ភ្នំពេញ ៖ កម្មករបុកគ្រឹៈម្នាក់ បានបែក ក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីសសរបេតុងកំពស់ ជាង២ម៉ែត្របានដួលរលំសង្កត់លើ ខណៈដែលជនរង គ្រោះកំពុងរៀបចំបុកគ្រឹះផ្ទះល្វែងឱ្យរបស់ក្រុមហ៊ុនហុងពិសិដ្ឋ ដែលមានថៅកែក្រុមហ៊ុនឈ្មោះហុងឡេង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះកែវ សុខឃី អាយុជាង២០ឆ្នាំ មានមុខរបរជាកម្មករបុកគ្រឹៈ ស្នាក់នៅភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំំណើត ភូមិប្រសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ បន្ទាប់ពីសសរបេតុងមួយដើមនេះ បានដួលហើយកិនមកលើរូបគាត់ ។
គ្រោះថ្នាក់នេះ ត្រូវបានគេស្ដីបន្ទោសថា ខ្វះខាតបច្ចេកទេសរបស់ប្រធានក្រុមហ៊ុន ចំពោះការបុកគ្រឹៈដាំបង្គោលបេតុង ដែលជាហេតុនាំឱ្យដួល រលំសង្កត់លើកម្មកររបស់ខ្លួន ។ ដូច្នេះតើក្រុមហ៊ុននេះមាននរណាទុកចិត្ដទៀតសម្រាប់ជួលបុកគ្រឹៈធ្វើផ្ទះនោះ។