Thursday, August 16, 2012

តុលាការ​អូស្រ្តាលី​វាយ​សំពង​ក្រុម​ហ៊ុន​ថ្នាំជក់​ធំ​ៗ

cigarettesmanila
ក្រុង​កង់​បេរ៉ាៈ ​ ប្រទេស​អូស្រ្តាលី បាន​អំពាវ​នាវ​​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ក្នុងពិភព​លោកធ្វើ​ដូច​គ្នា​​​នឹង​ ច្បាប់​រក​ទី​ផ្សារ​ប្រឆាំង​ថ្នាំ​ជក់​ថ្មី​ដ៏​តឹង​រឹង​របស់​ខ្លួន​ ​បន្ទាប់​ពី​តុលាការ​កំពូល​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ បាន​ទាត់​ចោល​ការ​​ជំទាស់​ពី​ក្រុម​ហ៊ុន​​បារី​អន្តរ​ជាតិ​នៅ​ក្នុង​រឿង​ ក្តី​​ធ្វើ​តេស្ត​ដ៏​ធំ​មួយ​។
ក្រុម​ហ៊ុន​ថ្នាំ​ជក់​​ យក្ស​ឈ្មោះ ​ថ្នាំ​ជក់​​អង់​គ្លេស ​BAT, BIT, Philip Morris និង​ក្រុម​ហ៊ុន​ថ្នាំ​ជក់​ជប៉ុន​ បាន​​ជំទាស់​នឹង​ច្បាប់​​ទាំង​នោះ​នៅ​ក្នុង​តុលាការ​កំពូល​របស់​អូស្រ្តាលី ​ដោយ​អះ​អាង​ថា ច្បាប់​ទាំង​នោះ មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ​ព្រោះ​វា បាន​បំបាត់​ចោល​ដោយ​ប្រសិទ្ធិ​​ ភាព​លើកម្ម​សិទ្ធិ​បញ្ញា​ពួក​គេ​​។
ក្នុង ​សេចក្តី​ថ្លែង​ការណ៍​​សង្ខេប​មួយ តុលាការ​កំពូល បាន​និយាយ​ថា​​​​​​​​​​​​​​សំឡេង​​ភាគ​ច្រើន​នៃចៅ​ក្រម​ ៧​រូប​របស់​ខ្លួន ​​​ជឿ​ថា​ ច្បាប់​​ទាំង​នេះ ​មិន​​បាន​រំលោភ​​រដ្ឋ​ធម្មនុញ្ញ​របស់​​អូស្ត្រាលី​ទេ​។ ការ​​វិនិច្ឆ័យ​ពេញ​លេញ​មួយ នឹង​ត្រូវ​គេ​ចេញ​​ផ្សាយ​​នៅ​ពេល​ក្រោយ​។

Comments system

Disqus Shortname