អគារសារមន្ទីរលុយដែលកំពុងស្ថិតនៅក្រោមការសាងសង់ឡើងវិញ។ រូបថត ផា លីណា
ភ្នំពេញៈ
សារមន្ទីរលុយលើកដំបូងរបស់កម្ពុជានឹងត្រូវបានបើកដំណើរការនៅ
ឆ្នាំ២០១៥
ដែលជាផ្នែកមួយនៃការអភិរក្សរូបិយប័ណ្ណប្រវត្តិសាស្ត្ររបស់កម្ពុជា។
សារមន្ទីរជាលក្ខណៈប្រវត្តិសាស្ត្រនេះស្ថិតនៅក្រោមការគ្រប់គ្រង
របស់ធនាគារជាតិនៃកម្ពុជា
ដែលមានទីតាំងនៅជិតនឹងអគារផ្សារហ៊ុនថ្មីដែលកំពុងសាងសង់នៅ
ក្បែរ វត្តភ្នំ។
សារមន្ទីរនេះជាសំណង់អគារសម័យអាណានិគមបារាំង នឹងត្រូវជួសជុលឡើងវិញ។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC)
បាននិយាយឲ្យដឹងថា៖ «NBC
ចង់ឲ្យមានសារមន្ទីរមួយសម្រាប់ជាអត្ថប្រយោជន៍របស់ជាតិជាពិសេស
សម្រាប់ជាអត្ថប្រយោជន៍មនុស្សក្មេងៗដើម្បីរៀនសូត្រនិងយល់ដឹងពី
ប្រវតិ្តរបស់ប្រាក់ និងពីតួនាទីរបស់ធនាគារកណ្ដាល»។
លោកស្រីបានបន្ថែមថា
ធនាគារកណ្ដាលជាច្រើននៅលើពិភពលោកមានសារមន្ទីរប្រភេទនេះ។
សារមន្ទីរនេះនឹងបង្ហាញដល់ភ្ញៀវទេសចរពីប្រវត្តិសាស្រ្តរបស់
ប្រាក់រៀលខ្មែរ
និងការដាក់បង្ហាញពីរូបិយប័ណ្ណផ្សេងៗមានមកតាំងពីសម័យកាលខុសៗ
គ្នារបស់ប្រវត្តិសាស្រ្ដកម្ពុជា។
ប្រទេស កាណាដា ចិន អាល្លឺម៉ង់ និងអាមេរិក
ស្ថិតក្នុងចំណោមប្រទេសដែលមានសារមន្ទីរនេះដែលជាការឧទ្ទិសដល់
រូបិយប័ណ្ណរបស់ខ្លួន។ ធនាគារសហព័ន្ធរបស់អាមេរិកនៅ Chicago
បានដាក់តាំងបង្ហាញរូបិយប័ណ្ណជាប្រវត្តិសាស្ត្ររបស់អាមេរិក
រួមទាំងក្រដាស់ប្រាក់ ១០០០ ដុល្លារផងដែរ។
គណនីយករនៅ NBC ដែលមិនបញ្ចេញឈ្មោះបាននិយាយថា៖
«យើងចង់បានសារមន្ទីរនេះដើម្បីរក្សាឯកសារចាស់ៗ
និងបង្ហាញដល់ប្រជាជនពីប្រវត្តិសាស្រ្ដរបស់យើងអំពីប្រាក់កាក់
និងក្រដាស់ប្រាក់»។ លោកបាននិយាយថា
ធនាគារនេះមិនទាន់រួចស្រេចក្នុងការប្រកាសពីគម្រោងដល់សាធារណជននៅ
ឡើយទេ
ប៉ុន្តែព័ត៌មានលម្អិតកាន់តែច្រើននឹងត្រូវបានចេញផ្សាយទាក់ទងនឹង
ការបញ្ចប់នៃសំណង់នេះ។ លោកបានបន្ថែមថា
ការជួសជុលឡើងវិញត្រូវគេរំពឹងថានឹងបញ្ចប់នៅត្រឹម ២០១៥។
សារមន្ទីរដែលមានកម្ពស់ពីរជាន់នេះត្រូវផ្ដល់មូលនិធិទាំងស្រុង
ដោយធនាគារជាតិនៃកម្ពុជា
ប៉ុន្តែលោកមិនអាចបង្ហាញពីតួលេខពិតប្រាកដនោះទេ។
ខណៈដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ជាទូទៅនៅកម្ពុជា
វានឹងមិនត្រូវបានដាក់នៅក្នុងសារមន្ទីរនេះទេ។
រូបិយប័ណ្ណជាតិមានប្រជាប្រិយភាពបំផុតនៅចន្លោះឆ្នាំ ១៩៥៣
និងឆ្នាំ ១៩៧៤
ដែលត្រូវបានចេញស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង
ហើយបានលុបចោលដោយរបបខ្មែរក្រហម។
សារមន្ទីរលុយអាចជាអ្វីដែលប្រជាជនកម្ពុជាចាំបាច់ទទួលបានទំនុក
ចិត្តលើប្រាក់រៀលជាថ្មី។
លោក Allan Lim
អ្នកនិពន្ធសៀវភៅរូបិយប័ណ្ណកម្ពុជាស្ដីពីប្រវត្តិសាស្រ្ដប្រាក់
បានប្រើប្រាស់នៅកម្ពុជាបានថ្លែងថា៖
«វាអាចជួយបំបាត់ប្រាក់ដុល្លារអាមេរិកពីសេដ្ឋកិច្ចកម្ពុជាដែលពឹង
ផ្អែកយ៉ាងខ្លាំងលើប្រាក់ដុល្លារអាមេរិក»។
លោកបានបន្ថែមថា៖
«មានសារមន្ទីរស្ដីពីប្រាក់កម្ពុជាពិតណាស់អាចជួយដល់ប្រជាជន
ក្នុងស្រុកបច្ចុប្បន្នឲ្យយល់កាន់តែច្បាស់ពីរូបិយប័ណ្ណជាតិ»។
លោក Allan Lim ជាអ្នកប្រមូល
និងជាអ្នកស្រាវជ្រាវរូបិយប័ណ្ណកម្ពុជាចាប់តាំងពីឆ្នាំ ២០០១
បានពន្យល់ថា
កម្ពុជាមានរូបិយប័ណ្ណផ្សេងៗគ្នាក្នុងរយៈកាលប្រាំសតវត្សរ៍កន្លង
មក។ លោកបន្តថា
ការប្រមូលទុកប្រាក់រៀលរបស់លោកមកដល់បច្ចុប្បន្ននេះទំនងជាការ
ប្រមូលមួយដ៏ធំជាងគេនៅលើពិភពលោក»។
ចាប់តាំងពីការណែនាំជាថ្មីរបស់ខ្លួន
ធនាគារជាតិនៃកម្ពុជាបានចេញក្រដាស់ប្រាក់មួយចំនួនរួមទាំងការឲ្យ
ប្រើប្រាស់ក្រដាស់ប្រាក់ ១០០ ០០០ រៀលកាលពីខែ ឧសភាផងដែរ។
ទោះបីជាធម្មតាត្រូវបានជឿថា មិនមានប្រាក់កាក់
ឬក្រដាសប្រាក់ត្រូវបានគេប្រើប្រាស់រហូតដល់សតវត្សរ៍ទី១៥ ក៏ដោយ
ប៉ុន្តែការរកឃើញថ្មីៗ និងការស្រាវជ្រាវបានរកឃើញថា កាក់ប្រាក់
និងកាក់មាសមានតាំងពីសម័យនគរភ្នំ មុនសម័យអង្គរ។
សារមន្ទីរនេះអាចបង្ហាញប្រាក់កាក់បានមកពីសតវត្សរ៍ទី១៥
រហូតដល់សតវត្សរ៍ទី១៨
ដែលបានប្រើតាមរបៀបផ្សេងគ្នានៅក្នុងការបង្កើតឡើងជារូបភាព ដូចជា
ទន្សាយ ដំរី សេះ ក្តាម ក្ងោក ផ្កាឈូក ហាមសា
ដែលជាមន្តអាគមមានរូបប៉ុនកដៃសមគ្នា និង ហ្ការូដា
សត្វស្លាបមិនពិតនៅក្នុងសាសនាហិណ្ឌូ និងពុទ្ធសាសនា។
រូបិយប័ណ្ណ បុរាណរបស់កម្ពុជារួមមានកាក់ ទង់ដែង
និងកាក់ប្រាក់បានពីការគ្រប់គ្រងនៅសតវត្សរ៍ទី១៩របស់ស្ដេច
នរោត្តម និងកាក់ Piastre និងក្រដាសប្រាក់ឥណ្ឌូចិនរបស់បារាំង
បានប្រើប្រាស់ទូទាំងកម្ពុជា ឡាវ និង វៀតណាម
ក្នុងអំឡុងសម័យអាណានិគមនិយមបារាំងរបស់ប្រទេសនេះ។ លោកបន្តថា៖
«វាអាចផ្ដល់មោទនភាពដល់ប្រទេសជាតិដែលបានបាត់បង់ការទុកចិត្តលើ
ប្រាក់រៀលចាប់តាំងពីទសវត្សរ៍ ៧០ និង ៨០»។
អ្នកនិពន្ធខ្មែរមានដើមកំណើតអូស្រ្ដាលីអាចជាអ្នកផ្ដល់ជំនួយ
ក្នុងពេលអនាគត ដល់ការប្រមូលរបស់សារមន្ទីរនេះ។
អ្នកគ្រប់គ្រងមកពីធនាគារជាតិនៃកម្ពុជាបានទាក់ទងគាត់ កាលពីខែ
មីនាស្នើសុំការប្រមូលក្រដាស់ប្រាក់រៀលរបស់គាត់ដាក់ បង្ហាញនេះ។
ក្រុមហ៊ុនម៉ៅការបន្តកំពុងធ្វើការលើគម្រោងនេះបាននិយាយថា
ការជួសជុលឡើងវិញរបស់អគារនេះនឹងរក្សាការពារទុកបូរណភាពរបស់
ស្ថាបត្យកម្មអាណានិគមនិយមបារាំង។វិស្វករមកពីក្រុមហ៊ុន Alpha
Property Construction បានបន្ថែមថា
ការសាងសង់នេះបានចាប់ផ្ដើមកាលពីឆ្នាំមុន ហើយថាដំបូល
និងបន្ទប់ខាងមុខនឹងត្រូវបញ្ចប់នៅខែក្រោយ។
អគារនេះត្រូវបានសាងសង់តាំងពីឆ្នាំ ១៩២៦
ដែលជាទីតាំងរបស់ភ្នាក់ងារទេសចរណ៍មុនពេលត្រូវបានគេបោះបង់នៅ
ឆ្នាំ ២០០១។
ធនាគារ ជាតិនៃកម្ពុជាបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន សិង្ហបុរី
ZaStyle ជាក្រុមហ៊ុនទទួលម៉ៅការសំខាន់ក្នុងការជួសជុលនេះ។ បច្ចេកទេស
និងសម្ភារបន្ថែមនឹងត្រូវបាននាំមកពីប្រទេស សិង្ហបុរី ដើម្បី
បញ្ចប់ការសាងសង់នេះ។
វិស្វករបានបន្ថែមថា រូបសំណាកមួយឈុតបានយកមកពីខេត្ត កំពង់ធំនឹងដាក់ជំនួសរូបសំណាកខាងមុខដែលមានស្រាប់៕ PB
(POSTKHMER)