បុរសម្នាក់បានដាក់ពាក្យបណ្តឹង ក្រោយពីមានបុរសម្នាក់ផ្សេងទៀតបានយកដាវ
សាំម៉ូរៃមកកាប់ប្រពន្ធរបស់ខ្លួន។ បើយោងតាមរបាយការណ៍ The Straits Times
បានអោយដឹងថា បុរសជាប់ចោទម្នាក់នោះមានឈ្មោះ Feizal Abu Bakar មាន
វ័យ២៨ ឆ្នាំ។
នៅអំឡុងថ្ងៃមួយ បុរសជាប់ចោទរូបនេះប្រឈមមុខនឹងអ្នកជិតខាងរបស់គាត់ ដែលគាត់
មានមន្ទិលសង្ស័យថា ពួកគេគឺជាអ្នករាយការណ៍ថា រូបគាត់បានប្រើប្រាស់គ្រឿងញៀន
តាមរបាយកាណ៍ក្នុងស្រុកក៏បានបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះដែលជាប្រពន្ធ
បុរសបានដាក់ពាក្យបណ្តឹងរូបនោះ មានឈ្មោះថា Wirdawati Che Muning និង មានវ័យ
៣៦ឆ្នាំ ធ្លាប់មានការឈ្លោះប្រកែកជាមួយនិង ជនជាប់ចោទម្តងរួចមកហើយ អំឡុងពេល
ដែលប្តីរបស់នាងមិននៅផ្ទះ។
រូបថតជនជាប់ចោទ រួមទាំងដាវសាំម៉ូរៃ ពេលដែលធ្វើសកម្មភាព
លុះក្រោយមក ក្នុងអំឡុងពេលមានការឈ្លោះប្រកែក ស្ត្រីមេផ្ទះរូបនេះ ព្យាយាមដើរថយ
ក្រោយ ដើម្បីចូលទៅក្នុងផ្ទះ តែត្រូវបានជនរងគ្រោះ ដកដាវសាំម៉ូរៃ មកគំរាម ហាមមិន
អោយនាងបិទទ្វារ ។ បន្តិចក្រោយមក គេក៏បានយកដាវសាំម៉ូរៃនោះ ធ្វើការវាយប្រហារ
ទៅលើស្ត្រីមេផ្ទះរូបនេះ ដោយបានកាប់ទៅលើដងខ្លួនរបស់នាងមានដូចជា ៖ ជើង ដៃ
ក្បាល និងខ្នងជាដើម។
ស្រ្តីមេផ្ទះរូបនេះ បានរងរបួសជាទម្ងន់ ជាពិសេសក្បាល និងខ្នងរបស់នាង។ រឿងឧបទ្ទវ
ហេតុនេះក៏ បានធ្វើការអន្តរាគមន៏ពីក្រុមមន្រ្តីប៉ូលីសក្រោយពីមានការរាយការណ៍ពីអ្នក
រស់នៅក្បែរនោះ។ ក្រោយពីប៉ូលីសបានទៅដល់កន្លែងកើតហេតុ ក៏បានឃើញជនជាប់
ចោទកាន់ដាវសាំម៉ូរៃនៅនិងដៃ រួមទាំងជនរងគ្រោះពោរពេញទៅដោយឈាមផងដែរ។
បើតាមសម្តីរបស់ប៉ូលីសម្នាក់បានបញ្ជាក់ថា រឿងនេះបានកើតឡើងក្នុងអំឡុង ម៉ោង ៧
នឹង ៣០ នាទីល្ងាច ហើយពួកគេក៏បានរកឃើញនូវដាវសាំម៉ូរៃ ៣ផ្សេងទៀតនៅក្នុងបន្ទប់
ទទួលភ្ញៀវរបស់ជនជាប់ចោទ។ ខណៈពេលដែលពួកគេបានបញ្ជាក់ថា ដាវដែលជនជាប់
ចោទបានធ្វើសកម្មភាពនោះ មានប្រវែងដល់ទៅ ៤០ cm ហើយនិងដាវដទៃទៀតមានប្រ
វែងពី ៣៨ cm ទៅ ៥០ cm ។
ដាវសាំម៉ូរៃ ៣ ផ្សេងទៀតដែលបានរកឃើញក្នុងផ្ទះជនជាប់ចោទ
លើសពីនេះ បើយោងទៅតាមរបាយការណ៍របស់មន្ទីរពេទ្យដែលស្រ្តីវ័យ ៣៦ឆ្នាំ ជនជាតិ
ឥណ្ឌូណេស៊ីរូបនេះបានសំរាកព្យាបាល បានអោយដឹងថា នាងរងរបួសធ្ងន់មែនទែន ដោយ
ត្រូវសំរាកព្យាបាលជាច្រើនខែ។ បើនិយាយជនជាប់ចោទវិញត្រូវបានប៉ូលីសនាំខ្លួនទៅកាន់
តុលាការ ដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕