ក្រោយការបាញ់ប្រហារយ៉ាងសាហាវកាលពីឆ្នាំ២០០៣ ទូច ស៊ុននិច
បានរងរបួសរ៉ាំរ៉ៃរហូតត្រូវប្រើម៉ាស៊ីនជួយដកដង្ហើម
ហូបអាហារដោយដាក់ទុយោ
និងរងភាពឈឺផ្សាត្រង់មុខរបួសគ្រាប់កាំភ្លើងចំនួន ៣ គ្រាប់។
ប៉ុន្តែភាពឈឺចាប់នៃរបួសនេះ ត្រូវបានលោក សុះ ម៉ាច
ប្រធានសមាគមសិល្បករខ្មែរដែលបានទៅជួប និងសួរសុខទុក្ខ ទូច
ស៊ុននិច
និងគ្រួសារដោយផ្ទាល់នៅសហរដ្ឋអាមេរិកកាលពីពីរខែមុននេះ
បញ្ជាក់ឲ្យដឹងថា របួសរបស់ទូច ស៊ុននិច
បានជាសះស្បើយពីការបាញ់ប្រហារដោយគ្រាប់គីមីហើយ។
នៅក្នុងបេសកកម្មទៅសហរដ្ឋអាមេរិកលោក សុះ ម៉ាច បានទៅជួបជជែកលេងក្នុងភាពស្និទស្នាលបំផុតជាមួយនឹង ទូច ស៊ុននិច ដោយផ្ទាល់មុននឹងលោកមកស្រុកខ្មែរវិញ។ លោកបានឲ្យដឹងថា ទូច ស៊ុននិច នៅពេលនេះបានជាសះស្បើយពីរបួសអស់ហើយ ហើយនាងអាចនិយាយស្តីធម្មតា ប៉ុន្តែនាងមិនអាចក្រោក ឬក៏មានចលនាបានទេ។
លោក សុះ ម៉ាច និយាយថា៖«ខ្ញុំបានទៅជួបទូច ស៊ុននិច និងឪពុករបស់នាងក្នុងភាពស្និទស្នាលបំផុត ខ្ញុំចង់បញ្ជាក់ថា នាងជាហើយ បើតាមសម្តីជជែកគ្នា គ្មានអ្នកណាម្នាក់ថា ស៊ុននិច មានបញ្ហាទេ គ្រាន់តែនាងមិនអាចកម្រើក ឬក៏ដើរបាន»។(POSTKHMER)