ភ្នំពេញៈ ខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជាកំពុងប្រឈមទៅនឹងជំនន់ទឹកភ្លៀង និង ជំនន់ទឹកទន្លេមេគង្គ ដែលបង្ក ឡើងដោយឥទ្ធិពលនៃព្យុះ ត្រូពិច« Mangkhut »នេះបើតាមការអះអាងពីមន្ត្រី គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយនៅថ្ងៃនេះ។
លោកកែវវី អ្នកនាំពាក្យ គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ បានថ្លែងថា បច្ចុប្បខេត្តចំនួនបួនកំពុងប្រឈមនឹងទឹកជំនន់ ក្នុងនោះរួមមានខេត្ត បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម និងខេត្តក្រចេះ ។
លោក បានបន្តថា៖«បច្ចុប្បន្នការខូចខាតនៅមិនទាន់មានលក្ខណៈធ្ងន់ ធ្ងរនៅឡើយទេ ប៉ុន្តែវា នឹងមានផលប៉ះពាល់ខ្លាំងប្រសិនបើក្នុងអំឡុង ១០ ថ្ងៃខាងមុខទឹកនៅតែបន្តជនលិច»។
យោងតាមព្រឹត្តិបត្រព័ត៌មាននិងព្យាករកម្ពស់ទឹកទន្លេរបស់នាយ កដ្ឋានជលសាស្ត្រនិងការងារទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមដែល បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថាកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយខេត្តក្រចេះមាន កម្ពស់ ១៩,៥៦ ម៉ែត្រ ខ្ពស់ជាងកាលពីឆ្នាំទៅ ១,៥៦ ម៉ែត្របើធៀបក្នុងរយៈពេលដូចគ្នា។(POSTKHMER)