ភ្នំពេញៈ មនុស្សម្នាដើរតាមដងផ្លូវយ៉ាងច្រើនកុះករ
ដោយមានសកម្មភាពប្លែកៗគ្នាដូចជា
បុរសក្រីក្រដ៏កម្សត់កំពុងតែសំលៀងកាំបិត ជាងកាត់សក់តាមដងផ្លូវ
ម្តាយដឹកដៃកូន ពិធីបុណ្យប្រពៃណីនៅតាមភូមិដ្ឋាននីមួយៗ
យានជំនិះគ្រប់ប្រភេទកំពុងតែកកស្ទះតាមដងផ្លូវ
និងសិល្បករកំពុងតែសម្តែងលើវេទិកា។
ទាំងអស់នេះគឺជាទិដ្ឋភាពដែលគេបានប្រទះឃើញមាននៅក្នុងរាជធានី
ភ្នំពេញរៀងរាល់ថ្ងៃ។
ដោយសារតែបានឃើញនូវសកម្មភាពទាំងអស់នោះហើយបានជាលោកសួស្តិ៍ សុដាវី សាស្រ្តាចារ្យផ្នែកគំនូរនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានចាប់ជក់បង្ហាញនូវគំនិតរបស់លោកតាមរយៈផ្ទាំងគំនូរបែប អរូបីស្តីពីសកម្មភាពនៃទិដ្ឋភាពទាំងអស់នោះឡើងក្រោមចំណងជើងថា «អ្វីដែលខ្ញុំបានឃើញ ឬ What I Saw»។ វាជាកម្រងគំនូរមាន ១៥ ផ្ទាំងដែលបានបង្ហាញពីដំណើរជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលលោកបានយកទៅដាក់តាំងនៅឯវិចិត្រសាលសណ្ឋាគារ អ៊ីនធឺខនធីណិនថលចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៤ ខែមិថុនា។
លោក សួស្តិ៍ សុដាវី មានប្រសាសន៍ថា៖ «ខ្ញុំបានសង្កេតមើលពីសកម្មភាពទាំងអស់នោះដែលជាដំណើរជីវិតរស់ នៅរបស់ប្រជាពលរដ្ឋខ្មែរមានរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ តាំងពីយូរយារណាស់មកហើយ។ ខ្ញុំបានចាប់អារម្មណ៍នូវសកម្មភាពទាំងអស់នោះ ហើយក៏បាននឹកឃើញបង្កើតស្នាដៃសិល្បៈតាមរយៈគំនូរតែម្តង។ ផ្ទាំងគំនូរទាំងនេះ ខ្ញុំបានចំណាយពេលវេលាយូរគួរសមដែរទម្រាំនឹងបានវា ដោយសារតែខ្ញុំត្រូវការកែតម្រូវនូវចំណុចដែលខុសឆ្គងខ្លះ»។
កម្រងផ្ទាំងគំនូរទាំងអស់នេះ លោកបានផ្តោតច្រើនលើទិដ្ឋភាពយានជំនិះ ផ្លូវថ្នល់ ឬស្ថានភាពទីក្រុងជាងទិដ្ឋភាពរបស់មនុស្ស ព្រោះលោកចង់បង្ហាញស្នាដៃគំនូរនេះតាមរយៈការរចនាពណ៌លើផ្ទាំង ក្រដាស។
លោកបានបន្តថា៖ «គំនិតសំខាន់ដ៏ចម្បងរបស់ខ្ញុំគឺផ្ទាំងគំនូរលើក្រដាសទាំងអស់ នោះមានមុខងារសំខាន់តាមរយៈការផាត់ពណ៌នេះតែម្តង។ ដូច្នេះខ្ញុំបានផ្តោតការប្រើពណ៌ច្រើនជាងការបង្ហាញរូបភាព។ ម៉្យាងទៀត ក្នុងនាមជាវិចិត្រករ យើងត្រូវគិតគូរពីអារម្មណ៍អ្នកទស្សនាផ្ទាំងគំនូរយើងទៅវិញ ទេ»។
លោក សួស្តិ៍ សុដាវី បានបញ្ចប់ការសិក្សាផ្នែកសិល្បៈពីវិទ្យាស្ថានវិចិត្រសិល្បៈទីក្រុង ប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីឆ្នាំ១៩៩៤ ហើយលោកបានក្លាយជាសាស្រ្តាចារ្យបង្រៀនសិល្បៈគំនូរនៅឯសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាំងពីឆ្នាំ១៩៩៦មក។ លោកធ្លាប់បានបង្ហាញស្នាដៃខ្លួនជាច្រើននៅក្នុងការតាំងពិព័រណ៍ ស្នាដៃសិល្បៈនៅប្រទេសហុងគ្រី វៀតណាម ថៃ រួមទាំងនៅកម្ពុជាផងដែរ។
កម្រងគំនូរទាំង១៥ផ្ទាំងនេះត្រូវបានគេដាក់លក់ក្នុងតម្លៃពី ៨០០ដុល្លារ ដល់ ៩៥០ដុល្លារ។ ទស្សនិកជនអាចចូលរួមដោយសេរីចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែមិថុនា នៅសណ្ឋាគារអ៊ីនធឺខនធីណិនថល សិ្ថតនៅបណ្ដោយមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ៕