ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កំពុងពិចារណាដោះលែងយុវជន ៤នាក់
ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ
ក្រោមបទចោទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល
បន្ទាប់ពីមេធាវី
និងគ្រួសាររបស់យុវជនទាំងនោះបានដាក់លិខិតសុំធានាឲ្យនៅក្រៅឃុំ
បណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែសីហា។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍ថា មេធាវីការពារក្តីឲ្យយុវជន ៤នាក់ រួមនឹងគ្រួសាររបស់ពួកគេ បានមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ដាក់លិខិតសុំធានាឲ្យយុវជនទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកបញ្ជាក់ថា លិខិតសុំធានានៅក្រៅឃុំនៅលើដៃលោក សេង នាង ជាចៅក្រមកាន់រឿងក្តីនេះ ហើយចៅក្រមកំពុងពិនិត្យ និងពិចារណាចំពោះសំណើរបស់ពួកគេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទេ នៅថ្ងៃទី១៩ ខែសីហា ដោយលោកប្រាប់ថា កំពុងជាប់រវល់។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនយុវជន ៤នាក់ នៅក្នុងពន្ធនាគារកាលពីថ្ងៃទី១៧ ខែសីហា ក្រោមបទចោទថា បានញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ យុវជនទាំង ៤នាក់នោះ មានឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និងកញ្ញា សុខ ដាលីន។
បងស្រី កញ្ញា សុខ ដាលីន គឺអ្នកស្រី អ៊ិន សុភាពរី ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីនិងមេធាវីបានធ្វើលិខិតសុំធានាប្អូនស្រីនៅក្រៅឃុំ បណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី១៩ ខែសីហា។ អ្នកស្រីសង្ឃឹមថា ចៅក្រមនឹងដោះលែងយុវជនទាំង ៤នាក់ រួមទាំងប្អូនគាត់ផងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រមហាក់មានឆន្ទៈដោះលែងពួកគេឲ្យមានសេរីភាពវិញ។
អ្នកស្រីបញ្ជាក់ថា សមត្ថកិច្ចបានទូរស័ព្ទហៅអ្នកស្រីនិងមេធាវីយ៉ាងប្រញាប់កាលពីព្រឹក ថ្ងៃ១៩ សីហា ឲ្យទៅតុលាការ ដើម្បីដាក់ពាក្យសុំធានាប្អូន និងយុវជនទាំងនោះឲ្យនៅក្រៅឃុំ ខណៈដែលគាត់និងមេធាវីមិនទាន់ទាំងត្រៀមខ្លួនស្រួលបួលទៅធានា ពួកគេ។
ព័ត៌មានពីអង្គការសង្គមស៊ីវិលដែលតាមដានករណីនេះឲ្យដឹងថា ដំបូងចៅក្រមគ្រោងនឹងដោះលែងពួកគេភ្លាមៗ បន្ទាប់ពីមានលិខិតសុំធានានៅក្រៅឃុំរបស់មេធាវី និងគ្រួសារយុវជនទាំងនោះ។ ប៉ុន្តែដោយរៀបចំឯកសារមិនទាន់ទើបសម្រេចពន្យារការដោះលែងនៅថ្ងៃទី ២០ ខែសីហា។
មានការរិះគន់ជាច្រើនពីក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ចំពោះការចាប់ខ្លួនយុវជនទាំងនោះ ដោយគ្រាន់តែពួកគេមានបំណងយកផ្កាទៅចែកជូនកងទ័ពក្នុងន័យសុំ សន្តិភាព។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៩ ខែសីហា អំពាវនាវសុំឲ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់យុវជនទាំង ៤នាក់។
អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកានៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួនយុវជនេះ កើតឡើងស្របពេលដែលយុវជនងើបឡើងចូលរួមក្នុងនយោបាយ និងក្នុងពេលដែលមានរបាយការណ៍ពីការបង្កើនកម្លាំងយោធានៅក្នុង រាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចោទ ជាសំណួរក្នុងសេចក្ដីថ្លែងការណ៍ដែរ ដោយចោទសួរថា តើមានមូលដ្ឋានអីដែលគ្រាន់តែចែកផ្កាក្លាយជាការប៉ុនប៉ងញុះញង់ ឲ្យមានបទឧក្រិដ្ឋ។ លោកចាត់ទុកថា ការចាប់ខ្លួនយុវជននេះ ជាការប៉ុនប៉ងយ៉ាងច្បាស់មួយដើម្បីគំរាមដល់យុវជនកម្ពុជា កុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកការចាប់ខ្លួនយុវជនទាំងនោះជាការរំលោភបំពានធ្ងន់ធ្ងរ ទៅលើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់។ អង្គការនេះយល់ឃើញថា សកម្មភាពរបស់យុវជនយកផ្កា និងទឹកសុទ្ធចែកជូនកងទ័ព ដែលរាជរដ្ឋាភិបាលចល័តចូលក្រុង ដោយភ្ជាប់នូវពាក្យថា ប៉ូលិស ប៉េអឹម ទាហាន និងប្រជាជនខ្មែរ ជាគ្រួសាររួមឈាមតែមួយ មិនមែនជាការញុះញង់និងខុសច្បាប់ទេ។
រីឯអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក សន ម៉ាគិនថូស (SEAN McIntosh) ឲ្យដឹងតាមសារអេឡិចត្រូនិក នៅថ្ងៃទី១៩ ខែសីហា បញ្ជាក់ថា ខាងស្ថានទូតសហរដ្ឋអាមេរិក ដឹងអំពីការចាប់ខ្លួនយុវជនទាំង ៤នាក់នោះ។ ស្ថានទូតនឹងតាមដានការវិវត្តន៍នានាលើករណីនេះ៕(អត្ថបទទាំងស្រុងពី RFA)