Monday, August 27, 2012

ស្រ្តី​ខារ៉ា​អូខេ​រក​ប្រាក់​បន្ថែម​តាម​រយៈ​ការ​រក​ស៊ី​ផ្លូវ​ភេទ

120824_02
ទិដ្ឋ​ភាព​នៅ​ហាង​ខា​រ៉ា​អូខេ​មួយ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ពេល​កន្លងមក​​​។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ខារ៉ាអូខេ ជាការ​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​អាស៊ី។ អ្នក​បង្កើត​ម៉ាស៊ីន​ខារ៉ា​អូខេ​មុន​គេ គឺ​ជន​ជាតិ​ជប៉ុន ប៉ុន្តែ​ពាណិជ្ជ​ករ​ហ្វីលីពីន​លោក Robert del Rosario បាន​យក​ឈ្មោះ លើ​ការ​បង្កើត​នេះ ព្រោះ​លោក​ត្រូវចុះ​បញ្ជី​ពី​ប្រវត្ដិ​ស្នាដៃ​នេះ​ដើម្បី​ប្រកប​អាជីវកម្ម។ ចំពោះ​ទីក្រុង​តៃប៉ិ ហ្សាការ​តា ម៉ានីល ហាណូយ និង​ហុងកុង ខារ៉ា​អូខេ មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ហើយ​ចំពោះ​ទីក្រុង​ភ្នំពេញ ក៏​ដូច​គ្នា​ដែរ។
ជាមួយនឹង ​បារ៍​ខារ៉ាអូខេ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ទីក្រុង វា​ពិបាក​ក្នុង​ការ​រក​បារ៍​មួយ​ដែល​ស័ក្តិសម សម្រាប់​មិត្ត​ភក្តិ ឪពុក​ម្តាយ និង​ខ្ញុំ។ ទីបំផុត ខ្ញុំ​បាន​រក​ឃើញ​បារ៍​ខារ៉អូខេ លក្ខណៈ​គ្រួសារ​មួយ​នៅ​ភ្នំពេញ ជា​ទី​កន្លែង​ខារ៉ាអូខេ​ពិតៗ គឺ​ច្រៀង​ចម្រៀង​តាម​ទំនុក​ច្រៀង​នៃ​បទ​ចម្រៀង ដែល​អ្នក​ពេញ​ចិត្ត។ ក្នុង​បារ៍KTV ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា អតិថិ​ជន​រីក​រាយ​ច្រៀង រាំ ផឹក និង​កម្សាន្ត។ បារ៍ KTV ភាគ​ច្រើន បុរស​រីក​រាយ​ជាមួយ​នឹង​ស្រ្តី​ក្មេង ដោយ​បង់​ប្រាក់​បន្ថែម។ ស្រ្តី​ខារ៉ា​អូខេ​រក​បាន​ប្រាក់​បន្ថែម ដោយ​ធ្វើ​ការ​ក្រៅ​បន្ថែម​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​។ ស្រ្តី​ជា​ច្រើន​នាក់ មក​ពី​តំបន់​ជន​បទ​ទទួល​បាន​ការ​គោរព​ពីអ្នក​ភូមិ​របស់​ពួកគេ តាម​រយៈ​ការ​បញ្ជូន​ប្រាក់​ទៅ​ផ្ទះ បើ​ទោះ​បី​ជា​ពួកគេ​ធ្វើ​ការ​នៅ​បារ៍​ខារ៉ា​អូខេ ហាង​ម៉ាស្សា និង​ផ្ទះ​បន​ក៏​ដោយ។
អតិថិជន​បារ៍ KTV មាន​ដូច​ជា ភ្ញៀវ​ទេស​ចរ ជន​បរទេស និង​ប្រជាជន​ខ្មែរ។ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្រ្តី នៅ​កម្ពុជា កាន់​តែ​កើន​ឡើង ដោយ​សារ​វិបតិ្ត​ហិរញ្ញ​វត្ថុ។ ស្រ្តី​បាន​ចូល​ទៅ​ក្នុង​ឧស្សាហ​កម្ម​រក​ស៊ីផ្លូវ​ភេទ ដោយ​សារ​លក្ខ​ខណ្ឌ​ការងារ​ថយ​ចុះ​ក្នុង​វិស័យ​កាត់​ដេរ ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង និង​ទទួល​បាន​ប្រាក់​ខែ​ទាប។ ដូច្នេះ ស្រ្តី​វ័យ​ក្មេង​ងាយ​ស្រួល​រក​បាន​ប្រាក់​បន្ថែម​ទៀត​ក្នុង​លក្ខខណ្ឌ​ការ​ ងារ​ល្អនៅ​បារ៍ KTV ដោយ​ធ្វើ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ។
ម្ចាស់បារ៍ KTV ខ្លះ​ដំណើរ​ការ​ស្អាត​ស្អំ ប៉ុន្តែ​ម្ចាស់​បារ៍ជា​ច្រើន​កន្លែង ជួល​ស្រី​វ័យ​ក្មេង ឲ្យ​រួម​ភេទ​ជាមួយ​នឹង​អតិថិ​ជន។ អតិថិ​ជន​ចរចា​តម្លៃ បង់​ប្រាក់​ពិន័យ​របស់​បារ៍ ដើម្បី​យក​ស្រ្តី​វ័យ​ក្មេង​ចេញ​ពី​បារ៍ ហើយ​រីក​រាយ ពីរ​ឬ​បី​ម៉ោង ឬ​មួយ​យប់ ជាមួយ​ស្រ្តី​ក្មេង​នោះ។ អតិថិជន​អាស៊ី ចូល​ចិត្ត​ស្រី្ត​វៀត​ណាម ដែល​ជា​ទិដ្ឋភាព​ផ្លូវ​ភេទ​ក្នុង​ទីក្រុង ដោយ​សារ​ពួកគេ​ចូល​ចិត្ត​ស្បែក​ស្លេក និង​សាច់​ទន់។
ការ​រក​ស៊ី​ផ្លូវ ​ភេទ ជា​រឿង​ខុស​ច្បាប់​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​បានហាម​ឃាត់​បទ​ចម្រៀង​ដែល​លើក​ទឹក​ចិត្ត ភាព​មិន​ស្មោះ​ត្រង់ ក្នុង​បារ៍ KTV។ ជាមួយ​នឹង​ស្រ្តី​វ័យ​ក្មេង​និង​អ្នក​ទទួល​ភ្ញៀវ​នៅ​បារ៍​ខា​រ៉ា​អូខេ រាប់​ពាន់​នាក់ កម្ពុជា​មាន​ឈ្មោះ​ល្បី ផ្នែក​ទេស​ចរណ៍​ផ្លូវ​ភេទ។ មុខ​មាត់​នេះ​ត្រូវ​តែ​ផ្លាស់​ប្តូរ ហើយ​វា​ត្រូវ​ការ​លើស​ពី​រដ្ឋាភិបា​លដើម្បី​កែ​តម្រូវ​វា។ វា​ត្រូវ​ការ​សហគមន៍ និង​ប្រជា​ជន​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ ក្នុង​ឧស្សាហកម្ម​រក​ស៊ីផ្លូវ​ភេទ​នេះ។
ខ្ញុំណែ​នាំ​ ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ថែម​ទៀត ដែល​ផ្តោត​លើ​ជំនាញ​ជាក់​លាក់។ បន្ទាប់​ពី​ការ​បណ្តុះ​បណ្តាល ស្រ្តី​ទាំង​នោះ​ អាច​ដាក់​ក្នុង​កម្មវិធី​ជួយ​ការងារ​និង​រក​បាន​ប្រាក់​ចំណូល ដោយ​មិន​ចាំ​បាច់​លក់​ខ្លួន​នោះ​ទេ។ កម្មវិធី​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ចំណាយ​តិច​ជាង​កម្ម​វិធី​អប់រំ រយៈ​ពេល​វែង​ ប៉ុន្តែ​គួរ​អាច​មាន​លទ្ធភាព​រៀប​ចំ​បាន ចំពោះ​ស្រ្តី​ណា​ក៏​ដោយ​ដែល​ចង់​ចាក​ចេញ​ពី​ឧស្សាហកម្ម​នេះ។
អង្គការ AFESIP (​ដើម្បី​ស្រ្តី​មាន​វិបតិ្ត) បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ដូច​ជា​ការ​ដេរប៉ាក់ ការ​បោស​សម្អាត​ផ្ទះ អ៊ុត​សក់ ត្បាញ សិប្ប​កម្ម និង​ការ​បណ្តុះ​បណ្តាល​បង្កើត​ប្រាក់​ចំណូល​ការ​គ្រប់​គ្រង​អាជីវ​កម្ម​ ខ្នាត តូច និង​ការ​បណ្តុះ​បណ្តាល​ការ​ងារ​សង្គម។ កម្មវិធី​ផ្តល់​លទ្ធ​ភាព​ដល់​សិស្ស​ជួយ​ខ្លួនឯង និង​មាន​ឯករាជ​ភាព​ខាង​ហិរញ្ញវត្ថុ ជាមួយ​នឹង​ឱកាស​រក​ការ​ងារ។
នៅបារ៍ KTV បែប​គ្រួសារ យើង​ច្រៀង​ចម្រៀង​ល្បី «​នាង​ខំ​ធ្វើ​ការ​ដើម្បី​ប្រាក់» ​ដែល​ជា​រឿង​របស់​ស្រ្តី​អ្នក​បម្រើ​ដែល​មិន​ធ្វើ​រឿង​រក​ស៊ី​ផ្លូវ​ភេទ ដើម្បី​រក​ប្រាក់​ឡើយ។
មាន​ក្តី​សង្ឃឹម ហើយ​ប្រសិន​បើ​អ្នក​មាន​ក្តី​សង្ឃឹម អ្នក​មាន​ឱកាស​រក​ប្រាក់​ តាម​របៀប​ដែល​គួរ​ឲ្យ​គោរព៕ TK

Comments system

Disqus Shortname