ប្រធានាធិបតីចិនលោកហ៊ូ ជីនតាវ បានអញ្ជើញទៅដល់ទីក្រុងកូម៉េនហាកកាលពី
រសៀលថ្ងៃទី១៤មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយនៅដាណឺម៉ាក់។ប្រទេស
ដាណឺម៉ាក់ បានទទួលលោកប្រធានាធិបតីហ៊ូ ដោយកម្រាលព្រំពណ៌ក្រហមពេល
រសៀលថ្ងៃទី១៤មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយនៅដាណឺម៉ាក់។ប្រទេស
ដាណឺម៉ាក់ បានទទួលលោកប្រធានាធិបតីហ៊ូ ដោយកម្រាលព្រំពណ៌ក្រហមពេល
ទៅដល់ព្រលានយន្តហោះ ។
លោកហ៊ូ ជាប្រមុខរដ្ឋចិនដំបូងគេមកបំពេញទស្សសនកិច្ចក្នុងប្រទេសអឺរ៉ុបខាងជើងនេះចាប់តាំងពីការបង្កើត
ទំនាក់ទំនងការទូតរវាងប្រទេសទាំង២កាលពី៦២ឆ្នាំមុនមក។ ព្រះមហាក្សត្រីយានីដាណឺម៉ាក់ម៉ាហ្គីរីនទី២និង
បណ្តាសមាជិករាជវង្ស បានយាងមកទទួលលោកហ៊ូនៅព្រលានយន្តហោះអន្តរជាតិKASTRUP ។
ប្រទេសដាណឺម៉ាកដែលបច្ចុប្បន្នជាប្រធានសហភាពអឺរ៉ុប បានធ្វើការខិតខំប្រឹងប្រែងនានាដើម្បីសម្របសម្រួល
និង ឱ្យមានការគាំទ្រចំពោះចម្លើយរួមរបស់បណ្តាប្រទេសជាសមាជិក ប្លុកនោះចំពោះវិបត្តិបំណុលនៃតំបន់អឺរ៉ូ។
បណ្តាអ្នកទទួលខុសត្រូវចិនគូសបញ្ជាក់ថា ទស្សនកិច្ចនោះរបស់លោកប្រធានាធិបតីហ៊ូជីនតាវនៅក្រុងកូប៉េន
ហាកនឹងជាការបញ្ជូនសារវិជ្ជមានមួយដែលបង្ហាញថាចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ការខិតខំប្រឹងប្រែងរបស់អឺរ៉ុប
ក្នុងការប្រឈមមុខនឹងបំណុលនិងថាចិនចង់ពង្រីកភាព ជាដៃគូយុទ្ធសាស្ត្រទាំងស្រុងជាមួយសហភាពអឺរ៉ុប ៕