Wednesday, June 27, 2012

ចោរប្លន់​ទូ​មាស​នៅ​ផ្សារ​តាខ្មៅ​ថ្មី យក​មាស​សុទ្ធ​មួយ​តម្លឹង និង​គ្រឿងអលង្ការ​៧២​តម្លឹង

Give our kids a better deal
ចោរប្លន់​ទូ​មាស​នៅ​ផ្សារ​តាខ្មៅ​ថ្មី យក​មាស​សុទ្ធ​មួយ​តម្លឹង និង​គ្រឿងអលង្ការ​៧២​តម្លឹង
 
កណ្តាល: អំពើ​ប្លន់យ៉ាងសាហាវ​នៅ​ផ្សារ​តាខ្មៅ​ថ្មី ត្រូវ​ពួកចោរ​បាន​ប្រមូលយក​មាស​អស់​មួយ​ទូ​តាំង ក្នុងនោះ​រួមមាន​មាស​សុទ្ធដុំមួយតម្លឹង (​មិនទាន់​កែច្នៃ​) គ្រឿងអលង្ការ​ដូចជា ខ្សែក ខ្សែដៃ ក្រវិល​ធ្វើ​ពី​មាស ផ្លាក​ទីន​ចំនួន​សរុប​៧២​តម្លឹង និង​ចិញ្ចៀន​មាន​ដាំ​ត្បូង​ពេជ្រ​មួយចំនួនទៀត ដែល​មិនទាន់​គណនា​ប្រមាណ​តម្លៃ​បាន និង​លុយ​១០០​ដុល្លារ​។

​លោក​គីម តិច ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ផ្ទះ​មាន​ដាក់​ទូ​តាំង​ចំនួន​៣ ដែល​ទូ​នីមួយៗ​ដាក់​ទៅដោយ​គ្រឿងអលង្ការ​សម្រាប់​លក់​ជា​រៀងរាល់ថ្ងៃ ត្រូវ​ចោរប្លន់​អស់​មួយ​ទូ នៅសល់​ពីរ​ទូ​។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ១ និង ១០​នាទី រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២ នៅ​ផ្សារ​តាខ្មៅ​ថ្មី ក្នុង​ទី​រួម​ខេត្តកណ្តាល មាន​ករណី​អំពើ​ប្លន់​ទូ​មាស​បាន​កើតឡើង​នៅផ្ទះ​យីហោ “​គីម​តិច​៩៩”​។

​ សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ គីម តិច ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​អាជីវករ​លក់​នៅ​ផ្សារ​តាខ្មៅថ្មី ត្រូវបាន​ក្រុមចោរ ៤​នាក់ ចូលមក​ប្លន់ ដោយ​បក្ខ​ពួកវា​ម្នាក់ បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ និង​គំរាម​បាញ់​សម្លាប់ចោល ហើយ​គ្នីគ្នា​របស់​វា ៣​នាក់​ទៀត មិនបាន​វាយកម្ទេច​ទូ​មាស់​ទេ ដោយបាន​បើក​ទូ​ប្រមូល​យកលុយ និង​គ្រឿងអលង្ការ​អស់​មួយចំនួនធំ​។ ដោយឡែក នៅក្នុង​ផ្ទះ​នោះដែរ ក៏មាន​កាមេរ៉ា​ថត តែ​ត្រូវបាន​ពួកចោរ​ដោះយក​ខ្សែអាត់​ចេញ បន្សល់​តែ​កាមេរ៉ា​។​

​តាម​ ការបញ្ជាក់​ពីសា​ក្សី​នៅ​ជិត​ផ្ទះកើតហេតុ បាន​ឲ្យ​ដឹងថា ជនល្មើស​ទាំង​៤​នាក់​ជិះ​ម៉ូត​ម៉ាក​សេ​១២៥ ពីរ​គ្រឿង មាន​បិត​ស្លាក​លេខ​មិន​ឲ្យ​មើល​ដឹង​។ ពួកគេ​មាន​វ័យ​មិន​ច្រើនជាង​៣០​ឆ្នាំ មាន​រូបរាង​ស្អាតបាត​ខ្ព​ស់ស ពាក់អាវ​រងារ​ពណ៌​ខ្មៅ នៅ​ពីលើ​អាវរ​ងារ​មាន​បិត​ស្លាក​ឡូ​ហ្គូ​ស​ជា​ប៉ូលិស​ពាក់មួក​សុវត្ថិភាព និង​មាន​ពាក់​ម៉ាស​បិទមុខ​ពី​ក្នុង​ទៀត បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​តែម្តង​។

គេ​ជឿថា ពួកចោរ​បាន​ឃ្លាំមើល​ជាច្រើន​ថ្ងៃ​មកហើយ ទើប​ចូលទៅ​ប្លន់​ជនរងគ្រោះ ដែល​នៅ​ជុំវិញ​នោះ​មាន​មនុស្ស​ច្រើន​ពាសពេញ​។​

​ អំពើ​ប្លន់​នេះ សមត្ថកិច្ច​ប៉ូលិស ប៉េអឹម កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​។ ជាមួយ​ករណីនេះ អាជីវករ​លក់​គ្រឿង​អ​ល​ង្ក​ការ​នៅ​ផ្សារ​តាខ្មៅ​ថ្មី បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​សកម្មភាព​អំពើ​ប្លន់​យ៉ាង​សាហាវ​ នេះ​។


​គួរកត់សម្គាល់​ផងដែរ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​ថ្ងៃទី​៦​វិច្ឆិកា ឆ្នាំ​២០១១ អាជីវករ​លក់​មាស​នៅ​ផ្សារ​តាខ្មៅ​ចាស់ ត្រូវបាន​ចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​២​នាក់ កាំភ្លើងខ្លី​១​ដើម បានធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេចយក​គ្រឿងអលង្ការ មាស និង​ផ្លាក​ទីន អស់​ចំនួន​ប្រមាណ​ជាង ៥០ តម្លឹង នៅ​ចំណុច​ខាងលិច​ផ្សារ​តាខ្មៅ​ចាស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ អំពើ​ប្លន់​នេះ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនល្មើស​យកមក​ផ្តន្ទាទោស​នៅ​ ចំពោះមុខ​ច្បាប់​នៅឡើយ​៕

Comments system

Disqus Shortname