Monday, June 18, 2012

ពា​ណិ​ជ្ផ​កម្ម និង​ទេសចរណ៍ នឹងមាន​ការកើនឡើង នៅតាម​កំណាត់​ផ្លូវ​ភ្នំពេញ​-​បាងកក

ភ្នំពេញ: ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​សហការ​បង្កើន​ពា​ណិ​ជ្ផ​កម្ម និង​ទេសចរណ៍ ក្រោម​កិច្ចព្រមព្រៀង​ថ្មី​មួយ ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា​នេះ​តទៅ​។ កិច្ចព្រមព្រៀង​នេះ នឹង​សម្រួល​ដល់​នីតិវិធី​នានា នៅ​តំបន់​ព្រំដែន​ដ៏​សំខាន់ សម្រាប់​ឆ្លងកាត់​ប្រទេស​ទាំងពីរ​។

​ លោក Craig Steffensen នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​ពិធី​សម្ពោធ ដើម្បី​អនុវត្ដ​កិច្ចព្រមព្រៀង​ដឹក​ជ​ញ្ផូ​ន​ឆ្លងដែន ដែល​ប្រារឰធ្វើឡើង​នៅ​ព្រំដែន អារញ្ញ​ប្រាថេត​-​ប៉ោយប៉ែត នៅថ្ងៃនេះ បាន​មានប្រសាសន៍ថា “​លទ្ធភាព​នៃ​ការធ្វើ​ចរាចរ​របស់​ប្រជាជន ការដឹក​ជ​ញ្ផូ​ន​ទំនិញ និង​យានជំនិះ ឆ្លងដែន​ព្រំដែន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ គឺជា​ស្នូល​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​”​។ លោក​បន្ដថា “​កិច្ចព្រមព្រៀង​ថ្ងៃនេះ នឹង​កាត់បន្ថយ​ការចំណាយ​លើ​ភ័ស្ដុភារ និង​ជួយ​សម្រួល​ដល់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម រវាង​ប្រទេស​ថៃ​-​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​”​។​

​ ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី ដែលជា​វិធានការ​ផ្ដួចផ្ដើម​ដំបូង​មួយ ដើម្បី​អនុវត្ដ​កិច្ចព្រមព្រៀង​ដឹក​ជ​ញ្ផូ​ន​ឆ្លងដែន (CBTA) នៅ​ច្រកព្រំដែន រថយន្ដ​ដឹកទំនិញ និង​រថយន្ដក្រុង នៃ​ប្រទេស​ទាំងពីរ ដែល​ធ្វើដំណើរ​តាមផ្លូវ​ដ៏​មមាញឹក រវាង​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ នឹង​អាច​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​បន្ដដំណើរ​របស់​ពួកគេ​បាន ដោយ​មិនចាំបាច់​ឈប់​នៅ​ព្រំដែន ឬ​ត្រូវ​ផ្ទេរ​ទំនិញ ឬ​អ្នកធ្វើដំណើរ ទៅកាន់​រថយន្ដ​មួយ​ផ្សេងទៀត ដែល​រង់ចាំ​នៅ​ម្ខាង​ទៀត ដូច​កាលពី​ពេលមុន​។ ការលើកកម្ពស់​ការភ្ជាប់​ទំនាក់ទំនង​ដឹក​ជ​ញ្ផូ​ន រវាង​រាជធានី​ទាំងពីរ​នេះ នឹង​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការធ្វើដំណើរ​បាន​យ៉ាងច្រើន ហើយ​ត្រូវគេ​រំពឹងថា នឹង​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច នៅតាម​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS)​។

​ចំនួន​កូតា​បឋម លើ​លិខិត​អនុញ្ញាតឱ្យ​រថយន្ដ​ធំ និង​រថយន្ដក្រុង ដែល​គ្មាន​កំណត់​កាលវិភាគ ឆ្លងកាត់​ព្រំដែន​នេះ ត្រូវបាន​ឯកភាព​ដោយ​ប្រទេស​ទាំងពីរ ហើយ​ចំនួន​នេះ​នឹងត្រូវ​បង្កើន​បន្ដិច​ម្ដងៗ នាពេល​អនាគត​។ ហើយ​វា​នឹងមាន​ការរៀបចំ​ស្រដៀង​គ្នា​នេះ សម្រាប់​ច្រកព្រំដែន​តាម​បណ្ដោយ​ច្រករបៀង មហា​អនុតំបន់​ទន្លេមេគង្គ​ផ្សេងៗ​ទៀត នាពេល​អនាគត​។​

​ កិច្ចព្រមព្រៀង​ដឹក​ជ​ញ្ផូ​ន​ឆ្លងដែន (CBTA) គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​សំខាន់​មួយ នៃ​កម្មវិធី​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច របស់​មហា​អនុតំបន់​ទន្លេមេគង្គ ដែលមាន​គោលបំណង​ដោះស្រាយ​បញ្ហា​មិន​ស្របគ្នា និង​បញ្ហា​ពិបាកៗ​នៃ​បែបបទ​ឆ្លងដែន​ផ្សេងៗ​ទៀត ដូចជា លក្ខខណ្ឌ​តម្រូវ​ផ្នែក​ទិដ្ឋាការ​ដែលមាន​ភាព​រឹតត្បិត ការកម្រិត​សម្រាប់​ការចូល​យានយន្ដ និង​ការហាមឃាត់ ឬ​ទប់ស្កាត់​ចរាចរណ៍​ឆ្លងកាត់ ជាដើម ដែល​បញ្ហា​ទាំងនេះ​មាន​ផលប៉ះពាល់​មកលើ​ពា​ណិ​ជ្ផ​កម្ម និង​ការអភិវឌ្ឍ​ក្នុង​តំបន់​។

​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ បានផ្ដល់​សច្ចាប័ន​ពេញលេញ លើ​កិច្ចព្រមព្រៀង​ចម្បង របស់​កិច្ចព្រមព្រៀង​ដឹក​ជ​ញ្ផូ​ន​ឆ្លងដែន (CBTA) ហើយ​ប្រទេស​ចំនួន ៤ បានផ្ដល់​សច្ចាប័ន​ពេញលេញ លើ​ឧបសម្ព័ន្ធ និង​ពិធីសារ​នានា​របស់ CBTA​។

​ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល ខិតខំ​បំពេញការងារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក តាមរយៈ​កំណើនសេដ្ឋកិច្ច ដែលមាន​ការធានា​និរន្ដរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់ បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៦៦​។ ធនាគារ​នេះ គឺជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ​មាន ៤៨ ប្រទេស​មកពី​តំបន់​នេះ​។ នៅក្នុង​ឆ្នាំ​២០១១ ធនាគារអភិវឌ្ឍន៍អាស៊ី​បានផ្ដល់​ការអនុម័ត លើ​ហិរញ្ញប្បទាន​សរុប​ចំនួន ២១,៧ ពាន់​លាន​ដុល្លារ រួមទាំង​សហ​ហិរញ្ញប្បទាន​ផង​៕

Comments system

Disqus Shortname