Friday, June 29, 2012

លោក ម៉ា​វី​ច លាលែង​ពី​គ្រូបង្វឹក​ហូ​ឡង់​

សហព័ន្ធ​បាល់ទាត់​ហូ​ឡង់ (KNVB) បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី ២៧ មិថុនា ២០១២ ថា លោក ប៊ឺ​ត វ៉ាន់ ម៉ា​វី​ច​បាន​ចុះ​ចេញពី​តំណែង​គ្រូបង្វឹក​ហូ​ឡង់​បន្ទាប់ពី​ហូ​ឡង់​ធ្លាក់​ ពី​ការប្រកួត​ជើងឯក​អឺរ៉ុប​នៅ​ជុំ​ដំបូង ។

​ សេចក្តីថ្លែងការណ៍​នៅលើ​វេ​ប​សាយ​របស់ KNVB បាន​និយាយថា "​យោងតាម​គំនិត​ផ្តួចផ្តើម​របស់លោក ប៊ឺ​ត វ៉ាន់ ម៉ា​វី​ច សហព័ន្ធ​បាល់ទាត់​ហូ​ឡង់ និង លោក ប៊ឺ​ត វ៉ាន់ ម៉ា​វី​ច​កាលពី​ថ្ងៃ​ពុធ​បានសម្រេច​បញ្ចប់​កិច្ចសន្យា​របស់​គ្រូបង្វឹក​ជា​ ធរមាន​ភ្លាមៗ​" ។​

​អតីត​គ្រូបង្វឹក​ក្លឹប Feyenoord និង Borussia Dortmund វ័យ ៦០ ឆ្នាំ​រូបនេះ​បាន​ចូលមក​ដឹកនាំ​ជម្រើសជាតិ​ហូ​ឡង់​ក្នុង​ឆ្នាំ ២០០៨ ហើយ​កិច្ចសន្យា​របស់លោក​នឹងមាន​សុពលភាព​រហូត​ការប្រកួត​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ ។​

​លោក​វ៉ាន់ ម៉ា​វី​ច បាន​និយាយថា លោក​ទទួលខុសត្រូវ​ទាំងអស់​បន្ទាប់ពី​ក្រុម​ហូ​ឡង់​ចាញ់​ទាំងបី​ប្រកួត​ នៅក្នុង​ពូ​ល B ក្រោម​ថ្វីដៃ​ក្រុម​អាល្លឺម៉ង់ ដា​ណឺ​ម៉ាក និង ព័រ​ទុយ​ហ្គា​ល់ ដោយ​បញ្ចប់​នៅ​បាត​តារាង​គ្មាន​មួយ​ពិន្ទុ​ណា​ឡើយ ។ លោក​ម៉ា​កវី​ច​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ខ្លាំងណាស់ ប៉ុន្តែ​បានសម្រេច​ចិត្ត​ជ្រើស​យក​វិធី​មួយ​នេះ​ឲ្យ​ខាងតែបាន​" ។ 

​ គួរ​បញ្ជាក់ដែរថា ក្រោម​ការដឹកនាំ​របស់​លោក​ម៉ា​វី​ច ហូ​ឡង់​ចាញ់​តែ​បួន​ដង​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ចំនួន ៤៥ លើក និង​បាន​ជួយ​ឲ្យ​ហូ​ឡង់​ឈរ​លំដាប់​លេខ​មួយ​ក្នុង​ចំណាត់ថ្នាក់​របស់​ហ្វី​ ហ្វា​ក្នុង​ឆ្នាំ ២០១០ ៕

Comments system

Disqus Shortname