Saturday, June 30, 2012

យុវតីអាយុ ១៧ ឆ្នាំម្នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុតនៅកោះពេជ្រ

កាលពីថ្ងៃព្រហស្បតិ៍ទី ២៨ មានហេតុការណ៍គ្រោះថ្នាក់ចរារចណ៍មួយដ៏គួរអោយ
តក់ស្លុតបានកើតឡើង ហើយបានបណ្ដាលអោយមានការភ្ញាក់ផ្អើលពេលបណ្ដាញសង្គមលើ
Internet Facebook ដោយសារមានគេថតរូបក្មេងស្រីរងគ្រោះបង្ហោះផ្ទាល់ដែលមើលទៅគឺពិត
ជាគួរអោយតក់ស្លុតមែនទែន។

យុវតីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ សោម ចាន់រស្មី អាយុ ១៧ ឆ្នាំរៀនថ្នាក់ទី ៩ ជាសិស្ស
វិទ្យាល័យផ្សារដើមថ្កូវ។ ថ្ងៃកើតហេតុម្សិលមិញនេះបើតាមសាក្សីឃើញផ្ទាល់បានបញ្ជាក់អោយ
ដឹងថាម៉ូតូរបស់យុវតីរងគ្រោះម៉ាក Click ពណ៌ឈាមជ្រូកបានបោះពួយយ៉ាងលឿនដូចព្យុះខណៈ
ពេលដែលក្រុមរបស់ខ្លួនកំពុងតែសប្បាយជិះយ៉ាងលឿនស្លេវនៅក្នុងបរិវេណទីក្រុងកោះពេជ្រ
នាវេលាម៉ោងប្រមាណ ៩ ព្រឹកស្រាប់តែពេលដែលកំពុងតែជិះយ៉ាងលឿន និងសប្បាយភ្លេចខ្លួន
នោះម៉ូតូរបស់យុវតីរងគ្រោះដែលមានដឹកគ្នាសរុប ៣ នាក់ទាំងអ្នកបើកដែលជានារីរងគ្រោះ
ផ្ទាល់បានមកដល់ផ្លូវកោងមួយ តែដោយសារតែបត់មិនទាន់ម៉ូតូរបស់យុវតីរងគ្រោះក៏បានបោះ
ពួយទៅបុកនឹងបង្គោលភ្លើង ហើយបានផ្លោងអ្នកបើកបរម៉ូតូខ្ទាតចេញពីម៉ូតូចូលទៅក្នុងគុម្ភត្រែង
យុវតីរងគ្រោះដែលជាម្ចាស់ និងអ្នកបើកបរម៉ូតូនេះផ្ទាល់បានរងរបួសដោយរយះភ្លៅទាំងគូ ត្រង់
ក្រលៀន ចំណែកឯអ្នកជិះកណ្ដាលបានសន្លប់ ខណៈពេលដែលអ្នកអង្គុយក្រោយគេទទួលរង
របួសស្រាលដោយចុកដើមទ្រូង។ យុវតីរងគ្រោះដែលជាម្ចាស់ម៉ូតូត្រូវបានគេដឹកទៅសង្គ្រោះ
នៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលក្មេងស្រីរូបនេះបានស្លាប់ ២ ម៉ោងក្រោយពេលទៅដល់
មន្ទីរពទេ្យ។

យើងឃើញថាសិស្សានុសិស្សសម័យ ២០១២ ដូចជាកំពុងតែមានការធ្លាក់ចុះបន្តិចទោះបីជានៅ
មានអ្នកដែលខិតខំរៀនសូត្រក៏ដោយ ដូចជាយើងបានឃើញស្រាប់ក្នុងករណីកើតហេតុខាងលើ
នេះគឺក្មេងស្រីរងគ្រោះបាន ស្លៀកពាក់​ឯកសណ្ឋានជាសិស្សសាលា ដែលប្រហែលជាអាចនឹង
គេចចេញពីម៉ោងរៀនដើម្បីមកជិះដេញគ្នាសប្បាយនៅកោះពេជ្រទាំងព្រលឹម។ ចំពោះករណី
ខាងលើនេះដែរគេឃើញមានភាពប្រតិកម្មយ៉ាងខ្លាំងពីសំណាក់យុវវ័យដែលជាអ្នកប្រើប្រាស់
បណ្ដាញសង្គម Facebook ដែលភាគច្រើនយើងសង្គេតឃើញមានទាំងការចូលរួមសោកស្ដាយ
និងពាក្យស្ដីបន្ទោសដោយប្រយោល។ តែយ៉ាងណាក្ដីមនុស្សបានបាត់បង់ជីវិតទៅហើយ យើង
មិនគួរណាស្ដីបន្ទោសទៀតនោះទេ ហើយជាមួយគ្នានេះផងដែរ ចំពោះប្រសិនបើយើងក្រលេក
ទៅមើលខាងគ្រូបង្រៀនដែលទទួលខុសត្រូវលើម៉ោងរៀនរបស់ យុវតីម្នាក់នេះដូចជាមិនមានបាន
ទទួលការលើកមកពិភាក្សាសោះ តែបើយើងគិតអោយបានច្បាស់លាស់ទៅ ប្រសិនបើគ្រូមិនបាន
ឃើញសិស្សមករៀនគួរណាមានវិធានការណ៍ក្នុងការផ្ដល់ដំណឹងជូនឪពុកម្ដាយ ឬអាណាព្យាបាល
របស់សិស្សដើម្បីបានដឹងពីមូលហេតុ ការធ្វើបែបនេះវាអាចជាចំណុចមួយល្អផងដែរក្នុងការកាត់
បន្ថយអាត្រាគេចរៀនរបស់សិស្ស ទោះបីជាវាមិនអាចកាត់បន្ថយបានទាំងស្រុងក៏ដោយ ហើយ
ម្យាងទៀតនៅពេលដែលឪពុក ម្ដាយ ដឹងថាកូនរបស់ខ្លួនចេញទៅរៀន ពេលនោះពួកគាត់ច្បាស់
ជាយល់ហើយថា គ្រូបង្រៀនគឺជាអ្នកទទួលខុសត្រូវលើកូនរបស់ខ្លួនបន្ទាប់ពីខ្លួនផ្ទាល់ ចុះហេតុអ្វី
បានជាមិនមានការឆ្លើយតបលើបញ្ហានេះដូច្នេះទៅវិញ? បញ្ហានេះទុកជាប្រធានបទមួយជួនមិត្ត
អ្នកអានសម្រាប់ពិចារណា ហើយជាចុងក្រោយជាទឹកចិត្តល្អ Camnews សុំអំពាវនាវដល់ប្អូនជា
សិស្សក្ដី និស្សិតក្ដី ឬជាប្រជាពលរដ្ឋធម្មតាក្ដីគួរណាបើកបរក្នុងភាពទទួលខុសត្រូវ ជៀសវាងការ
បង្ករបញ្ហាដែលនាំអោយមានហានិភ័យដល់ខ្លួន និងអ្នកដទៃ ព្រោះវាគ្មានអ្វីចំណេញនោះទេ៕

Comments system

Disqus Shortname