ពោធិ៍សាត់ ៖ យុវជនម្នាក់បានចង.ក
សម្លាប់ខ្លួនឯង
ដោយសារតូចចិត្តនិងម្ដាយស្ដីបន្ទោសខណៈដែលជនរងគ្រោះមកផឹកស៊ី
ដើរលេងមិនដែលជួយធ្វើការដល់ក្រុមគ្រួសារ។
ហេតុការណ៍
នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១២ វេលាម៉ោង ៣
និង៣០នាទី ល្ងាចស្ថិតក្នុងភូមិផ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ
ខេត្តពោធិ៍សាត់។
បើតាមម្ដាយឈ្មោះ ប្រាក់ ង៉ុញ អាយុ៤៤ឆ្នាំ ឲ្យសមត្ថកិច្ចដឹងថាកូនប្រុសរបស់គាត់ដែលធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននោះឈ្មោះ ណុប សុខេន អាយុ២១ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយគាត់ក្នុងភូមិឃុំខាងលើ។
លោក ហ៊ុន ហាង នាយប៉ុស្ដិ៍រដ្ឋបាលទីនោះឲ្យដឹងថា យុវជននេះពិតជាធ្វើអត្តឃាតដោយចង.ក
សម្លាប់ខ្លួនដោយសារម្ដាយស្ដីបន្ទោសពិតមែន
ដោយយកខ្សែនីឡុងពណ៌ខ្មៅចងនឹងដើមស្នាយ
កម្ពស់២ម៉ែត្រនៅខាងត្បូងផ្ទះចម្ងាយ៣០ម៉ែត្រទម្លាក់ខ្លួនស្លាប់
តែម្ដង។
ក្រោយពិនិត្យរួចក៏ប្រគល់សពឲ្យក្រមគ្រួសារធ្វើបុណ្យតាមប្រពៃណី
៕