ម្តាយពេជ្រ សោភា អ្នកស្រី នៅ សារុន តារាចម្រៀង ពេជ្រ សោភា
បងថ្លៃរបស់នាង
រួមនឹងក្រុមគ្រួសារបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង
នៅពេលដែលមានព័ត៌មានចុះផ្សាយថា
នាងបានបង្កជម្លោះជាមួយនឹងតារាទាំងក្នុង
និងក្រៅផលិតកម្មជាច្រើនរូប។ មួយវិញទៀត តារាចម្រៀងរូបនេះ
រួមនឹងក្រុមគ្រួសារក៏បានញ័រមាត់នឹងការជេរប្រមាថដោយប្រើពាក្យ
«សំផឹង» របស់តារាចម្រៀងជើងថ្មីសមាជិកក្នុងក្រុម Legacy
ម្នាក់ឈ្មោះ រដ្ឋា ហៅ K
និងមិត្តស្រីរបស់គេនៅទំព័រសង្គមហ្វេសប៊ុកផងដែរ។
ការបញ្ជាក់ពីជម្លោះជាមួយនឹងអ្នកសិល្បៈ
ជា ហូរហែរសារព័ត៌មានក្នុងស្រុកមួយចំនួនបានសរសេរថា ពេជ្រ សោភា ធ្លាប់មានជម្លោះជាមួយនឹង ឌួង ហ្សូរីដា កុល ដាវី ទេព បូព្រឹក្ស ណុប បាយ៉ារិទ្ធ និង នៅ ស៊ីនឿន។ ប៉ុន្តែ ពេជ្រ សោភា បានបញ្ជាក់នៅក្នុងបទសម្ភាសផ្ទាល់នៅឯផ្ទះរបស់នាងម្តុំផ្លូវ ត្រសក់ផ្អែមថា ក្រៅពីរឿងយល់ច្រឡំបន្តិចបន្តួចនាងមិនធ្លាប់មានបញ្ហាជម្លោះ ជាមួយនឹងអ្នកណាទេ។ រីឯម្តាយរបស់នាង រួមនឹងបងថ្លៃប្រុសរបស់នាងក៏បានបញ្ជាក់ដូច្នេះដែរ។
ពេជ្រ សោភា បាននិយាយថា៖«រឿងព័ត៌មានដែលថា ខ្ញុំឈ្លោះជាមួយតារានៅក្នុងហង្សមាស ខ្ញុំសូមបញ្ជាក់ថា គឺអត់ទាំងអស់ គេជាមិត្តរួមអាជីពជាមួយខ្ញុំ ហើយហង្សមាសប្រៀបបានផ្ទះទី២របស់ខ្ញុំ តើខ្ញុំទៅឈ្លោះជាមួយគេធ្វើអី? ទៅឈ្លោះគ្នាធ្វើអី បើហង្សមាស ដំណើរការល្អយើងទាំងអស់គ្នាក៏បានលុយកាក់ចិញ្ចឹមពុកម៉ែដែរ មនុស្សណា៎ មិនមែនសត្វចេះតែខាំគ្នាទេ ខ្ញុំសុំលើកឧទាហរណ៍ ណុប បាយ៉ារិទ្ធ ខ្ញុំមិនដែលមានជម្លោះជាមួយគាត់សូម្បីបន្តិច ខ្ញុំមានតែអរគុណគាត់ពេលទៅស្រុកក្រៅទៅអី បានគាត់ហ្នឹងជួយខ្ញុំ។ មួយទៀត ទេព បូព្រឹក្ស វាអត់មានរឿងអីជាជម្លោះទេ ខ្ញុំធ្លាប់និយាយគ្នា ជាមួយក្រុមហ៊ុនហើយថា វាគ្រាន់តែជាការយល់ច្រឡំរបស់ Fan ។ បងឯងត្រូវចាំថា អ្នកចម្រៀងឈ្លោះគ្នាដោយសារតែ Fan ។