កំពត:
អធិការដ្ឋានស្រុកកំពង់ត្រាច
បានឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២
តាមបណ្ដឹងរបស់ប្រពន្ធ ពីបទសង្ស័យរំលោភកូនស្រីបង្កើត វ័យ ៩ឆ្នាំ
រួចបញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្ដ។
ទោះបីជា
មិនបានសារភាពពីទង្វើរបស់ខ្លួនក្ដី តែក្នុងបណ្ដឹងរបស់ប្រពន្ធ
ដែលអះអាងថា បានយកឱ្យគ្រូពេទ្យធ្វើកោសល្យពិច័យ ហើយគ្រូពេទ្យអះអាងថា
កូនស្រីរូបនោះ បានរងនូវការរំលោភពិតៗ។
ប៉ូលិស
ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានបានរៀបរាប់ថា នារសៀលថ្ងៃទី២៨
ខែមិថុនានេះ អធិការដ្ឋានស្រុកកំពង់ត្រាច
បានបញ្ជូនមកដល់នូវជនសង្ស័យម្នាក់ ពីបទ រំលោភកូនស្រីបង្កើត អាយុ
៩ឆ្នាំ ប្រព្រឹត្ដឡើង កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
ដែលជនសង្ស័យរូបនោះ ឈ្មោះ នាក់ សារិទ្ធ អាយុ៥៣ឆ្នាំ
ទីលំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកលំពង់ត្រាច
ខេត្ដកំពត។
បណ្ដឹងប្រពន្ធជនសង្ស័យ
និងជាម្ដាយបង្កើតកុមារីរងគ្រោះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០១២ ពេលប្ដី កំពុងមើលទូរទស្សន៍ម្នាក់ឯង
គាត់បានដេកនៅគ្រែមួយ ឆ្ងាយពីកូនស្រីភ្លោះបីនាក់។
លុះវេលាម៉ោងប្រហែល ៩យប់ ប្ដីរបស់គាត់បិទទូរទស្សន៍
ហើយឮសំរឹបដើរសំដៅទៅគ្រែកូនៗ តែគាត់គិតថា ប្រហែលជាប្ដី
ទៅដណ្ដប់ភួយឱ្យកូនគាត់ ក៏មិនចាប់អារម្មណ៍អ្វីដែរ។
លុះ
ព្រឹកឡើងថ្ងៃខ្ពស់ណាស់ទៅហើយ កូនស្រីគាត់ម្នាក់
ក្នុងចំណោមកូនទាំងបីនោះ ដេកមិនក្រោកសោះ ទើបគាត់ចូលទៅដាស់
ហើយស្ទាបផ្នែកខាងក្រោម មានទឹករំអិល។ លុះសួរកូននោះ ក៏ប្រាប់ថា
កាលពីយប់មិញ ឪពុករបស់គេ ចូលអង្អែលប្រដាប់ភេទ រួចឡើងពោបពីលើ
ហើយកូននោះ មិនបានដឹងអ្វីទេ ក៏ដេកបន្ដទៀត។
ស្ដ្រីដដែលបន្ដថា ឮដូច្នោះ គាត់ក៏យកកូនទៅពេទ្យឆ្មប ត្រូវគេប្រាប់ថា កូននេះ ទទួលរងនូវការរំលោភផ្លូវភេទហើយ។
ដោយមិនអស់ចិត្ដគាត់បានយកកូននេះ មកកាន់មន្ទីរពេទ្យខេត្ដទៀត
ដើម្បីឱ្យធ្វើកោសល្យពិច័យ នៅតែគ្រូពេទ្យអះអាងដូចគ្នា។
គាត់ក៏សម្រេចចិត្ដដាក់ពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ប៉ូលិសបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច
ជនសង្ស័យមិនបានសារភាពពីទង្វើរបស់ខ្លួនទេ។ ម្ល៉ោះហើយការងារនេះ
ប៉ូលិសនៃស្នងការដ្ឋាន នឹងចាត់ការបន្ដទៀត
ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕