Sunday, June 17, 2012

ចលាចល​នយោបាយ​នៅ​ពេល​អេ​ហ្ស៊ី​ប​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​

ប្រជាជន​អេ​ហ្ស៊ី​បបាន​ចាប់ផ្តើម​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរិ៍​ក្នុង​ ការបោះឆ្នោត​ប្រធានាធិបតី​ជុំទី​២ ដោយ​ដាក់​ជន​អ៊ិស្លាម​និយម​ម្នាក់​អោយ​ប្រជែង​ទល់នឹង​អតីត​នាយករដ្ឋមន្ត្រី​ នៃ​របប​ចាស់​ចំ​ពេល​មាន​ចលាចល​នយោបាយ​។​
​អា​ម៉េត សា​ហ្វិក នាយក​រដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង ប្រឈម​ជា​មួយ​លោក​ម៉ូ​ហា​មេ​ត មួ​ស៊ី​នៃ​​ក្រុម​Muslim Brotherhood​ក្នុង​ការបោះឆ្នោត​រយៈពេល​២​ថ្ងៃ​ដែល​ប្រជាជន​អេ​ហ្ស៊ី​ប​៥០​ លាន​នាក់​មាន​សិទ្ធិ​ចូលរួម​។​
​ទាហាន​១៥០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ការពារ​ការបោះឆ្នោត​នៅក្នុង​ ប្រទេស​ដែល​ត្រូវ​ចែង​ចែក​រវាង​អ្នក​ដែល​ខ្លាច​របប​ចាស់​វិល​មក​វិញ​និង​ពួក ​ដែល​ដាក់​សាសនា​ចេញពី​នយោបាយ​និង​ខ្លាច​ក្រុម​Brotherhood​រឹតត្បឹត​ សេរីភាព​ផ្ទាល់ខ្លួន​រប​ស់​ពួកគេ​។​
​លោក​មួ​ស៊ី​បានទទួល​សម្លេង​នាំមុខ​២៤,៧​ភាគរយ​នៅ​ជុំ​ទី​១​ដោយ​អតីត​ ប្រមុខ​កងទ័ពអាកាស​សា​ហ្វិក​ទទួលបាន​២៣,៦​ភាគរយ​និង​​មិន​មាន​សញ្ញា​ ច្បាស់លាស់​ថា​តើ​នរណា​នឹង​មាន​សម្លេង​នាំមុខ​នៅ​ជុំ​ទី​២​នេះ​ទេ​។​
​ការបោះឆ្នោត​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាពវឹកវរ​ដែលនាំអោយ​ក្រុម ​យោធា​ដែល​បាន​ចូល​កាន់​អំណាច​នៅ​ពេល​អតីត​ប្រធានា​ធិបតី​មូបា​រ៉ាក់​បាលា​ ឈប់​ពី​តំណែង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន នៅ​តែ​រក្សា​ការក្តោបក្តាប់​អំណាច​ដដែល​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ធម្មនុញ្ញ​កំពូល​បាន​សំរេច​ថា​មាត្រា​ខ្លះ​នៅក្នុង​ច្បាប់​ គ្រប់គ្រង​ការបោះឆ្នោត​សភា​ត្រូវ​ចាត់ទុក​ថា​គ្មាន​សុ​​ពល​ភាព ដូច្នេះ​សភា​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​ត្រូវ​ទុកជា​មោឃៈ​។​
​តុលាការ​កំពូល​ក៏បាន​សំរេច​ថា​អ​ធម្មនុញ្ញ​នូវ​ច្បាប់​ដែល​ហាមឃាត់​ សមាជិក​ជាន់ខ្ពស់​នៃ​របប​របស់​លោកមូ​បារ៉ាក់​និង​សមាជិក​កំពូលនៃគណ​បក្ស​ដែល ​បាន​រំលាយ​ទៅហើយ​មិន​អោយ​ឈរឈ្មោះ​សំរាប់​តំណែង​សាធារណៈ​រយៈពេល​១០​ឆ្នាំ​។​
​បណ្តា​គណបក្ស​និង​ពួក​សកម្មជន​អេ​ហ្ស៊ី​បចោទប្រកាន់​ក្រុមប្រឹក្សា​ ជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ថា​​ធ្វើ​"​ ការប្រឆាំង​បដិវត្តន៍​"​បន្ទាប់ពី​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី ​ពង្រឹង​អំណាច​នៅ​មុន​ការបោះឆ្នោត​។​
​ការសំរេច​របស់​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កើតឡើង​មួយថ្ងៃ​ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​សំរេច​អោយ​បុគ្គលិក​យោធា​មាន​សិទ្ធិ​ចាប់​​ ខ្លួន​ជន​ស៊ីវិល​ក្រោយពី​សិទ្ធិ​ដូច្នេះ​ត្រូវ​បាន​លុបចោល​នៅពេល​ស្ថានភាព​ គ្រាអាសន្ន​ចំណាស់​មួយ​ទសវត្សរ៍​បាន​ផុត​អាណត្តិ​កាលពី​ថ្ងៃ​៣១​ឧសភា​៕

Comments system

Disqus Shortname