ថ្ងៃទី១៧មិថុនានេះព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី២ មានអ្នកចូលរួមច្រើនហួសពីការស្មាន។
បើតាមការដឹងពីលោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះថា មានអ្នកចូលរួមសរុប ២.៥៥២នាក់គឺកើនលើសឆ្នាំមុន៤០ភាគរយ។ សម្រាប់អត្តពលិកខ្មែរមានចំនួន២.៣៥៣នាក់ជនបរទេសក្នុងស្រុកចំនួន ៤៩នាក់ និងបរទេសមកពីក្រៅស្រុកចំនួន១៥០នាក់ដែលមកពី១៧ប្រទេស។
កាលពីឆ្នាំ២០១១ការរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិមាន អ្នកចូលរួម១.៥៦២នាក់ក្នុងនោះជនបរទេស១៧០នាក់(៤៨នាក់នៅក្នុងស្រុក ១២២នាក់មកពីក្រៅស្រុកគឺមកពី៧ប្រទេស។ សម្រាប់ឆ្នាំនេះកើនហួសពីការស្មាន។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ដែរថា ប្រសិនបើយើងនៅតែទទួលនោះការចុះឈ្មោះប្រកួតនៅតែបន្តមានរាប់រយនាក់ ទៀត។
សម្រាប់ព្រឹត្តិការណ៍នេះមានរត់ពាក់កណ្ដាលម៉ារ៉ាតុបុរស-នារី រត់១០គីឡូម៉ែត្របុរស-នារី រត់៥គីឡូម៉ែត្របុរស-នារី និង រត់ ៣គីឡូម៉ែត្របុរស-នារី។ ចំពោះលទ្ធផលចំណាត់ថ្នាក់នោះគឺសម្រាប់វិញ្ញាសារត់ពាក់កណ្ដាល ម៉ារ៉ាតុងបុរស ចំណាត់ថ្នាក់លេខ១ កីឡាកកម្ពុជារហែម ប៊ុនទីង រត់ក្នុងថេរវេលា១ម៉ោង០៩នាទី៣៧វិនាទី៩០ លេខ២ កីឡាករកម្ពុជាម៉ា វីរ៉ូរត់ក្នុងថេរវេលា១ម៉ោ១៦នាទី១៧វិនាទី និងលេខ៣កីឡាករកម្ពុជា ឃុត ស្រស់ រត់ក្នុងថេរវេលា១ម៉ោង២៣នាទី៣៣វិនាទី។
រត់ពាក់កណ្ដាលម៉ារ៉ាតុងនារីចំណាត់ថ្នាក់លេខ១ កីឡាការិនីកម្ពុជាលី ណារីរត់ក្នុងថេរវេលា១ម៉ោង៣២ នាទី៣៤វិនាទី៩២។ លេខ២ កីឡាការិនីជនជាតិបារាំងឈ្មោះ Clem Tanyuide រត់ក្នុងថេរវេលា១ម៉ោង ៣៤នាទី២៧វិនាទី៥២ និង ចំណាត់ថ្នាក់លេខ៣ កីឡាការិនីជនជាតិអង់គ្លេសឈ្មោះ Lavra Watson រត់ក្នុងថេរវេលា១ម៉ោង៤៧នាទី១៩វិនាទី៧៧។
រត់ ១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជាគៀង សាម៉នរត់ក្នុងថេរវេលា៣៧នាទី១៤ វិនាទី៥៦ លេខ២ កីឡាករកីឡាករកម្ពុជាចេង ចាន់ដារ៉ា រត់ក្នុងថេរវេលា៣៧នាទី៤១វិនាទី២០ និង ចំណាត់ថ្នាក់លេខ៣ កីឡាករកម្ពុជាកាំង ធឿនរត់ក្នុងថេរវេលា៣៨នាទី២៣វិនាទី០៦។
រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១ កីឡាការិនីអូស្ដ្រាលីឈ្មោះMegan Mc.Donal រត់ក្នុងថេរវេលា៤៨នាទី១៦វិនាទី០២ លេខ២ កីឡាការិនីអាមេរិកឈ្មោះAlice Collier រត់ក្នុងថេរវេលា៤៩នាទី ០០វិនាទី៩២ និង លេខ៣ កីឡាការិនីអាមេរិកកាំងដែរឈ្មោះ Marrissa Flannery រត់ក្នុងថេរវេលា៥៦ នាទី១១វិនាទី៣៣។
រត់ ៥គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជាសែន រ៉ាឌីរត់ក្នុងថេរវេលា១៨នាទី២៧វិនាទី លេខ២កីឡាករផន ភិរម្យ ថេរវេលា១៨នាទី៥០វិនាទី និង លេខ៣សុខ ម៉ុងដារ៉ាថេរវេលា១៩នាទី០៧វិនាទី។ ពួកគេជាកីឡាករកម្ពុជាទាំងអស់។
រត់ ៥ គីឡូម៉ែត្រនារី លេខ១កីឡាការិនីអាមេរិកឈ្មោះ Allic Vincent ថេរវេលារត់២០នាទី២៦ វិនាទី១៥ លេខ២ កីឡាការិនីអាមេរិកដែរឈ្មោះ Layney Vincent រត់ក្នុងថេរវេលា២១នាទី៥៩វិនាទី១៩ និងលេខ៣ កីឡាការិនីកម្ពុជាថោ ដាវីរត់ក្នុងថេរវេលា២៤នាទី៥៩វិនាទី១៥។
រត់ ៣ គីឡូម៉ែត្របុរសលេខ១ កីឡាករកម្ពុជាស៊ឹម ស៊ីឌីនរត់ក្នុងថេរវេលា១១នាទី១៧វិនាទី លេខ២ កីឡាករកម្ពុជាថៃ សុគន្ធ រត់ក្នុងថេរវេលា១២នាទី២០វិនាទី និង លេខ៣ កីឡាករកម្ពុជាលឹម លីណារត់ក្នុងថេរវេលា១២នាទី២៣វិនាទី។
រត់ ៣ គីឡូម៉ែត្រនារីលេខ១កីឡាការិនី ទ្រី សុថាវី រត់ក្នុងថេរវេលា២២នាទី៥៥វិនាទី លេខ២ កីឡាការិនី ឃឹម ចាន់ថនថេរវេលា៣៥នាទី៤៣វិនាទី និង លេខ៣ កីឡាការិនីសារិន កញ្ចនាថេរវេលា៣៥នាទី៥៥វិនាទី។ ពួកគេជាកីឡាការិនីកម្ពុជាទាំង ៣ នាក់។
សម្រាប់រត់ពាក់កណ្ដាលម៉ារ៉ាតុលេខ១ បានរង្វាន់១.៥០០ដុល្លារ លេខ២បាន ១.០០០ដុល្លារ និង លេខ៣ បាន៥០០ដុល្លារ។ រត់ ១០គីឡូម៉ែត្រលេខ១ បាន៥០០ដុល្លារ លេខ២បាន ៣០០ដុល្លារ និង លេខ៣ បាន ២០០ដុល្លារ ។ចំពោះវិញ្ញាសារត់ជិតៗបានរង្វាន់តិចៗលើកទឹកចិត្តប៉ុណ្ណោះ។