ភ្នំពេញ:
រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃសៅរ៍
ទី៣០មិថុនា ឆ្នាំ២០១២ បានផ្តើមការសាកល្បងកម្លាំងគ្រប់ផ្នែកទាំងអស់
ដើម្បីត្រៀមរៀបចំទទួលគណៈប្រតិភូ
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ក្នុងកិច្ចប្រជុំនោះ
ក៏មានវត្តមានរបស់ប្រមុខការទូតប្រទេសមហាអំណាចធំៗ ដូចជា លោកស្រី
ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទសអាមេរិក
មកចូលរួមកិច្ចប្រជុំ នៅភ្នំពេញ នាសប្តាហ៍ក្រោយផងដែរ។
ចាប់ តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះ ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានបិទ ជាមួយនឹងក្បួនឡាន ម៉ូតូស អមដោយសំឡេងសឺរ៉ែន លាន់ឮកងរំពង។ នៅផ្លូវតាមមុខសណ្ឋាគារធំៗ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានបិទ និងមានក្បួនឡាន អមដោយម៉ូតូស របស់ប៉ូលិសនាំគណៈប្រតិភូ ចេញចូលផងដែរ។
ទាំងនេះ គ្រាន់តែជាការសាកល្បងកម្លាំង ដើម្បីត្រៀមទទួលគណៈប្រតិភូអន្តរជាតិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងប្រទេសដៃគូសន្ទនាជាច្រើនទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕