ភ្នំពេញ:
ជនមិនស្គាល់មុខចំនួន៣នាក់បានធ្វើសកម្មភាពដោយប្រើអាវុធ ដូចជា
ដំបង និងដុំថ្ម វាយទៅលើបុរសម្នាក់ជាអនុប្រធានសហជីពសិទ្ធិការងារ
បណ្តាលឲ្យមានរបួសបែកក្បាលដេរចំនួន៦ថ្នេរ
កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២
នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ផ្លូវបេតុង ភូមិទ្រាទី២
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលជាអនុប្រធាន សហជីពសិទ្ធិការងារ ប្រចាំរោងចក្រ Ford lory ឈ្មោះម៉ម វាន់នី ត្រូវជនមិនស្គាល់មុខ៣នាក់យកដំបង និងដុំថ្ម វាយក្បាលបែកដេរ៦ថ្នេរ។
ជនរងគ្រោះម៉ម វ៉ាន់នី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីរោងចក្រ Ford lory ស្ថិតនៅភូមិទ្រាទី២ លុះមកចាក់សាំងនៅស្ថានីយប្រេងសូគីម៉ិចរួចហើយ ក៏ចេញដំណើរទៅផ្ទះ ស្របពេលនោះ ក៏ស្ទះចរាចរណ៍ ក៏ត្រូវជនបង្កចំនួន៣នាក់វាយឲ្យមានរបួសតែម្តង ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះត្រូវបានអ្នកបំរើ ការងារ នៅស្ថានីយប្រេងសូគីម៉ិច ជួយយកអាសារដឹកទៅកាន់មន្ទីរពេទ្យឯករាជ្យ១ ដើម្បីសង្គ្រោះជីវិត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ លោកម៉ម វ៉ាន់នី បានដាក់ពាក្យស្នើសុំទៅរោងចក្រ Ford lory ដើម្បីសុំធ្វើកូដកម្ម ក្នុងនោះទាមទារលក្ខខណ្ឌចំនួន៦ចំណុច ក៏ប៉ុន្តែនៅពេលដាក់ពាក្យរួចហើយ គឺខាងភាគីរោងចក្រដែលរដ្ឋបាលឈ្មោះឡូត បានហៅលោកម៉ម វ៉ាន់នី ដោយនិយាយស្ងាត់ៗថា កុំឲ្យលោកម៉ម វ៉ាន់នី នាំកម្មករធ្វើកូដកម្មជៀសវាងខាតបង់ប្រយោជន៍ទាំងសងខាង៕