មូស្គូ៖ កិច្ចចរចារវាងប្រទេសអ៊ីរ៉ង់
និងមហាអំណាចពិភពលោក នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកដំណោះស្រាយ
ផ្នែកការទូតជុំវិញវិបត្តិ នៃបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ
របស់ទីក្រុងតេអ៊ីរ៉ង់នោះ បានបង្កើតឲ្យមានការជាប់គាំង និងតានតឹងបន្តទៀតហើយ។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១២ នេះថា នៅក្នុងកិច្ចពិភាក្សាគ្នានេះដែរ វាជាឱកាសចុងក្រោយហើយ ដើម្បីស្វែងរកផ្លូវនៃក្តីសង្ឃឹម ក្នុងការស្វែងរកដំណោះស្រាយ ដែលកំពុងតែជាប់គាំង អស់រយៈពេលជាយូរមកហើយនោះ ដែលបណ្តាប្រទេសលោកខាងលិចជាច្រើន កំពុងស្វះស្វែងរកសញ្ញាណណាមួយ ដើម្បីឲ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ អាចបោះបង់នូវមហិចតារបស់ខ្លួន ក្នុងសកម្មភាពចម្រាញ់ សារធាតុអុយរ៉ាញ៉ូមនេះ។
ផ្ទុយទៅវិញ សមាជិកម្នាក់របស់គណៈប្រតិភូអ៊ីរ៉ង់ បានទម្លាក់នៃកិច្ចខិតខំប្រឹងប្រែងរបស់ បណ្តា ប្រទេសលោកខាងលិចទាំង នោះ ដោយលើកពេលនៃការពិភាក្សានេះ ទៅរសៀលថ្ងៃ ដដែល នោះ នៅវគ្គទីពីរវិញ ដែលបង្ហាញឲ្យឃើញថា លទ្ធផលនៃការចរចាឈានទៅរកផល អវិជ្ជមាន ហើយ។ លោកថាការចរចានេះជាបញ្ហាធំ។
លោក សាអ៊ីត ចាលីលី ដែលជាប្រធានចរចា កម្មវិធីនុយក្លេអ៊ែរលើកនេះ ក៏មានវត្តមាននៅក្នុង កិច្ចប្រជុំនេះដែរ រួមជាមួយនឹងប្រេសិតមកពី មហាអំណាចពិភពលោក ៦ផ្សេងទៀត ដែលមាន ទំាងអ្នកដែលចង់វាយប្រហារអ៊ីរ៉ង់ផងដែរ គឺអាមេរិក ព្រមទំាងប្រធានកិច្ចការនយោបាយ របស់សហគមន៍អឺរ៉ុបលោកស្រី ខាតធឺរៀន អាស្តុនផងដែរ ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនោះ។
ប្រមុខកាទូតរបស់អ៊ីរ៉ង់ បាននិយាយថា ផ្អែកលើការពិភាក្សា កាលពីព្រឹកមកនោះ វាសបញ្ជាក់ ឲ្យឃើញថា ការពិភាក្សាថ្ងៃទីពីរ គឺមិនចាំបាច់នោះទេ៕