មេដឹកនាំគណបក្សសង្គ្រោះជាតិ
បានដាក់លិខិតតវ៉ាផ្លូវការមួយទៅកាន់អង្គការសហប្រជាជាតិ (អ.ស.ប)
ហើយ។ គណបក្សសង្គ្រោះជាតិ មិនទទួលយកលទ្ធផលបឋម
និងមិនផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥
ទេ
ហើយបានទទូចទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះមួយដែលមាន
អង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឲ្យអង្គការនេះបញ្ជូនអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើជាអ្នកសង្កេតការណ៍ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
លិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី៥ ខែសីហា តែចេញផ្សាយជាសាធារណៈនៅថ្ងៃទី៨ ខែសីហា ផ្ញើជូនលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ដំណើរការនៃការបោះឆ្នោតមិនត្រូវបានធ្វើឡើងក្នុងភាពសេរី និងត្រឹមត្រូវនោះទេ គឺដូចដែលអង្គការអន្តរជាតិ និងអង្គការក្នុងស្រុកដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតបានរក ឃើញ ហើយលោកបានបដិសេធចោលនូវលទ្ធផលនោះ។
លោក សម រង្ស៊ី បានលើកឡើងក្នុងលិខិតនោះថា អង្គការសហប្រជាជាតិជាអ្នកដែលបាននាំការបោះឆ្នោតលើកដំបូងមកកាន់ កម្ពុជា កាលពីឆ្នាំ១៩៩៣។ ដូច្នេះគណបក្សសង្គ្រោះជាតិ ជឿជាក់ថា អង្គការសហប្រជាជាតិអាច និងគួរតែបន្តតួនាទីរបស់ខ្លួនក្នុងការធានាឲ្យបានថា ដំណើរការលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋានកំពុងប្រព្រឹត្តទៅនៅក្នុង ប្រទេសដ៏ងាយបែកបាក់មួយនេះ។
លោក សម រង្ស៊ី បានលើកឡើងថា ប្រជាធិបតេយ្យនឹងបាត់បង់អត្ថន័យរបស់ខ្លួន ប្រសិនបើដំណើរការនៃការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងភាពលម្អៀង។
ក្នុងលិខិតដដែល លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលលោក សម រង្ស៊ី ថា ទាំងអង្គការសហប្រជាជាតិ ទាំងព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចស្របតាមច្បាប់ក្នុងការធានាថា ការបោះឆ្នោតមានលក្ខណៈសេរី និងត្រឹមត្រូវ ក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមួយនេះ។ លោក សម រង្ស៊ី បានលើកឡើងថា ប្រសិនបើការបោះឆ្នោតមិនមានលក្ខណៈសេរី និងត្រឹមត្រូវនោះ ភាគីទាំងពីរកំពុងអនុវត្តដោយរំលោភលើកិច្ចព្រមព្រៀងនេះហើយ។
ថ្វីបើគណបក្សប្រជាជនកម្ពុជា គាំទ្រឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃ ការបោះឆ្នោតក៏ពិតមែន តែគណបក្សកាន់អំណាចនេះមិនគាំទ្រឲ្យមានវត្តមានរបស់បរទេសក្នុង ដំណើរការស៊ើបអង្កេតនោះឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា វត្តមានរបស់អង្គការសហប្រជាជាតិក្នុងដំណើរការស៊ើបអង្កេតមានភាពចាំ បាច់ ព្រោះថា ប្រជាពលរដ្ឋលែងមានជំនឿទុកចិត្តលើគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតទៀតហើយ ហើយត្រូវតែមានការសម្រេចមួយដែលអាចឲ្យគ្រប់ភាគីទាំងអស់ទទួលយក ដោយស្ងប់ចិត្ត។
លោក យឹម សុវណ្ណ៖ «មិនអាចទៅធ្វើ រៀបចំការបោះឆ្នោតមួយដែលមានភាពមិនប្រក្រតីចាក់ស្រេះកាន់តែជ្រៅ ទៅៗ ហើយចេះតែបណ្ដែតបណ្ដោយឲ្យធ្វើឡប់ឡែតាមតែអំពើចិត្តបែបនេះ គឺយើងមិនអាចធ្វើអ៊ីចឹងទៅបានទេ ត្រូវតែមានការដោះស្រាយ ដើម្បីជម្រះគ្នាឲ្យស្អាត ដើម្បីធ្វើម៉េចចូលទៅសម្រាប់អ្នកឈ្នះ ឈ្នះក៏ឲ្យកិត្តិយស ហើយអ្នកចាញ់ ចាញ់ក៏អស់ចិត្ត»។
បន្ទាប់ពីលទ្ធផលបឋម និងមិនផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ គណបក្សសង្គ្រោះមិនបានឯកភាពនោះទេ ហើយគណបក្សប្រឆាំងនេះ បានស្នើឲ្យបង្កើតគណៈកម្មការចម្រុះមួយដែលមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្ដាល ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទាត់ចោលសំណើនេះ ហើយថា ការធ្វើបែបនេះ គឺហួសពីសមត្ថកិច្ចរបស់គ.ជ.ប.។ គ.ជ.ប យល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេតមួយដែលមានសមាសភាពត្រឹមតែភាគី គ.ជ.ប និងតំណាងគណបក្សនយោបាយ ២ ដែលមានសំឡេងឆ្នោតជាប់ក្នុងការបោះឆ្នោតនេះប៉ុណ្ណោះ។
ជុំវិញភាពចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតនេះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែសីហា បានជំរុញឲ្យកម្ពុជា ដោះស្រាយពាក្យបណ្ដឹងស្ដីពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតប្រកប ដោយភាពត្រឹមត្រូវនិងតម្លាភាព៕(RFA)
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) |