Tuesday, August 21, 2012

កូរ៉េ​​​ខាង​ត្បូង​​​​ និងអាមេរិក​ធ្វើ​សម​យុទ្ធយោ​ធា​រួម

បណ្តា​អ្នក​​​ទទួល​ខុស​ត្រូវ​​ខាងយោធា​​គូស​បញ្ជាក់​ ថា កូរ៉េ​ខាង​ត្បូង​​ និងសហរដ្ឋ​អាេមរិក​បាន​បើក​ធ្វើ​​កាលពី​​ថ្ងៃទី២០ ​សីហា នូវ​សម​យុទ្ធ​​យោធា​រួម​​មួយ​ដែល​​​សំដៅ​​កែលំអ​​ការ​រៀប​ចំ​​ប្រឆាំង​​​ ការគំរាម​កំហែង​​​នានា​ដល់​សន្តិសុខ​របស់​ខ្លួន ។​​សមយុទ្ធ​​​នេះ​មាន​ឈ្មោះថា ​ULCHI FREEDOM GUARDIAN ប្រមូល​​ផ្តុំទាហាន​​​កូរ៉េ​ខាងត្បូង​​ចំនួន​ប្រមាណ​​ជា​​៥៦.០០០​នាក់ និង​ទាហាន​​​អាមេរិក​​ប្រមាណ​ជា​៣០.០០០​នាក់ ។
ក្នុង​សេចក្តី​​​ប្រកាស​មួយ​ឧត្តម​សេនីយ៍​​ JAMES D.THURMAN មេ​បញ្ជា​ការ​​កងទ័ព​​​អាេមរិក​ថ្លែង​ថា  ULCHI FREEDOM GUARDIAN ជាសមយុទ្ធ​ដ៏ធំ​មួយ​​​ ដើម្បី​ពង្រឹង​​ការ​រៀបចំ​​កងទ័ព​កូរ៉េ​​ខាង​ត្បូង ​​ និង​កង​ទ័ព​​សហរដ្ឋអាេមរិក ។ សមយុទ្ធ​​​នេះ​នឹង​ផ្តោត​លើ​​បណ្តា​សេណារីយ៉ូប្រាកដ​និយម​ទាំង​ឡាយ​​ ហើយ​​នឹង​អាច​ឱ្យ​សម្ព័ន្ធ​​មិត្ត​ទាំង​២​​ធ្វើ​ការ​​ហ្វឹកហ្វឺន​​លើ​បណ្តា​ ​ភារកិច្ច​​​​ដែល​សំខាន់បំផុត​​​​ក្រោម​​បញ្ជា​ការ​ឯក​ភាព​ក្នុង​កម្រិត​​ រដ្ឋាភិបាល​មួយ ។
​កងទ័ព​កូរ៉េ​ខាង​​ជើង​ត្រូវ​បានផ្តល់​ព័ត៌មានពី​ការ​ ​ធ្វើ​សម​យុទ្ធ​​​នេះ ហើយ​ប្រាប់ថា ​​​សមយុទ្ធ​នោះ​ពុំ​មានចេតនា​​បង្កហេតុ​ណាមួយ​​ឡើយ ។​លោកគីម ជុង​អ៊ុន ​មេដឹក​នាំ​​កំពូលកូរ៉េ​​ខាង​ជើង​​​បានចុះ​​ទៅពិនិត្យ​​​កងឯកភាព​​​​​ កាំភ្លើង​​ធំ​ទាំង​ឡាយ​​​នៅជួរ​​មុខ​ប៉ុន្មាន​​​ថ្ងៃ​មុនក្រុង​សេអ៊ូល ​និង​ក្រុង​វ៉ាស៊ីន​តោន ចាប់​ផ្តើម​​សម​យុទ្ធ​​យោធា​​នេះ។
លោក​គីម ជុងអ៊ុន ​បានរិះគន់​យ៉ាង​ខ្លាំងក្លា​​ចំពោះ​​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ដែល​​លោក​ចោទប្រកាន់​ថា គំរាមកំហែង​​​ដល់​សន្តិភាព និង​ស្ថិរភាព​​ពុំត្រឹម​​តែ​កូរ៉េ​ខាង​ជើង​​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​​គំរាមកំហែង​ដល់​តំបន់​​ និង​ពិភព​លោក​ផង​ដែរ ដោយ​តែងធ្វើ​ជា​ទៀង​ទាត់​នូវសមយុទ្ធ​​យោធា​បង្កហេតុ ។សមយុទ្ធ​យោធារួម​លើកនេះ ត្រូវ​បញ្ចប់​​រហូត​ដល់​ថ្ងៃទី៣១ សីហា ៕

Comments system

Disqus Shortname