យានអវកាសចិនមួយដែលដឹកអវកាសយានិកបីនាក់បានវិលមកដល់ផែនដីវិញបន្ទាប់ពីបេសកកម្មរយៈពេល១ថ្ងៃ។
រូបភាពការចុះចតរបស់យាននៅតំបន់អ៊ិននឺ ម៉ុងហ្គោលី នៅម៉ោង១០និង០៥នាទីព្រឹកត្រូវបានចាក់ផ្សាយផ្ទាល់ក្នុងទូរទស្សន៍។
អវកាសយានិកដែលរួមមាន ស្ត្រីចិនលើកដំបូង បានធ្វើការចុះចតជាមួយនឹងបន្ទប់យានTiangong-1។
បេសកកម្មនេះគឺជាការបោះជំហានសំខាន់មួយឆ្ពោះទៅកាន់គោលដៅរបស់ចិន ក្នុងការស្ថាបនាស្ថានីយអវកាសមួយនៅយ៉ាងយូរត្រឹមឆ្នាំ២០២០។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីវេន ជាបាវបានអបអរបេសកកម្មនេះថាជា"ជោគជ័យទាំងស្រុង"មួយ។
បេសកកម្មនេះបានទទួលការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយការចុះចតរបស់យាននៅវាលស្មៅនៃតំបន់អ៊ិននឺ ម៉ុងហ្គោលីត្រូវបានផ្សាយបន្តផ្ទាល់។
ក្នុងចំណោមអវកាសយានិកដែលត្រូវបានគេជួយគ្រាហ៍ចេញពីបន្ទប់យានគឺ លីវ យ៉ាវ អវកាសយាននិកស្ត្រីលើកដំបូងរបស់ចិន។
ដោយមិនបានដឹងខ្លួនរហូតដល់ពេលតែប៉ុន្មានថ្ងៃមុនបេសកកម្មនេះ នាងឥឡូវបានវិលមកកាន់ផែនីវិញក្នុងនាមជាមនុស្សដែលមានការ ទទួលស្គាល់បំផុតនៅចិន។
ក្នុងអំឡុងពេលនៅក្នុងអវកាស ពួកអវកាសយានិកបានធ្វើការចូលចតឬតភ្ជាប់យានក្នុងតារាវិថីដែល ត្រូវបានគេមើលឃើញថាជាការបោះជំហានសំខាន់ប្រសិនបើប្រទេសចិនត្រូវ សំរេចអោយបានក្នុងការស្ថាបនាស្ថានីយអវកាសមួយនៅមួយទសវត្សរ៍ខាងមុខ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏លើកឡើងអំពីលទ្ធភាពបញ្ជូនមនុស្សទៅកាន់ ឋានព្រះចន្ទផងដែរ។
ចិននៅតែនៅពីក្រោយមហាអំណាចអវកាសរុស្ស៊ីនិងអាមេរិកបើនិយាយ អំពីជំនាញបច្ចេកវិទ្យាអវកាស។តែពេលនេះលុយនិងចលករកំពុងស្ថិតនៅ ខាងចិនបើនិយាយអំពីការសិក្សាស្រាវជ្រាវអវកាស។
លោកវេនបាននិយាយនៅក្នុងទីក្រុងប៉េកាំងថា"នេះជាការចូលរួមចំណែក ធំមួយទៀតដោយប្រជាជនចិនចំពោះកិច្ចខិតខំរបស់មនុស្សជាតិដើម្បី សិក្សាស្រាវជ្រាវនិងប្រើអវកាស"។
អវកាសយានិកលីវ វ៉ាងបាននិយាយថា"វាមានអារម្មណ៍ល្អណាស់ដើម្បីឈរលើផែនដី និងវាកាន់តែល្អដែលវិលមកកាន់មាតុប្រទេស។យានTiangong-1 ផ្ទះរបស់យើងនៅក្នុងអវកាសផ្តល់ផាសុភាពនិងគួរចង់អោយរស់នៅ។យើង មានមោទនភាពអំពីប្រជាជាតិរបស់យើង"។
អវកាសយាននិកទាំងបីបានចុះចតនៅខណ្ឌស៊ីហ្សីវ៉ានៃតំបន់អ៊ិននឺ ម៉ុងហ្គោលី ដោយប្រើឆត្រយោងសំរាប់ពន្យឺតល្បឿន ហើយនៅពេលចេញពីបន្ទប់យាន អវកាសយានិកទាំងបីមានសុខភាពល្អ៕