កំពង់ឆ្នាំង:
ទីតាំងឱសថស្ថានគ្មានច្បាប់មួយកន្លែង
ដែលបានយកឈ្មោះមន្ដ្រីជាន់ខ្ពស់ នៃកងយោធពលខេរភូមិន្ទ
គឺលោកនាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង
និងជាមេបញ្ជាការកងទ័ពជើងគោក ដាក់នៅលើស្លាកយីហោឱសថស្ថានរបស់ខ្លួន
ត្រូវបានកម្លាំងចម្រុះចុះត្រួតពិនិត្យ។
ឱសថស្ថាននេះមានទីតាំងស្ថិតនៅទីប្រជុំជនផ្សារពង្រ
ក្នុងភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកឧត្ដមសេនីយ៍ត្រី ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ឆ្នាំង បានឲ្យដឹងថា ម្ចាស់ឱសថស្ថាននេះឈ្មោះ អួង ចន្នី ភេទស្រី អាយុ ៤៧ឆ្នាំ មានស្រុកកំំណើតនៅឃុំវិហារហ្លួង ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម បានមកជួលផ្ទះគេស្នាក់នៅបណ្ដោះអាសន្ន និងលក់ថ្នាំពេទ្យនៅទីប្រជុំជនផ្សារពង្រ ទើបតែបានរយៈពេលជាងកន្លះខែតែប៉ុណ្ណោះ។ ក្រោយពីទទួលបានព័ត៌មានថា ម្ចាស់ឱសថស្ថានមួយកន្លែងនេះ យកឈ្មោះរបស់លោកទៅដាក់នៅលើស្លាកយីហោ លោកនាយឧត្ដមសេនីយ៍ មាស សុភា បានប្រគល់សិទ្ធិជូនលោកឧត្ដមសេនីយ៍ទោ អ៊ុង ណារិទ្ធ មុខងារនាយរងសេនាធិការកងទ័ពជើងគោក ប្ដឹងស្ដ្រីម្ចាស់ឱសថស្ថាននេះ ទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ឆ្នាំង ឲ្យចាត់ការតាមផ្លូវច្បាប់ និងបានបដិសេធថា ស្ដ្រីម្ចាស់ឱសថស្ថាននោះ មិនមានជាប់សាច់ញាតិអ្វីទាំងអស់ ជាមួយលោក មាស សុភា ហើយលោកក៏មិនបានអនុញ្ញាតឲ្យស្ដ្រីនោះ យកឈ្មោះរបស់លោកទៅដាក់នៅលើស្លាកយីហោឱសថស្ថានរបស់ខ្លួនដែរ។
លោកឧត្ដមសេនីយ៍ត្រី ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ដោយបានការអនុញ្ញាតពីលោក ពេញ វិបុល ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកំពង់ឆ្នាំង យើងបានរៀបចំកម្លាំងចម្រុះមួយក្រុម មានមន្ដ្រីសមត្ថកិច្ច និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ដើម្បីសហការចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យលើករណីនេះ ទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅលើស្លាកយីហោឱសថស្ថាននេះ បានសរសេរថា "ឱសថស្ថានឯកឧត្ដម មាស សុភា ឧត្ដមសេនីយ៍ មាស កែវសម្បត្ដិ" និងនៅលើស្លាយីហោតូចមួយទៀត បានសរសេរថា "ឱសថស្ថាន មាស ហេងសម្បត្ដិ"។ មាស កែវសម្បត្ដិ ឬ មាស ហេងសម្បត្ដិ នេះ ត្រូវបានស្ដ្រីម្ចាស់ឱសថស្ថានអះអាងថា ត្រូវជាប្ដីរបស់ខ្លួន និងត្រូវជាប្អូនបង្កើតរបស់លោកនាយឧត្ដមសេនីយ៍ មាស សុភា។
នៅពេលដែលសមត្ថកិច្ចទៅដល់ហើយធ្វើការសាកសួរ ស្ដ្រីម្ចាស់ឱសថស្ថានឈ្មោះ អួង ចន្នី បានបញ្ជាក់ទាំងគំរោះគំរើយថា ខ្លួនត្រូវជាប្អូនថ្លៃលោក មាស សុភា ហើយការយកឈ្មោះមកដាក់លើស្លាកយីហោនោះ ដើម្បីការពារមុខរបរ និងបានការឯកភាពពីលោក មាស សុភា ផងដែរ។ ក្នុងពេលនោះ គេឃើញស្ដ្រីរូបនេះបានបញ្ចេញនូវអកប្បកិរិយាច្រងេងច្រងាង និងប្រើពាក្យសម្តីអសុរសជាច្រើនមកលើសមត្ថកិច្ច ព្រមទាំងបានបញ្ជាក់ដាច់ខាតថា បើចង់ឲ្យអ្នកស្រីទម្លាក់ស្លាកនេះចេញ ទាល់តែមានបញ្ជាពីលោក មាស សុភា ក្រៅពីនោះអ្នកស្រីមិនធ្វើតាមឡើយ។
ប្រតិបត្ដិការទម្លាក់ស្លាកយីហោឱសថស្ថានអត់ច្បាប់ និងយកឈ្មោះមន្ដ្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅដាក់លើស្លាកយីហោដោយគ្មានការអនុញ្ញាតនោះ មិនទទួលបានជោគជ័យទេ ដោយសមត្ថកិច្ចបានដកថយមកវិញ បន្ទាប់ពីធ្វើកំណត់ហេតុរួច ប៉ុន្ដែស្ដ្រីម្ចាស់ឱសស្ថានឈ្មោះ អួង ចន្នី មិនព្រមចុះហត្ថលេខា ឬផ្ដិតមេដៃលើកំណត់ហេតុនោះឡើយ។
លោកឧត្ដមសេនីយ៍ត្រី ជួន ជឿន បានបញ្ជាក់ថា លោកនាយឧត្ដមសេនីយ៍ មាស សុភា បានបដិសេធរួចហើយថា ស្ដ្រីម្ចាស់ឱសថស្ថាននេះមិនមានជាប់សាច់ញាតិអ្វីទាំងអស់ជាមួយលោក ហើយលោកបានប្ដឹងឲ្យចាត់ការស្ដ្រីម្ចាស់ឱសថស្ថាននេះ ទៅតាមនីតិវិធីច្បាប់។ ឥឡូវនេះយើងរកឃើញចំណុចពីរ ទី១ ស្ដ្រីរូបនេះបើកឱសថស្ថានអត់មានច្បាប់អនុញ្ញាត ពីមន្ទីរសុខាភិបាល និងទី២ យកឈ្មោះមន្ដ្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅដាក់នៅលើស្លាកយីហោឱសថស្ថានរបស់ខ្លួន។ លោកឧត្ដមសេនីយ៍ត្រី ជួន ជឿន បានបញ្ជាក់ថា "យើងនឹងចាត់ការរឿងនេះទៅតាមច្បាប់"៕