Sunday, August 26, 2012

រឿងដាក់ថ្នាំសណ្ដំ និងរំលោភតារាស្រី៦០នាក់ ត្រូវ Li Zongrui បដិសេធ

បើទោះជាបានចេញមកសារភាព រឿងដាក់ថ្នាំសណ្ដំ និងរំលោភតារាស្រី៦០នាក់ ប៉ុន្ដែ លោក
Li Zongrui  បានបដិសេធ ហើយនិយាយថា ពួកតារាស្រីទាំងនោះ ស្ម័គ្រចិត្តដោយខ្លួនឯង។
បន្ទាប់ពីបានសុំចូលមកសារភាពទោស ក្នុងករណីចោទប្រកាន់ថា បានដាក់ថ្នាំសណ្ដំ និងបាន
រំលោភតារាស្រីចំនួន ៦០នាក់ ពេលនេះ ក្រោមការផ្ដល់យោបល់ពីក្រុមមេធាវីរបស់ខ្លួន លោក
Li Zongrui  បានធ្វើការបដិសេធថា ខ្លួនមិនបានប្រព្រឹតអំពើដាក់ថ្នាំសណ្ដំ និងចាប់រំលោភ នោះ
ឡើយ។

Li Zongrui  បានអះអាងថា ក្រុមតារាទាំងនោះបានស្ម័គ្រចិត្តរួមដំណេកជាមួយខ្លួន។ នៅពេល
ត្រូវបានសួរថា ហេតុអ្វីបានជានារីរងគ្រោះមួយចំនួន មានស្មារតិមិនល្អ និងមានហាក់ដូចត្រូវថ្នាំ
សណ្ដំ Li Zongrui  ឆ្លើយថា នេះគឺដោយសារពួកនាងស្រវឹងស្រា។

Li Zongrui  បន្ដថា ៖ "ពួកនាងបានដឹងថា ខ្ញុំដាក់កាមេរ៉ាថត ប៉ុន្ដែពួកគេក៏យល់ព្រមអោយថត។
តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសចំពោះកំហុសនេះ ដែលបានធ្វើអោយពុកម្ដាយ
របស់ខ្ញុំ ត្រូវរងសម្ពាធ"៕

Comments system

Disqus Shortname