អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមានថា បើលោក ហ៊ុន សែន
និងក្រុមរបស់លោកហ៊ានប្រើប្រាស់កម្លាំងយោធាប្រឆាំងបាតុករនោះ
គឺទាំងលោកនាយករដ្ឋមន្ត្រី និងមន្ត្រីក្រោមបង្គាប់របស់លោក
ត្រូវប្រឈមមុខពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការថ្លែងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនេះ
ធ្វើឡើងនៅគ្រាលោកជួបពលរដ្ឋចំនួន ២ស្រុក គឺស្រុកអង្គរជ័យ
និងស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៩ សីហា។
លោកបន្តថាតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងមិនលើកលែងឲ្យលោក ហ៊ុន សែន
ប្រសិនបើលោកនៅតែបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងក្រុមបាតុករ
ពិតមែននោះ ព្រោះប្រទេសកម្ពុជា គឺជាសមាជិករបស់ស្ថាប័នមួយនេះ។
បើទោះជាបែបណា ការជួបអ្នកគាំទ្រនៅតាមមូលដ្ឋានដែលមេបក្សប្រឆាំងតែងធ្វើក្រោយ ថ្ងៃបោះឆ្នោត ហើយតែងធ្វើដំណើររួមគ្នានោះ នៅពេលនេះ លោក សម រង្ស៊ី មិនបានបង្ហាញវត្តមានជាមួយលោក កឹម សុខា នៅក្នុងពិធីនៅព្រឹកថ្ងៃច័ន្ទ នេះទេ។
លោក កឹម សុខា បានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ខកខានក្នុងការចូលរួមនេះ ព្រោះត្រូវបំពេញកិច្ចការមួយចំនួនជាមួយអង្គទូតប្រចាំប្រទេស កម្ពុជា។
ផ្ទុយពីការថ្លែងរបស់លោក កឹម សុខា លោករដ្ឋលេខាធិការ ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីវិញ អះអាងថា បើការធ្វើការបាតុកម្មរបស់បក្សប្រឆាំងនេះស្របទៅនឹងច្បាប់ គឺពុំមានអ្វីទាស់ខុសនោះឡើយ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា បើបាតុកម្មនោះឈានដល់មានវិបត្តិកើតឡើង អ្នកដឹកនាំបាតុកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
នៅចំពោះមុខអ្នកគាំទ្រជាង ១ពាន់នាក់ នៅស្រុកឈូក និងស្រុកអង្គរជ័យ លោក កឹម សុខា និយាយថា អ្នកដែលទទួលខុសត្រូវករណីនេះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញទេ។ លោកចាត់ទុកថា បក្សកាន់អំណាចមួយនេះ ព្យាយាមច្រានចោលម្ដងជាពីរដងនូវយន្តការដោះស្រាយវិបត្តិនយោបាយ ដែលស្នើដោយបក្សប្រឆាំងក្នុងការទាមទារឲ្យអង្គការសហប្រជាជាតិ ចូលរួមសង្កេតការណ៍ក្នុងក្រុមគណៈកម្មការចម្រុះ ដើម្បីរកការពិតពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត។
អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី គិតថា ច្បាប់អន្តរជាតិពិតជាមានប្រសិទ្ធភាពសម្រាប់វិបត្តិនយោបាយនៅ កម្ពុជា។ ទោះជាបែបណា លោកយល់ថា ភាគីទាំងពីរគួរបើកការចរចាណាមួយ ប្រសើរជាងទុកឲ្យសភាពការណ៍ទុំជោរហើយទើបដោះស្រាយ។
បរិបទនយោបាយនៅកម្ពុជា ការបោះឆ្នោតតែងជាប់គាំងក្រោយថ្ងៃបោះឆ្នោតរួចជាដរាប ក៏ប៉ុន្តែទោះជាបែបណា នៅនាទីចុងក្រោយនឹងអាចទម្លាយភាពទាល់ច្រកនេះបាន ដោយមានការសម្របសម្រួលផ្នែកនយោបាយ៕(RFA)
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងមហាបាតុកម្ម នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣។ |