យ៉ាងហោចណាស់មនុស្ស១១នាក់បាន
ស្លាប់
បន្ទាប់ពីហេតុការណ៍ឧទ្ធម្ភាគចក្រហោះធ្លាក់កាលពីថ្ងៃព្រហស្បតិ៍
ខែសីហា ឆ្នាំ២០១២ ស្ថិតនៅភាគខាង ត្បូងអាហ្វហ្គានីស្ថាន ។
ប្រភពព័ត៌មានCNN បានផ្សាយថា ឧទ្ធម្ភាគចក្រប្រភេទ UH-60 Black
Hawk របស់បង់តាហ្គន់បានជួបហេតុ
ការណ៍អាក្រក់ដោយសម្លាប់ជនស៊ីវិល, អ្នកបកប្រែ,
កម្លាំងទាហានអាហ្វហ្គានីស្ថាន និងកងកម្លាំងអាមេរិកសរុប១១
នាក់។ មូលហេតុបណ្ដាលឱ្យហេតុការណ៍
កើតឡើងកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
មន្ដ្រីប៉ង់តាហ្គន់បានចេញ សេចក្ដី ថ្លែងការណ៍ថា ខ្លួនកំពុងស៊ើបអង្កេត ករណីខាងលើនេះដើម្បីធ្វើឱ្យច្បាស់ថា តើហេតុការណ៍នេះកើតឡើងដោយសារ តែការលបបាញ់ប្រហារ ឬដោយសារ តែបញ្ហាម៉ាស៊ីនឬយ៉ាងណា ។
ការិយាល័យអភិបាលខេត្ដកាន់ដាហា បានចេញសេចក្ដីថ្លែងការណ៍ថា ឧទ្ធម្ភាគ ចក្រកំពុងហោះល្បាត បន្ទាប់ពីចុះចត នៅតំបន់ ជីណាតូ ស្ថិតនៅ សះវាលីខាត ខេត្ដកានដាហា ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមជំនាញយោធាបានសង្ស័យថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងដោយសារតែការលបវាយឆ្មក់ ៕