Monday, June 18, 2012

មន្ដ្រីនគរបាល ចរាចរណ៍ អនុវត្ដច្បាប់នៅ តាមដងផ្លូវ រងការរិះគន់ ប្រើចរិត មិនសម ជាមន្ដ្រី

Photo by DAP-NEWSភ្នំពេញ ៖ មន្ដ្រីនគរបាល ចរាចរណ៍មួយ ក្រុម ដែលដាក់ប៉ារ៉ាស់ ត្រួតពិនិត្យច្បាប់ ចរាចរទៅលើអ្នកបើកបរនៅ តាមបណ្ដោយ ផ្លូវនេរុហ៍ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក ត្រង់ចំណុចមុខអគារមជ្ឈមណ្ឌល ហ្គោឌិនថៅវើ បានរងនូវការរិះគន់ពីអ្នកដំណើរ ថា ប្រើអត្ដចរិតមិនសមជាមន្ដ្រីអនុវត្ដច្បាប់ និយាយរួម ប្រើអប្បកិរិយា និងសំដីមាក់ងាយ មកលើអ្នកធ្វើដំណើរ ។
ជាក់ស្ដែងកាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ខណៈមន្ដ្រីនគរបាលចរាចរណ៍ មួយក្រុមខាងលើ កំពុងតែដាក់ ប៉ារ៉ាស់និង ឃាត់អ្នកជិះម៉ូតូត្រួតពិនិត្យច្បាប់ចរាចរ ដូច ជា អត់ពាក់មួក អត់កញ្ចក់ អត់ស្លាកលេខ រួមទាំងត្រួតពិនិត្យប័ណ្ណសម្គាល់កម្មសិទ្ធ យានយន្ដជាដើម ដើម្បីធ្វើការផាកពិន័យ នោះ ស្រាប់តែមានមន្ដ្រីម្នាក់ ខណៈធ្វើការ ត្រួតពិនិត្យទៅលើប័ណ្ណកម្មសិទ្ធម៉ូតូរបស់ ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានប្រើ ប្រាស់ កាមេរ៉ាទូរស័ព្ទ ថតរូបសកម្មភាព អនុវត្ដច្បាប់របស់មន្ដ្រីនគរបាលខាងលើ ស្រាប់តែមន្ដ្រីរូបនោះ បញ្ចេញចរិតផ្ទុយទៅ នឹងវិន័យរបស់កងកម្លាំង ដូចជាប្រើសំដីអា មឹង អ្ហែងមកលើអ្នកធ្វើដំណើរជាដើម ដែល ទង្វើខាងលើនេះ បានធ្វើឱ្យអ្នកធ្វើដំណើរ ដែលឃើញហេតុការណ៍ នាំគ្នារិះគន់យ៉ាង ខ្លាំងទៅលើមន្ដ្រីរូបនេះ ។
អ្នកដំណើរដែលរងនូវការប្រមាថហៅ អា អ្ហែង ពីមន្ដ្រីនគរបាលខាងលើ បានអះ អាងប្រាប់ដើមអម្ពិលថា ខណៈដែលខ្លួនជិះ ម៉ូតូទៅដល់ ត្រូវបានមន្ដ្រីមួយរូបចេញមក ឃាត់ រួចហើយទាមទារត្រួតពិនិត្យប័ណ្ណ សម្គាល់កម្មសិទ្ធ (កាតគ្រីម៉ូតូ) ខណៈខ្លួន ប្រគល់កាតគ្រីឱ្យ ហើយដោយឃើញសមត្ថ កិច្ច កំពុងឃាត់ម៉ូតូអ្នកដំណើរ ជាច្រើននោះ ខ្លួនក៏បានយកទូរស័ព្ទថតរូបសកម្មភាពនេះ ស្រាប់តែមន្ដ្រីនគរបាលរូបនោះ ស្ទុះមករក ក្របួចកអាវ វាយ និងប្រើសំដី អ្ហែង អញ ដោយគ្មានសួរ នាំរកហេតុអ្វីនោះទេ ដោយ សំអាងថា ថតរូបសមត្ថកិច្ច គ្មានសុំការ អនុញ្ញាត ។ ដោយសារសកម្មភាពកម្រោល របស់មន្ដ្រីនគរបាលខាងលើ ក៏មានការប៉ះ ពាក្យសំដីគ្នាអស់មួយសន្ទុះ ដោយមន្ដ្រីនគរ បាលខាងលើ នៅតែធ្វើការចោទប្រកាន់ថា ថតរូបគេគ្មានសុំការអនុញ្ញាតពីមេ ខណៈ ប្រជាពលរដ្ឋខាងលើ លើក ហេតុផលថា ខ្លួន គ្រាន់តែថតនៅទីសាធារណៈ ច្បាប់មិនបាន ហាមឃាត់នោះទេ ដូច្នេះមិនចាំបាច់ត្រូវសុំ ច្បាប់ថតនោះឡើយ ។
ប្រជាពលរដ្ឋភាគច្រើន ដែលមើលសកម្ម ភាពច្រឡោមខាង របស់មន្ដ្រីនគរបាលចរា ចរណ៍ខាងលើ បាននាំគ្នារិះគន់ថា  នៅសាលា បណ្ឌិតសភានគរបាល គេតែងតែបង្រៀន មន្ដ្រីនគរបាល ឱ្យចេះពីច្បាប់ ចេះពីការអនុ វត្ដច្បាប់ និងយកចិត្ដទុកដាក់បម្រើពលរដ្ឋ ដោយសំដីសុភាពរាបសារ អត្ដចរិតសមរម្យ គឺមិនបានបង្រៀន ឱ្យប្រើចរិតច្រឡោមខាង ហៅពលរដ្ឋអា មឹង នោះឡើយ តែមន្ដ្រីនគរ បាលខាងលើ រឿងអីបែរជាយកចរិតដូចជា អ្នកមិនចេះច្បាប់ មកអនុវត្ដបែបនេះទៅវិញ ដូច្នេះសុំថ្នាក់លើជួយបង្រៀនបន្ថែមផង ៕

Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname