បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹង
កន្លែង និងម្នាក់ទៀតរងរបួសធ្ងន់
ដោយសារតែបើកម៉ូតូទៅធ្លាក់ចូលប្រហោងស្ពាន បណ្តាលឱ្យដួលបោក
កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ សីហា ២០១២
នៅចំណុចស្ពានថ្មលេខ៣ លើកំណាត់ផ្លូវជាតិលេខ២១B
ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។
ប៉ូលិសចរាចរស្រុកស្អាងឱ្យដឹងថា
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះឆែម ពៅ ភេទប្រុស
អាយុ៣៩ឆ្នាំ ជាកសិករ ។
ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះគឹម ស៊ ភេទប្រុស
អាយុ៣០ឆ្នាំ
ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
អ្នកទាំង២មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង
ជិះម៉ូតូម៉ាកគុបជ្រុង C90 ពណ៌ទឹកប៊ិច ។