Monday, August 20, 2012

Vj អេដា និង គង់ ចំរុង ហែក​ហួរ​គ្នា យ៉ាង​អសុរោះ គ្រោង​ឡើង​តុលាការ

ភ្នំពេញៈ តារា​ចម្រៀង​ហ៊ីប​ហប​ស្រី​ដែល​បាន​រៀប​ការ​ជាមួយ​នឹង​កូន​ប្រុស​មន្ត្រី​ យោធា​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​នាង អេដា បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ហែក​ហួរ​គ្នា​យ៉ាង​ចាស់​ដៃ​ទៅ​វិញ​ទៅ​មក​ជាមួយ​ តារា​សម្តែង​ការ៉ាអូខេ​លោក គង់ ចំរុង នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បណ្តាល​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ ក្រញាង​ខ្លួន​។ ទន្ទឹម​នឹង​ការ​ជេរ​ប្រមាថ​យ៉ាង​អសុរោះ​ជា​សាធារណៈ​នេះ អេដា បាន​ប្រកាស​ថា​នឹង​ប្តឹង គង់ ចំរុង ឡើង​តុលាការ​។
សង្គ្រាម​ពាក្យ​ សម្តី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​រវាង​តារា​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង​ពាក់ ​ព័ន្ធ​នឹង​ការ​រិះ​គន់​ជុំវិញ​ភាព​សិច​ស៊ី​ហួស​ហេតុ​មួយ​ ចំនួន​នៅ​លើ​ហ្វេស​​ប៊ុក​ ហើយ​នៅ​ពេល​ប្រទាក់​សម្តី​គ្នា​ក៏​បង្កើត​ជា​ជម្លោះ​តែ​ម្តង​។ តាម​រយៈ​ការ​រៀប​រាប់​របស់​តារា​សម្តែង គង់ ចំរុង ទំនង​ជា​រឿង​នេះ​កើត​ឡើង​ដោយ​សារ អេដា បាន​ប្រើ​ពាក្យ​អសុរោះ​មួយ​ចំនួន​ដូច​ជា​ «សំផឹង» និង «Gay» ជា​ដើម​​រិះ​គន់​ទៅ​លើ​អ្នក​សិល្បៈ និង​មនុស្ស​មួយ​ចំនួន​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មាន​កំហឹង​។
ឆ្លើយ​តប​នឹង​ការ​រិះ​គន់​នេះ គង់ ចំរុង បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​​ផ្ញើ​ទៅ​អេដា វិញ​ដែល​ភ្នំពេញ ប៉ុស្តិ៍ សូម​ធ្វើ​ការ​ដក​ស្រង់​សម្តី​ទាំង​ស្រុង​មក​ចុះ​ផ្សាយ​។
គង់ ចំរុង បាន​សរសេរ​ថា៖​«​Hi all my Dear F!​ មាន​អ្នក​ណា​គេ F ជាមួយ Vj ADDA អត់? ខ្ញុំ​សុំ​ផ្ញើ​ពាក្យ​ខ្លះ​ទៅ​ប្រាប់​នាង ហេតុ​អ្វី​នាង​ប្រើ​ពាក្យ​អសុរោះ​ ឬ​ក៏​គេ​ហៅ​ថា ពាក្យ​លាមក​នៅ​ទំព័រ Facebook ជា​អ្នក​សិល្បៈ​ដូច​គ្នា​ហេតុ​អ្វី​ក៏​មក​ជេរ​គ្នា​បែប​នេះ​? យើង​ថា គេ​ជា​ សំផឹង និង Gay ខ្ញុំ​សួរ​ថា យើង​ហ្នឹង​វិញ ADDA អែង​ធ្លាប់​ធ្វើ​សំផឹង​ខ្លួន​អែង​មែន​បាន​គិត​ថា គេ​ដូច​យើង​ ប្រហែល​ហើយ​។ មួយ​ទៀត​យើង​ថា គេជា Gay យើង​ធ្លាប់​មាន Sex ជាមួយ​តារា​ប្រុស​ហ្នឹង​មែន​បាន​ដឹង​ថា គេ​ជា Gay ? ខ្ញុំ​គិត​ថា ADDA អែង​ហ្នឹង​ច្រណែន​នឹង​គេ​តារា​ស្រី​ៗ​ទាំង​នោះ​វិញ​ទេ ព្រោះ​រូប​រាង​មិន​គ្រប់​លក្ខណៈ​ដូច​គេ អាក្រក់​កន្តឿ...មុន​នឹង​ថា​ឲ្យ​គេ លាង​ក្តិត​ខ្លួន​ឯង​ឲ្យ​ជ្រះ​សិន​ទៅ ចាំ​មក​លាង​ឲ្យ​គេ បើ​តាម​ដឹង​យើង​ហ្នឹង​ប្រវត្តិ​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ មិន​បាច់​ព្យាយាម​បិទ​បាំង​ការ​ពិត​នោះ​ទេ កុំ​ភ្លេច​កំណើត​ និង​ស្រមោល​ខ្លួន​ឯង​នោះ ធ្វើ​ខ្លួន​ឯង​និយាយ​ខ្មែរ​មិន​ច្បាស់​អី​ខ្ពើម​ណាស់...បញ្ជាក់​ថា រូប​ភាព​ Sexy ទាំង​អស់​នោះ​ជា​រូប​ដែល​គេ​ចុះ​ផ្សាយ​យូរ​មក​ហើយ ២​ឆ្នាំ​ជាង​ហើយ មិន​មែន​ថ្មី​ៗ​នេះ​ទេ តែ​យើង​ហ្នឹង​បាន​តែ​ព្រុស​​​តែ​តាម​ក្រោយ​ខ្នង​គេ​ទេ ឃើញ​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ពី​គេ បាន​ដៃ​មក​ជេរ​ដែរ។ បើ​ ADDA ឯង​ខ្លាំង​ពេល​រូប​ភាព Sexy ទាំង​នេះ​ចេញ​ផ្សាយ​ដំបូង​ ម៉េច​ក៏​មិន​អើត​ក្បាល​ចេញ​មក​ជេរ​គេ​ទៅ ចាំ​បាច់​មក​ហ៊ាន​ជេរ​គេ ពេល​សារ​ព័ត៌​មាន​ទើប​តែ​ចុះ​ផ្សាយ​ធ្វើ​​អី? កុំ​ខ្លាំង​ពេក​ សំផឹង ខ្លួន​ឯង ដើរ​ដៀល​គេ​សំផឹង​ទៅ​វិញ...(Fuck u Bitches so...) ។
នៅ​ពេល ​បាន​ឃើញ​ពាក្យ​សម្តី​របស់ គង់ ចំរុង បង្ហោះ​ទៅ​ឲ្យ​នាង​បែប​នេះ​ អេដា បាន​ឲ្យ​ដឹង​ថា នាង​នឹង​ប្តឹង​ទៅ​កាន់​តុលាការ ហើយ​ស្នើ​សុំ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ការ​សរសេរ​របស់ គង់ ចំរុង ទាំង​អស់​ជួយ​ធ្វើ​ជា​សាក្សី​។
នាង​បាន​សរសេរ​វិញ​ថា៖​«​គង់ ចំរុង ជា​តារា​ខារ៉ាអូខេ​ម្នាក់​។ អ្នក​ឯង​[គង់ ចំរុង] នឹង​ជួប​ខ្ញុំ​នៅ​ឯ​តុលាការ​។ ខ្ញុំ​ត្រូវ​ការ​អ្នក​ដែល​បាន​អាន​អត្ថបទ​នេះ​ទាំង​អស់ ជួយ​ធ្វើ​ជា​សាក្សី​។ សូម​អរគុណ​»។
ប៉ុន្តែ​នៅ​ពេល​ទាក់​ទង​សួរ​ដោយ​ ផ្ទាល់​មាត់ តារា​រូប​នេះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ ព្រោះ​ទូរ​ស័ព្ទ​ដែល​នាង​ធ្លាប់​ប្រើ​មាន​បុរស​ម្នាក់​លើក ហើយ​ឆ្លើយ​ថា ច្រឡំ​លេខ​។
ដោយ​ឡែក​លោក គង់ ចំរុង បាន​បំភ្លឺ​ចំពោះ​រឿង​នេះ​ថា លោក​មិន​បាន​ជេរ​ប្រមាថ​អ្នក​ចម្រៀង អេដា ឡើយ ហើយ​ក៏​មិន​បាន​បង្ហោះ​ការ​ជេរ​ដៀល​នៅ​ហ្វេស​ប៊ុក​ដែរ តែ​លោក​បាន​ដាក់​បន្ទុក​ថា ការ​បង្ហោះ​ទាំង​ប៉ុន្មាន​គឺ​អ្នក​គាំទ្រ​ជា​អ្នក​ធ្វើ​ ព្រោះ​មិន​អាច​អត់​ទ្រាំ​នឹង​ទង្វើ​របស់ អេដា បាន​។ គង់ ចំរុង បាន​បញ្ជាក់​ថា​មាន​អ្នក​ប្រើ​ Account Facebook របស់​លោក ដើម្បី​បង្ហោះ​រឿង​នេះ​។
តារា​ដែល​មាន​ភាព​ស្អិត​ល្មួត​ជាមួយ អេនឌី រូប​នេះ​បាន​និយាយ​ថា៖​«​បាទ​បង!​ រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​មាន​ពេល​លេង​ទេ។ អ្នក​បង្ហោះ​ខ្ញុំ​អត់​ដឹង​ទេ តែ​ឮ​ថា អេដា ជា​អ្នក​បង្ហោះ​មុន ជេរ​អ្នក​សិល្បៈ​ដែល​បង្ហោះ​រូបភាព​សិច​ស៊ី ហើយ​ពួក​ Fan គាត់​ខឹង ព្រោះ​សិល្បៈ​ដូច​គ្នា​ម៉េច​ក៏​គាត់​មក​ជេរ​អ៊ីចឹង»។ លោក​បាន​បន្ត​ថា៖​ «​ពួក​ Fan គាត់​បាន​យក Account របស់​ខ្ញុំ​ទៅ​លេង ខ្ញុំ​អត់​ដឹង​ទេ»។​
ពាក់ព័ន្ធ​នឹង​គម្រោង​ប្តឹង​របស់ អេដា ទៅ​កាន់​តុលារ​ការ គង់ ចំរុង បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​ដូច​ជា​មិន​អី​ផង ព្រោះ​ខ្ញុំ​នឹង​ប្រឈម​មុខ​ច្បាប់ បើ​ខ្ញុំ​បាន​ធ្វើ ប៉ុន្តែ​ខ្ញុំ​អត់​បាន​ធ្វើ​ខុស​ខ្ញុំ​អត់​ខ្លាច​ទេ»។
ទោះ​ជា​យ៉ាង​ណា តារា​រូប​នេះ​បាន​បញ្ជាក់​ថា ទង្វើ អេដា ជា​រឿង​មិន​សមរម្យ​មួយ ដែល​បាន​ប្រើ​ពាក្យ​អសុរោះ​ចំពោះ​អ្នក​សិល្បៈ​ដូច​គ្នា ដូចជា ពាក្យ សំផឹង និង Gay ជាដើម​៕

Comments system

Disqus Shortname