
បានក្រឡាប់បណ្តាល អោយមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស
នៅស្រុកឆ្លូង នេះបើសេចក្តីរាយការណ៌ពីភ្នាក់ងារ ខេត្តក្រចេះ ។
រថយន្តដែល ក្រឡាប់នោះគឺជា ប្រភេទរថយន្តកែច្នៃ ហើយបានក្រឡាប់នៅចំណុច ភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្នូង ខេត្តក្រចេះ ហើយអ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ពីបន្ទាប់កើតហេតុ ។
ប្រភពព័ត៌មានបានអោយដឹងថា រថយន្តកែឆ្នៃមួយគ្រឿងបានដឹកដំឡូងមី និងកម្មករ ចេញពីចំការ ដែលស្ថិតនៅចំណុចខាងក្រោយភូមិព្រែកចម្លាក់ ដើម្បីយកទៅលក់ លុះមកដល់ចំណុចកើតហេតុចុះភ្នំកូនអក នោះស្រាប់តែរថយន្តបុកលេខមិនចូល ធ្វើអោយរថយន្តរឺតតែបង្កើនល្បឿនថែម ក្រឡាប់ជះមនុស្សចេញ បណ្តាលអោយមនុស្ស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់ និង រងរបួសធ្ងន់ ស្រាលចំនួន១៥នាក់ ។
នៅក្នុងហេតុការដ៍រន្ឋត់នេះ ត្រូវបានរថយន្តសង្គ្រោះជាច្រើនគ្រឿងបានដឹកជញ្ចូនយក ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ រីឯម្ចាស់រថយន្តក៍បានរត់គេចខ្លួនបាត់។